បន្ទាប់ពីភ្ញាក់ពីគេង អ្នកអាចមានអារម្មណ៍ថានឿយហត់បន្តិច ប៉ុន្តែវាជារឿងធម្មតានោះទេ ព្រោះនៅក្នុងខ្លួនប្រាណរបស់អ្នកត្រូវការពេល ៣ ទៅ ៤ នាទី ដើម្បីឱ្យខួរក្បាល និងរាងកាយរបស់អ្នកភ្ញាក់ឡើង នេះបើយោងតាម Healthline ។
នៅក្នុងការសិក្សាមួយ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Groningen ក្នុងប្រទេសហូឡង់ បានវិភាគការស្ទង់មតិសម្រាប់មនុស្សស្រី និងមនុស្សប្រុសជិត 400 នាក់ អំពីការណាត់ជួបដៃគូររបស់ពួកគេជាលើកដំបូង ។
ការថែទាំស្បែកមិនមែនប្រើប្រាស់ផលិតផលតែមួយអាចដោះស្រាយរាល់បញ្ហារបស់អ្នកបាននោះទេ។ ដូច្នេះថ្ងៃនេះខ្ញុំបាទសូមណែនាំនូវការយល់ច្រលំទាំង៧ដែលទាក់ទងទៅនឹង សុខភាពស្បែកដែលអ្នកគួរតែដឹង!
Karyn Grossman អ្នកជំនាញផ្នែកសើស្បែក បានប្រាប់គេហៈទំព័រ Allure ថា "បបូរមាត់ស្អាត អាចធ្វើឱ្យមុខមើលទៅនៅក្មេងជាងវ័យ ហើយថែមទាំងធ្វើឱ្យការប្រើប្រាស់ និងការតុបតែងមុខកាន់តែប្រសើរឡើង"។
មានតារា YouTube & Influencer ជាច្រើនបានផ្សព្វផ្សាយពីផលិតផលរបស់ខ្លួនថាអាចការពារស្បែកពីការបំផ្លាញដោយពន្លឺពណ៌ខៀវដែលត្រូវបានបញ្ចេញពីអេក្រង់ឌីជីថលទាំងអស់ព្រោះវាមានគ្រឿងផ្សំដូចជាវីតាមីននិងសារធាតុpolyphenolsដើម្បីជួយបង្កើនការការពារស្បែក។ ប៉ុន្តែក៏មានអ្នកជំនាញជាច្រើនបានធ្វើការរិះគន់ផលិតផលទាំងនោះជាផលិតផងក្លែងក្លាយ។
ជំងឺរាតត្បាតជាសកលបានបង្ខំឱ្យមនុស្សជាច្រើននាក់ ធ្វើការពីផ្ទះជាញឹកញាប់។ បុគ្គលិកជាច្រើន មានជម្រើសតិចតួចក្នុងការសម្រេចចិត្ត មានពេលកំណត់ក្នុងការរៀបចំ ខ្វះជំនាញក្នុងប្រើប្រាស់ឧបករណ៍បច្ចេកវិជ្ជា និងការធ្វើការនៅផ្ទះមានកន្លែងមិនគ្រប់គ្រាន់។
សរសៃសក់មានបីស្រទាប់ដូចជាផែនដីអញ្ចឹងដែរ។ Cuticle គឺជាស្រទាប់ដែលនៅខាងក្រៅបង្អស់ យើងអាចមើលឃើញពីសុខភាពល្អរបស់វាតាមរយៈភាព រាងរាបស្មើ រលោង និងចែងចាំងរបស់វា។ ប៉ុន្តែនៅពេលដែលសក់ត្រូវបានខូចខាត នោះ Cuticle មានសភាពរញេរញៃ ស្ងួត និងផុយស្រួយផងដែរ។
មនុស្សដែលអាចឈរជើងម្ខាងបាន គឺជាការបង្ហាញដ៏ល្អមួយសម្រាប់សុខភាព ហើយការឈរជើងម្ខាងបានល្អ អាចជួយបន្ថែមភាពរឹងមាំ និងអាយុវែងផងដែរ។
ជាការពិតណាស់របបអាហារដែលលោកអ្នកទទួលទានរាល់ថ្ងៃពិតជាសំខាន់ណាស់ដល់សុខភាពតម្រងនោម។ ដូច្នេះហើយទើបក្រុមការងារ BeeTube News នឹងធ្វើការបកស្រាយនូវអាហារមួយចំនួនដែលលោកអ្នកគួរតែកាត់បន្ថយឬជៀសវាងតែម្តង។
ជាការពិតណាស់រឿងសុខភាពភ្នែកត្រូវបានមនុស្សជាលើកមកនិយាយក្នុងសារព័ត៌មាននិងបណ្តាញសង្គមផ្សេងៗ ប៉ុន្តែក៏មានអ្នកបកស្រាយមួយចំនួនបានប្រឌិតឬ បំភ័យមនុស្សអោយខ្លាច និងជឿជាក់ទៅលើពួកគេ ដោយពុំមានហេតុផលសមរម្យនោះឡើយ។ ដូច្នេះថ្ងៃនេះ យើងខ្ញុំសូមលើកយកប្រធានបទការភ័ន្តច្រឡំទាក់ទងទៅនឹងសុខភាពភ្នែកដែលអ្នកគួរតែដឹង។
ជំងឺលើសឈាមគឺជាជំងឺដែលគួរអោយព្រួយបារម្ភមួយសម្រាប់មនុស្សគ្រប់រូប។ ដូចនេះយើងខ្ញុំនឹងធ្វើការណែនាំនូវអាហារដែលលោកអ្នកគួរតែជៀសវាងប្រសិនបើអ្នកមានជំងឺលើសឈាមស្រាប់ ឬកំពុងប្រឈមមុខ។
សណ្តែកដីគឺមានប្រជាប្រិយភាពនិងមានលក់ទូទាំងពិភពលោក។ ពួកវាអាចមាននៅគ្រប់អ្វីៗទាំងអស់រាប់ពីបន្ទះសូកូឡារហូតដល់ទឹកជ្រលក់ និងដែលពេញនិយមជាងគេលើពិភពលោកគឺប៊ឺសណ្តែកដី។ មិនគួរឱ្យភ្ញាក់ផ្អើលទេដែលសណ្តែកដីត្រូវបានជាប់ចំណាត់ថ្នាក់ជាគ្រាប់ធញ្ញជាតិលេខមួយនៅលើពិភពលោកដោយមានការប្រើប្រាស់សរុបទូទាំងពិភពលោកជាង ៤២ លាននាក់ក្នុងឆ្នាំ ២០១៨។ មិនថាអ្នកមានអាយុប៉ុន្មានទេសណ្តែកដីពិតជាល្អចំពោះសុខភាពរបស់អ្នកណាស់។