BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] ហេតុអ្វីឥណ្ឌាខិតជិតទៅរកតៃវ៉ាន់?

ថ្ងៃព្រហស្បតិ៍, 19 ខែកញ្ញា 2024 15:41  BeeTube News

photo_3_2024-09-19_15-36-44

កាលពីខែសីហាកន្លងទៅនេះ ឥណ្ឌាបានប្រកាសនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទី២របស់ខ្លួន ដែលហៅថា«Arighat S3» ដើម្បីធ្វើការល្បាតនិងការពារនៅឯមហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក។ ខណៈដែរកាលពីខែសីហា ឆ្នាំ២០១៦កន្លងទៅនេះផងដែរ ឥណ្ឌាក៏ធ្លាប់បានបញ្ចេញនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួនរួចមកហើយ ដែលមានឈ្មោះថា«Arihant S1» ហើយឥណ្ឌាក៏បានបង្ហាញគំរោងក្នុងការបង្កើតនូវនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដទៃទៀតរបស់ខ្លួន ដែលស្ថិតនៅក្នុងស៊េរីតែមួយរួមមាន៥ គឺArihant S1, Arighat S3, Aridhaman S4, S4* និងចុងក្រោយប្រហែលជា S5។ នាវាមុជទឹក S4 គ្រោងនឹងត្រូវបញ្ចេញឡើងនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ខណៈដែលនាវាមុជទឹក S4* ក៏ប្រហែលជាបញ្ចេញឡើងនៅក្នុងឆ្នាំ២០២៥ដូចគ្នា និងនាវាមុជទឹក S5 គឺស្ថិតនៅក្នុងដំណាក់កាលសាងសង់នៅឡើយ។ ទន្ទឹមនឹងគ្នានេះផងដែរ ក៏សង្កេតឃើញថាក្រុមហ៊ុនធំរបស់ឥណ្ឌា Tata Group ក៏ទើបតែចាប់ដៃសហការជាមួយសហរដ្ឋអាមេរិកផងដែរនៅលើគំរោងយន្តហោះ C-130J Super Hercules ដែលនេះស្តែងអោយឃើញឥណ្ឌាកំពុងតែយកចិត្តទុកដាក់យ៉ាងសំខាន់លើវិស័យការពារជាតិរបស់ខ្លួន ទាំងនៅលើផ្នែកកំលាំងជើងទឹក និងកំលាំងជើងអាកាស។ 

photo_2_2024-09-19_15-36-44

ទាក់ទងទៅលើបញ្ហានេះ សង្កេតឃើញថា ការដាក់នាវាមុជទឹករបស់ឥណ្ឌានៅតំបន់មហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក គឺជារឿងត្រឹមត្រូវមួយ គឺដោយសារតែឥណ្ឌាមិនត្រឹមតែទប់ទល់ជាមួយនឹងប្រទេសចិនដែលជាសត្រូវរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែខ្លួនក៏ត្រូវទប់ទល់ជាមួយនឹងសត្រូវមួយទៀតរបស់ខ្លួនដែលជាសម្ព័ន្ធមិត្តល្អនឹងចិនផងដែរ នោះគឺប្រទេសប៉ាគីស្ថាន។ ម្យ៉ាងទៀតដោយសារតែប្រទេសចិនក៏បានដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅឯក្នុងប្រទេស Djibouti ផងដែរ ដែលស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌា នោះទើបឥណ្ឌាគួរតែបង្កើនការប្រុងប្រយ័ត្នថែមទៀត។ យ៉ាងណាមិញ ថ្វីបើឥណ្ឌាហាក់ដូចជារក្សាជំហរនៅកណ្តាលរវាងប្រទេសចិន និងតៃវ៉ាន់ ជាពិសេសដោយសារតែបន្ទាប់ពីប្រទេសចិនបានដាក់គោលនយោបាយ«ចិនតែមួយ»រួចមក ប្រទេសជាច្រើនបានព្យាយាមចៀសវាងការបង្កើតទំនាក់ទំនងជាមួយប្រទេសតៃវ៉ាន់។ ប៉ុន្តែក្រោយសម័យសង្គ្រាមត្រជាក់ សង្កេតឃើញថាប្រទេសឥណ្ឌាបានផ្លាស់ប្តូរជំហររបស់ខ្លួនបន្តិចម្តងៗខិតជិតទៅរកតៃវ៉ាន់។ នោះគឺដោយសារតែកត្តា៣យ៉ាង រួមមាន ទី១ ទំនាក់ទំនងកាន់តែប្រេះឆារបស់ខ្លួនជាមួយចិន ទី២ ការប្រែប្រួលនៃទំនាក់ទំនងត្រីភាគីរវាងចិន ឥណ្ឌា និងសហរដ្ឋអាមេរិក ដោយសហរដ្ឋអាមេរិកក៏មានទំនាក់ទំនងមិនល្អជាមួយនឹងចិន ដែលធ្វើអោយឥណ្ឌា និងសហរដ្ឋអាមេរិកត្រូវចាប់ដៃនឹងគ្នាប្រឆាំងនឹងចិន ទី៣ ការកើនឡើងទំនាក់ទំនងសេដ្ឋកិច្ចរវាងតៃវ៉ាន់ និងឥណ្ឌា ដែលឥណ្ឌាអាចក្លាយជាកន្លែងទីតាំងផលិតថ្មីមួយសម្រាប់តៃវ៉ាន់ ជំនួសអោយការប្រឈមមុខលើផ្នែកសេដ្ឋកិច្ចជាមួយនឹងចិន។

photo_1_2024-09-19_15-36-44


 


ថ្ងៃព្រហស្បតិ៍, 19 ខែកញ្ញា 2024 15:41  BeeTube News