បច្ចុប្បន្ននេះក្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោកបានងាកមកចាប់អារម្មណ៍វិនិយោគរាប់លានដុល្លានៅលើវិស័យបច្ចេកវិទ្យា Quantum ខណៈដែលពួកគេរំពឹងថានាពេលអនាគត ប្រភេទកំព្យូទ័រ Quantum នឹងត្រូវបានដាក់ដំណើរការលក់នៅខ្ទង់ឆ្នាំ 2030។ ដោយទន្ទឹមនឹងពេលនេះផងដែរ គឺកំពុងតែមានកង្វះខាតនូវសម្ភារៈផលិតមួយចំនួនដូចជា Hardware និង Software ជាច្រើន ដែលទាមទារអោយក្រុមហ៊ុនមានតម្រូវការផលិត។ តើលក្ខណៈពិសេសរបស់កំព្យូទ័រ Quantum គឺខុសគ្នាពីកំព្យូទ័រទូទៅយ៉ាងដូចម្តេច? ដូចដែលគ្រប់គ្នាបានដឹងរួចមកហើយ កំព្យូទ័រគឺត្រូវបានផលិតឡើងដើម្បីដោះស្រាយនូវបញ្ហា រឺហៅថា Computing។ កំព្យូទ័រធម្មតាគឺប្រើប្រាស់នូវប្រព័ន្ធ Binary លេខ ០ និង១ ហៅថា “Bit” ដើម្បីធ្វើការ Computing ខណៈកំព្យួទ័រ Quantum វិញ វាបានប្រើប្រាស់នូវ Basic Unit Memory របស់វាជា Quantum Bit រឺហៅថា“Qubit” ដែលវាអាចរួមបញ្ចូលនូវលេខ ០ និង១ បានដំណាលគ្នា។ ការរួមបញ្ចូលកាន់តែច្រើននេះនឹងធ្វើអោយមានសមត្ថភាព Computing របស់វាបានកាន់តែខ្លាំងសម្រាប់ការដោះស្រាយបញ្ហា។ ប៉ុន្តែនាពេលអនាគត ប្រភេទកំព្យូទ័រទាំងពីរ នឹងនៅតែក្លាយជាតម្រូវការរបស់មនុស្សដូចគ្នាដោយផ្អែកទៅលើប្រភេទបញ្ហាដែលពួកវាអាចដោះស្រាយ។
សម្រាប់កំព្យូទ័រធម្មតា ដែលមានទំហំតូចជា និងប្រព័ន្ធងាយជាង នឹងធ្វើអោយពួកវាអាចមានល្បឿនលឿនជាង ប៉ុន្តែនឹងទាមទារដំណាក់កាលឆ្លងកាត់ជាច្រើន ខណៈដែលកំព្យូទ័រ Quantum វិញ មានប្រព័ន្ធ Alogorithms បានល្អប្រសើរជាង ដូច្នេះអាចនឹងធ្វើអោយវារកឃើញលំដាប់ផ្លូវខ្លីជាងប្រតិបត្តិការ ប៉ុន្តែក៏នឹងត្រូវការពេលវេលាយូរជាងផងដែរសម្រាប់ដំណើរការ។ ដោយផ្អែកទៅលើបញ្ហានីមួយៗ បញ្ហាធំៗគួរតែបានត្រូវបានដោះស្រាយដោយប្រភេទកំព្យូទ័រ Quantum រឺឯបញ្ហាដែលទាមទារការដោះស្រាយលឿន គឺមិនអាចចោលបានឡើយនូវការប្រើប្រាស់កំព្យូទ័រធម្មតា។ កន្លងមកក្រុមហ៊ុនមួយចំនួនបានបញ្ចេញនូវបច្ចេកវិទ្យាកំព្យូទ័រ Quantum របស់ពួកគេរួចមកហើយ ដែលមានដូចជាក្រុមហ៊ុន IBM ដែលបានបញ្ចេញនូវបច្ចេកវិទ្យាកំព្យូទ័រ Osprey មានដំណើរការដោយ 433 qubit quantum។ ខណៈក្រុមហ៊ុន Google ក៏បានបង្ហើបអោយដឹងផងថា ពួកគេនឹងផលិតកំព្យូទ័រ Quantum ដែលមានរហូតទៅដល់១លាន qubit នាពេល១ទសវត្សរ៍ខាងមុខ។ យ៉ាងណាមិញជាឧទាហរណ៍មុខងារបស់កំព្យូទ័រ Quantum អាចធ្វើឡើងបានដូចជា ដោះស្រាយនូវបញ្ហាធំៗមួយចំនួន ដែលទាក់ទងនឹងការធ្វើគំរូសិក្សារបស់ការរុករកសារធាតុផលិតឳសថថ្មីៗ និងការអាចកំណត់គំរូនៃការឆបោកលើផ្នែកហិរញ្ញវត្ថុជាដើម។