BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] មនុស្សយន្ត Odyssey ត្រូវបានបង្ហាញមុខនៅអ៊ុយក្រែន

ថ្ងៃអង្គារ, 16 ខែកក្កដា 2024 15:31  BeeTube News

photo_1_2024-07-16_15-24-02

កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅនេះ យោងតាមកាសែត South China Morning Post បានបង្ហាញអោយដឹងថា នៅពេលនេះក្រុមហ៊ុន Denysenko របស់អ៊ុយក្រែនបានបង្ហាញមុខនូវប្រភេទមនុស្សយន្តដ្រូនមួយទៀតរបស់ខ្លួនដែលមានឈ្មោះថា«Odyssey»។Odyssey គឺជាយានមនុស្សយន្តដែលត្រូវបានផលិតឡើងដើម្បីដឹកនូវគ្រឿងភស្តុភារ គ្រឿងបរិក្ខាររបស់ទាហាន និងដើម្បីបំពេញបេសកកម្មជំលៀសទាហានរងរបួសជាដើម។ មនុស្សយន្តដ្រូន Odyssey នេះបង្គុំឡើងដោយបាក់តឺរីដែលមានកំលាំង ១១គីឡូវ៉ាត់ និងអាចធ្វើដំណើរបាន៣០គីឡូម៉ែត្រនៅក្នុងមួយបាក់តឺរី។ ម្យ៉ាងវិញទៀត វាថែមទាំងមានតំលៃថោកជាងប្រភេទដ្រូនដទៃទៀតនាំចូលពីប្រទេសលោកខាងលិចរហូតដល់ទៅ១០ដងឯណោះ។ គួរអោយចាប់អារម្មណ៍ផងដែរថា មកទល់នឹងពេលនេះ អ៊ុយក្រែនមានការពេញនិយមជាខ្លាំងជាមួយនឹងការប្រើប្រាស់មនុស្សយន្តដ្រូនផ្សេងៗ ដោយសង្កេតឃើញថា កន្លងមកនេះ រួមមានដូចជា មនុស្សយន្តដ្រូន GNOM robotic platform, THeMIS vehicle, SkyWiper និង Naval drone ជាដើម។ 

photo_3_2024-07-16_15-24-02

ចំពោះមនុស្សយន្តដ្រូន GNOM robotic platform នេះ វាគឺជាប្រភេទមនុស្សយន្តដ្រូន Killing Robot គឺជាម៉ាស៊ីនកាំភ្លើងយន្តដែលអាចដំណើរការដោយប្រព័ន្ធ AI ដើម្បីធ្វើការកំនត់គោលដៅ និងបាញ់ប្រហារដោយស្វ័យប្រវត្តិបាន។ នេះស្តែងអោយឃើញថាស្របទៅនឹងបរិបទសង្គ្រាមនៃសម័យទំនើប អ៊ុយក្រែនបានរិះគិតរកនូវវិធីជាច្រើនដើម្បីកាត់បន្ថយកំលាំងមនុស្ស និងហនិភ័យនៃការវិនាសនៃមនុស្សជាតិរបស់ខ្លួន។ ក្រោមជំនួយពីប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិកក្តី ក៏អ៊ុយក្រែននៅតែបន្តខិតខំស្វែងរកវិធីការពារខ្លួនឯងយ៉ាងសកម្ម។ ជាក់ស្តែងលោក Mykhailo Fedorov ឧបនាយករដ្ឋមន្ត្រីសម្រាប់ការផ្លាស់ប្តូរឌីជីថលរបស់អ៊ុយក្រែនក៏បានជំរុញទឹកចិត្តអោយប្រជាពលរដ្ឋទាំងអស់ចាប់ផ្តើមស្វែងរកថ្នាក់រៀនអនឡាញចំពោះវគ្គសិក្សាពីដ្រូននេះ និងអាចសាកល្បងតំឡើងដ្រូននៅផ្ទះរបស់ខ្លួនរៀងៗខ្លួន នោះពួកគេនឹងអាចសំរេចការផលិតបានដ្រូនប្រមាណជា ១លានគ្រឿងនៅក្នុងមួយឆ្នាំផងដែរ។ 

photo_2_2024-07-16_15-24-02


 


ថ្ងៃអង្គារ, 16 ខែកក្កដា 2024 15:31  BeeTube News