BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស និង​ផលិតកម្ម បារមី​ បើកទំព័រប្រវត្តិសាស្ត្រថ្មីតាមរយៈការប្រគំតន្រ្តី “SKULL TOUR” របស់ វណ្ណដា

ថ្ងៃពុធ, 21 ខែកញ្ញា 2022 13:06  BeeTube News

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស និង​ផលិតកម្ម បារមី​ បើកទំព័រប្រវត្តិសាស្ត្រថ្មីមួយជាមួយគ្នា​ តាមរយៈ ការប្រគំតន្រ្តី “SKULL TOUR” ​​របស់តារាចម្រៀងរ៉េប​​ វណ្ណដា ដែលទើបនឹងបញ្ចប់ ដោយជោគជ័យយ៉ាងត្រចះត្រចង់

_FEE3825_VD1

ការប្រគំតន្រ្តីនេះបានចាប់ផ្តើមធ្វើឡើងនៅខេត្ត បាត់ដំបង កាលពីថ្ងៃទី 20 ខែសីហា ឆ្នាំ 2022 ដោយសំបុត្រត្រូវបានលក់អស់មុនកម្មវិធី ហើយបានបញ្ចប់ជាមួយនឹងកម្មវិធីចុងក្រោយនៅទីក្រុងភ្នំពេញនៅថ្ងៃទី 17 ខែកញ្ញា ដោយសំបុត្រចូលរួមទស្សនាក៏ត្រូវបានលក់អស់ដូចគ្នា ហើយមានអ្នកគាំទ្រចូលរួមយ៉ាងច្រើនកុះករ។ លោក វណ្ណដា​ និង ផលិតកម្ម បារមី រួមជាមួយអ្នកឧបត្ថម្ភធំគឺ ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស  និង អ្នកសហការឧបត្ថម្ភ គឺ​ក្រុមហ៊ុនទូរគមនាគមន៍ សែលកាតបានបង្កើតប្រវត្តិសាស្រ្តដ៏គួរឱ្យរំភើបមួយ ដោយបញ្ចប់ការប្រគំតន្រ្តី​សម្រាប់តារារ៉េបដំបូងគេបង្អស់ នៅប្រទេសកម្ពុជាបានយ៉ាងជោគជ័យនាពេលថ្មីៗនេះ។ នេះជាសញ្ញាបង្ហាញថាឆាកតន្ត្រីរបស់ប្រទេសកម្ពុជា នឹងកាន់តែមាន ភាពអស្ចារ្យនិងរន្ទឺខណៈដែលទូតសុច្ឆន្ទៈរបស់ស្រាបៀរហនុមានគឺលោកវណ្ណដាបានផ្តើមប្រវត្តិសាស្ត្រតន្ត្រីដ៏អស្ចារ្យនេះរួចហើយ។យើងបានសង្កេតឃើញថាអ្នកគាំទ្រនៅប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ចូលរួមការប្រគំតន្ត្រីមួយ ដែលមានគុណភាពរបស់សិល្បករ សិល្បការនីប្រចាំប្រទេសហើយយើងក៏រំពឹងទុកថាការចូលរួមប្រគំតន្ត្រីដែលមានលក់
សំបុត្រនេះ នឹងក្លាយជារឿងធម្មតាមួយនៅក្នុងប្រទេសកម្ពុជា។

LON05331_VD4

ការប្រគំតន្ត្រី ៥​ ខេត្តក្រុង ទទួលបានភាពជោគជ័យជាខ្លាំង ដែលនេះជាគម្រោងធំមួយនៅក្នុងគម្រោងជាច្រើនដែលលោក វណ្ណដា និង ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស បានសហការរួមគ្នាក្នុងឆ្នាំ 2022 ដោយរាប់បញ្ចូលទាំង ការប្រគំតន្ត្រី វីដេអូចម្រៀង និងវីដេអូឯកសារជាច្រើនទៀត ដែលសុទ្ធសឹងតែជាចំណុចចាប់ផ្តើមដ៏​គួរអោយទាក់ទាញ សម្រាប់ទីផ្សារ វិស័យសិល្បៈនៅកម្ពុជា។ គួររំលឹកផងដែរ លោក វណ្ណដា បានសហការ ចេញបទរួមគ្នា ជាមួយសិល្បករក្រៅស្រុកគឺ តារារ៉េបថៃ លោក OG Bobby ដោយនៅក្នុង វីដេអូចម្រៀងបទ “Young Man” នេះក៏មានការឧបត្ថម្ភ ពីក្រុមហ៊ុនហនុមាន ប៊ែវើរីជីស។ The SKULL Tour គឺជាការប្រគំតន្ត្រីចុងក្រោយបង្អស់ ដែលទទួលបានជោគជ័យខ្ព​ស់ជាខ្លាំងក្នុងចំណោម ការធ្វើការប្រគំតន្រ្តីរបស់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស និង ផលិតកម្ម បារមីទាំងអស់ ដោយចាប់ផ្តើមពីការប្រគំតន្ត្រី SKULL DAY នៅថ្ងៃទី 16 ខែមីនា ឆ្នាំ 2022 ហើយក៏បន្តមក ការប្រគំតន្ត្រី ​$KULLTHEALBUM នៅថ្ងៃទី 9 ខែ​មេសា ឆ្នាំ 2022 ហើយក៏មាន ការប្រគំតន្ត្រី ថ្ងៃចូលឆ្នាំខ្មែរដ៏ធំ មានរយៈពេល ៣ ថ្ងៃ នៅ King’s Road។ ការប្រគំតន្រ្តីចុងក្រោយបង្អស់របស់ SKULL Tour នៅក្នុងទីក្រុងភ្នំពេញ ក៏មានការចូលរួមជាកិត្តិយស ពីសិល្បករមកពីផលិតកម្ម Hype Train របស់ប្រទេសថៃ ដែលមានតារាល្បីៗជាច្រើនដូចជា Sprite, OG Bobby, Guygeegee និង Eskiimo មកសម្តែងបើកឆាក សម្រាប់ការប្រគំតន្រ្តីទោល របស់សិល្បករកម្ពុជាលើកដំបូងបង្អស់។

DSC04355_HT1

នាយកប្រតិបត្តិក្រុមហ៊ុនហនុមាន ប៊ែវើរីជីស លោក Chas Geschke បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាកំពុងឈានចូលយុគសម័យថ្មីមួយ ដោយយើងបានឃើញក្នុងរយៈពេល 12ខែ កន្លងមកនេះ ភាពជោគជ័យរបស់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីសបង្ហាញថាប្រជាជនកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការដើរតាមទីផ្សារ របស់ម៉ាកសញ្ញាដើម្បីឆ្ពោះទៅមុខរកភាពរីកចម្រើនមួយកម្រិតទៀត ហើយខ្ញុំពិតជាមានមោទនភាពជាខ្លាំង ដែលក្រុមហ៊ុនហនុមាន ប៊ែវើរីជីសជាអ្នកដឹកនាំភាពផ្លាស់ប្តូរនេះ ជាមួយដៃគូដ៏អស្ចារ្យដូចជា ផលិតកម្ម បារមី និង សិល្បករ​ដ៏​មាន​ទេព​កោសល្យ​ដូច​ជាលោក វណ្ណដា ហើយយប់​មិញ​នេះយើង​ធ្វើ​បាន​ល្អ​បំផុតដូចទៅនឹង ពាក្យស្លោករបស់យើង​ “វិសាលភាព គ្រប់ពេល!”

LON05932_Group1

ការប្រគំតន្រ្តី SKULL Tour គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងវិស័យសិល្បៈរបស់ប្រទេសកម្ពុជា ដោយការដាក់លក់សំបុត្រនេះជាការនាំផ្លូវអោយសិល្បករដទៃអាចចាប់ផ្តើមប្តេជ្ញាចិត្តធ្វើការប្រគំតន្រ្តីទោលមួយដែលមាន គុណភាព។ ដូចដែលយើងបានដឹងមកហើយការប្រគំតន្ត្រីនៅប្រទេសយើងភាគច្រើនគឺត្រូវបានបើកឱ្យចូលរួមដោយសេរី និង រៀបចំ នៅកន្លែងដែលបើកចំហ និងមានទីធ្លាធំទូលាយ។ ដោយឡែក ចំពោះ SKULL Tour  វិញមានសំឡេង ពន្លឺ និង visual ដែលមានគុណភាព ហើយត្រូវបានរៀបចំឡើងដោយផ្ចិតផ្ចង់ និងយកចិត្តទុកដាក់បំផុតពីក្រុមការងារទាំងអស់នោះ យើងអាចនិយាយបានថា ការប្រគំតន្រ្តី SKULL Tour បានផ្តល់នូវបទពិសោធន៍ពិសេសជាងគេ សម្រាប់អ្នកគាំទ្ររបស់តារាចម្រៀងរ៉េប ដ៏ពេញនិយមបំផុតរបស់កម្ពុជាគឺ លោក វណ្ណដា ។ 

DSC04570_VD2

លោក វណ្ណដា ក៏មានពាក្យពេចន៍ផ្តែផ្តាំផងដែរ “សូមអរគុណអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រ SKULL Tour ហើយនិងក្រុមការងារដែលបានសហការគ្នាដើម្បីឱ្យការប្រគំតន្រ្តីនេះដំណើរការបានយ៉ាងរលូន។ ខ្ញុំក៏​ចង់​អរគុណ​ដល់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស និងសែលកាតជាពិសេសដែល​បាន​ជឿជាក់និង​គាំទ្រ​ក្តី​សុបិន​របស់​ខ្ញុំ​ហើយ
ឥលូវនេះវាក៏ បានក្លាយជាការពិត។ អរគុណ​អ្នក​ទាំងអស់គ្នា!"

_FEE3222_VT1

 


ថ្ងៃពុធ, 21 ខែកញ្ញា 2022 13:06  BeeTube News