BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អំពើល្អជាកត្តាជំរុញឲ្យឯកឧត្តម ជាម ប៉េអា ក្លាយជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង

ថ្ងៃសុក្រ, 03 ខែធ្នូ 2021 09:33  វេទិកាជោគជ័យ

ឯកឧត្តម ជាម ប៉េអា បានកើតនៅក្នុងឆ្នាំ ១៩៧៥ ដែលមានស្រុកកំណើតនៅភូមិសារី ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកមានឪពុកឈ្មោះ អុឹង អ៊ានហាយ និងម្តាយឈ្មោះ ថេង យុគុន ហើយលោក គឺជាកូនទី៥ ក្នុងចំណោមបងប្អូន ៧​ នាក់។

នៅក្នុងអំឡុងពេលសម័យខ្មែរក្រហម ដោយសារខ្លួនលោកផ្ទាល់នៅជាទារកនៅឡើយ ហើយម្តាយរបស់លោកត្រូវបានគេបង្ខំឲ្យធ្វើការជាសហករ និងឪពុកត្រូវធ្វើការនៅឆ្ងាយទៀតនោះ ក៏បានបងស្រីជារបស់លោក ដែលជាអ្នកមើលថែទាំក្នុងអំឡុងពេលនោះ។ លោកក៏មិនបានទទួលទានទឹកដោះគ្រប់គ្រាន់ពីម្តាយនោះទេ ព្រោះតែកាលនោះម្តាយរបស់លោកទទួលទានតែទឹកបបរ ដែលធ្វើឲ្យរាយកាយរបស់លោកលូតលាស់មិនបានល្អ។ ក្រុមគ្រួសាររបស់លោក មានការតស៊ូយ៉ាងខ្លាំងនៅក្នុងសម័យកាលដ៏ខ្មៅងងឹតមួយនេះ រហូតដល់មានជីវិតរស់រានមកដល់សព្វថ្ងៃ។

41684516_881109768756120_3933173359952527360_n

បន្ទាប់ឆ្លងផុតពីរបបប៉ុល ពត ឪពុកម្តាយរបស់លោក បានចាប់ផ្តើមរបរជាកសិករ ដើម្បីចិញ្ចឹមជីវិត។ ក្រោយមក លោកក៏បានទទួលការសិក្សានៅខេត្តកំពង់ធំ ដោយសារការខិតខំប្រឹងប្រែងរបស់ឪពុកម្តាយក្នុងការបណ្តោះបណ្តាលតាមប្រព័ន្ធអប់រំរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានរៀនចប់នៅវិទ្យាល័យកំពង់ធំ ក្នុងឆ្នាំ ១៩៩០ ដែលជានិច្ចជាកាលគឺជិះកង់ពីស្រុកកំណើតទៅវិទ្យាល័យ ប្រហែល២៥គីឡូម៉ែត្រ។ លោកបានបន្តការសិក្សាក្នុងទីក្រុងភ្នំពេញ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បរិញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្តជលផល។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រនេះនៅក្នុងឆ្នាំ១៩៩៦ លោកបានប្រលងក្នុងក្រមខណ្ឌអាហារូបករណ៍បន្តការសិក្សានៅថ្នាក់ អនុបណ្ឌិត ផ្នែកវិទ្យាសាស្រ្តគ្រប់គ្រងធនធានធម្មជាតិ ពីវិទ្យាស្ថានបច្ចេកវិជ្ជាអាស៊ី (AIT) នៅប្រទេសថៃ។ ក្នុងអំឡុងពេលសិក្សានៅប្រទេសថ្ងៃ លោកមានផលវិបាកជាខ្លាំងក្នុងការសិក្សា ព្រោះតែកង្វះខាតនូវសម្ភារៈ និងបច្ចេកវិទ្យា ព្រោះនៅសកលវិទ្យាល័យនោះ គឺតម្រូវឲ្យមានការប្រើប្រាស់កុំព្យូទ័រ និងប្រើប្រាស់ភាសាអង់គ្លេស។ ការទទួលបានការសិក្សានេះ មានការប្រកួតប្រជែងជាច្រើន ព្រោះមានសិស្សជាច្រើនមកពី ៥២ប្រទេស ផ្សេងៗគ្នា ប៉ុន្តែដោយសារការខិតខំប្រឹងប្រែងក្នុងការសិក្សា រូបលោកនៅតែទទួលបានពិន្ទុល្អ មិនចាញ់សិស្សបរទេសដទៃទៀតដែរ។ ក្រោយពេលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត នៅប្រទេសថៃ ហើយលោកនៅតែស្រលាញ់ការសិក្សាទៀតផងនោះ ទើបលោកបានបន្តការសិក្សាថ្នាក់បណ្ឌិត ផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅរាជបណ្ឌិតសភាកម្ពុជា ហើយកំពុងសិក្សាស្រាវជ្រាវបញ្ចប់និក្ខេបបទអំពី ទីផ្សារពលកម្មនៅកម្ពុជា ជាពិសេសទីផ្សារពលកម្មនៅខេត្តព្រៃវែង។

10958343_328592327341203_3766214296324980041_o

បច្ចុប្បន្នឯកឧត្តម មានភរិយាដែលមាននាមជា លោកជំទាវ ប៊ូ ដាលីន អាយុ ៣៨ឆ្នាំ ជាមន្រ្តីអង្គការ UN Woman និងមានកូនប្រុស៣នាក់ជាចំណងដៃ ក្នុងជីវិតអាពាហ៍ពិពាហ៍។

ឯកឧត្តមក៏មានបទពិសោធន៍ការងារជាច្រើនដូចជា៖

  • នៅឆ្នាំ១៩៩៦ ដល់ ឆ្នាំ២០០៩ ឯកឧត្តមបានចូលបំរើការងាររដ្ឋ ជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

  • បន្ទាប់មកឯកឧត្តមក៏បានក្លាយជាអគ្គនាយករងរដ្ឋបាលក្រសួងមហាផ្ទៃ ពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៨។

  • និងនៅឆ្នាំ២០១៨ មកដល់បច្ចុប្បន្ន ឯកឧត្តមជាសមាជិករដ្ឋសភា មណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណកម្មាធិការទី៥ រដ្ឋសភាជាតិផងដែរ។

  • ឯកឧត្តមក៏ជាទីប្រឹក្សានៃគំរោងនានា និងក៏ជាសាស្រ្តាចារ្យ បង្ហាត់បង្រៀននៅតាមបណ្តារសាកលវិទ្យាល័យឯកជនផងដែរ។

52360929_969521099914986_5419760256626458624_n

តើមានកត្តាជំរុញអ្វីខ្លះដែលនាំឯកឧត្តមទទួលបានតួនាទីជាសមាជិករដ្ឋសភា?

១. សមត្ថភាពផ្ទាល់ខ្លួនដែលទទួលបានពីការខិតខំរៀនសូត្រ ដោយការតាំងចិត្តខ្ពស់

២. ការទទួលបានចំនេះដឹងពីសាលា ឬកន្លែងបណ្តុះបណ្តាលផ្សេងៗទាំងទៅក្នុង និងក្រៅប្រទេស ក៏បានមកពីការបំពេញការងារ ឬទទួលតំណែងល្អៗពីរាជរដ្ឋាភិបាល ឬស្ថានប័នផ្តល់សេវាជូនប្រជាពលរដ្ឋនេះ និងទទួលបាននូវការលើកទឹកចិត្តជាច្រើនពីថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ក្នុងការផ្តល់ដំបូន្មានល្អៗ សម្រាប់ធ្វើឲ្យជីវិតរបស់លោក ដើម្បីកែប្រែជីវភាពផង និងចូលរួមបម្រើការជូនប្រជាពលរដ្ឋផង។

៣. អំពើល្អ ឬការខិតខំជួយដោះស្រាយបញ្ហានានា ដែលប្រជាពលរដ្ឋជួបប្រទះ ដោយទឹកចិត្តស្មោះសរ។ 

៤. ការមានទំនួលខុសខ្ពស់នៅក្នុងតួនាទី៖ ការផ្សារភ្ជាប់រវាងអ្នកបម្រើសេវា និងអ្នកទទួលសេវា ទោះបីជាមានការបំពេញសេវាជូនប្រជាពលរដ្ឋយឺតយ៉ាវ ឬមិនបានគ្រប់ជ្រុងជ្រោយយ៉ាងណាក៏ដោយ ក៏ក្នុងនាមយើងជាអ្នកផ្តល់សេវាជូនប្រជាជន ត្រូវមានហេតុផលសមស្របពន្យល់ទៅកាន់ពួកគាត់។

៥. ការលើកទឹកចិត្តពីក្រុមគ្រួសារ។

៦. ជាចំនុចសំខាន់ គាត់បានសិក្សានិងអនុវត្តឥតឈប់ឈរអំពីចំនុចបរាជ័យពីអតីតកាល ដែលឯកឧត្តមបានជួប។ គាត់យល់ថា វាជាកញ្ចក់ឆ្លុះបញ្ចាំងមួយដ៏មានប្រសិទ្ធភាព។

10571924_282857625248007_1230953127603498933_o

នៅពេលឯកឧត្តមក្លាយជាជាសមាជិករដ្ឋសភា តើឯកឧត្តមមានតួនាទីអ្វីខ្លះ?

១. ដើរតួជាអ្នកតំណាងរបស់ប្រជាពលរដ្ឋ

២. ពិភាក្សា និងអនុម័តនៃសេចក្តីព្រាងច្បាប់នានា ដែលត្រូវបានស្នើឡើងដោយរាជរដ្ឋាភិបាល ឬក៏សេចក្តីស្នើច្បាប់របស់រដ្ឋសភាផ្ទាល់តែម្តង។ 

៣. ការចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យអំពីការអនុវត្តច្បាប់ នៅពេលដែលច្បាប់ចាត់ចូលជាធរមានហើយ ថាការប្រតិបត្តិ ឬផ្តល់សេវាជូនប្រជាពលរដ្ឋ ថាមានភាពល្អឬក៏ភាពខ្សោយលើចំនុចណាមួយ ដើម្បីបានពិនិត្យឧបករណ៍ក្នុងការកែប្រែ ឬក៏ជួយជំរួញការបង្កើនជីវភាពរស់នៅតាមមូលដ្ឋាន។

42160604_884487641751666_4445699594159915008_n

តើឯកឧត្តមមានពាក្យផ្តាំផ្ញើ ឬជាដំបូន្មាន សម្រាប់យុវជន និងយុវនារីជំនាន់ក្រោយ?

ជាចុងក្រោយ ឯកឧត្តមក៏បានផ្តល់នូវដំបូន្មាន ឬគន្លឹះសម្រាប់យុវជន និងយុវនារី ដែលជាទំពាំងស្នងឬស្សី តាមរយៈបទពិសោធន៍ជីវិតមកដល់អាយុ៤៦ឆ្នាំមកនេះ ដូចជា៖ 

១. ចំនេះដឹង៖ ប្អូនៗមិនអាចបះបង់ឪកាសនៃការសិក្សា ឬក៏វ័យដែលត្រូវការសិក្សានេះ អ្វីក្រៅពីការខិតខំរៀនសូត្រដើម្បីបង្កើនចំនេះដឹង រៀនហើយរៀនទៀត រៀនគ្មានទីបញ្ចប់ ពីព្រោះការមានចំនេះដឹងគឺជា គន្លឹះដោះស្រាយនូវគ្រប់បញ្ហាប្រឈមនានាក្នុងជីវិត។ 

២. ត្រូវកត់ត្រាទុកនូវបទពិសោធន៍ល្អៗពីការងារ ដើម្បីចែករំលែកទៅដល់ញាតិមិត្ត និងយុវជនជំនាន់ក្រោយៗទៀត ឲ្យបានដឹង បានឃើញ និងបានឮ។

៣. ប្រព្រឹត្តនូវអំពើល្អ ជាកត្តាជោគជ័យ៖ ការកើតមកជាមនុស្សនៅលើផែនដី គួរតែបន្សល់ទុកនូវអ្វីដែលជាកិត្តិយស សេចក្តីថ្លៃថ្នូរ និងគួរតែអប់រំអ្នកនៅជុំវិញខ្លួនឲ្យធ្វើតែអំពើល្អ។

បើប្អូនៗអាចប្រកាន់ភ្ជាប់នូវចំនុចទាំង៣ខាងលើបាន នោះប្អូននឹងទទួលបានភាពជោគជ័យក្នុងជីវិត។

14520447_531412833725817_9118535314468615211_n

ឯកឧត្តមក៏បានចែករំលែករឿងតូចមួយទាក់ទងនឹងអំពើល្អ។ 

ដូចជា កាលដែលរូបលោកបានបញ្ចប់មធ្យមសិក្សាកំរិតទី១ លោកគឺជាសិស្សពូកែប្រចាំសាលា ដែលមានពិន្ទុលើសសិស្សដទៃទៀតក្នុងមុខវិជ្ជាគណិតវិទ្យា ទើបរូបលោកត្រូវបានខាងសាលារើសជ្រើសឲ្យទៅប្រលងសិស្សពូកែខាងគណិតវិទ្យា នៅទីរួមខេត្តកំពង់ធំតែម្តង។ ប៉ុន្តែដោយសារឪពុកម្តាយរបស់លោក មិនមានជីវភាពធូរធារ ដើម្បីទិញកង់ឲ្យរូបលោកធ្វើជាមធ្យោបាយធ្វើដំណើរផង ណាមួយនៅពេលឪពុកម្តាយរបស់រូបលោកបានខិតខំស្វាសស្វែងរកខ្ចីកង់ពីអ្នកជិតខាងឲ្យលោកជិះផង នៅតែរូបលោកមិនអាចជិះវាបាន ដោយសារលោកមានមាឌតូច ព្រោះកាលពីសម័យ ប៉ុល ពត រូបលោកមិនបានទទួលអាហារូបត្ថម្ភបានគ្រប់គ្រាន់នោះទេ។ ទោះបីជាមានឧបសគ្គច្រើនបែបនេះក៏ដោយ ក៏នៅតែមិនអាចធ្វើឲ្យរូបលោកបោះបង់ឆន្ទៈក្នុងការប្រលងនោះទេ។ ដោយឃើញទឹកចិត្តមោះមុតរបស់រូបលោកបែបនេះ ទើបមានលោកគ្រូម្នាក់ ស្ម័គ្រចិត្តជូនលោកទៅប្រលងនៅទីរួមខេត្តកំពង់ធំ ដែលមានចម្ងាយ២៥គីឡូម៉ែត្រពីសាលាដែលលោកបានសិក្សា។ នេះហើយគឺជាអំពើល្អមួយ ដែលរូបលោកនៅតែចងចាំមិនភ្លេច ហើយតែងតែដឹងគុណដល់លោកគ្រូម្នាក់នោះមកដល់សព្វថ្ងៃនេះ។

ដូចនេះ នៅពេលឃើញនូវកុមារកំពុងដើរទៅសាលានៅតាមផ្លូវ ហើយយើងមានយានជំនិះ មិនថាជាកង់ក្តី ម៉ូតូក្តី ឡានក្តី នៅក្នុងផ្លូវស្របគ្នា ឬក៏បញ្ច្រាសគ្នាក្តី យើងគួរជួយដឹកកុមារនោះទៅដល់កន្លែងដែលពួកគេចង់ទៅ នេះហើយគឺជាអំពើល្អ។ ប្អូនៗក៏ត្រូវចងចាំផងដែរថា លោកគ្រូអ្នកគ្រូដែលផ្តល់ចំនេះដឹងដល់យើង ត្រូវចាត់ទុក និងគោរពឲ្យដូចនឹងឪពុកម្តាយទី២ របស់សិស្សានុសិស្សគ្រប់រូប។ ហើយសិស្សានុសិស្ស គ្រប់រូបត្រូវចេះដឹងគុណរបស់ឪពុកម្តាយទី២របស់ប្អូនៗ ព្រោះពួកគាត់មិនចង់បានអ្វីច្រើននោះទេ គ្រាន់តែចង់ឃើញប្អូនៗគ្រប់គ្នាជោគជ័យក្នុងការសិក្សារបស់ប្អូនៗ៕

128089833_1473624149504676_8421661972356841151_n

 


ថ្ងៃសុក្រ, 03 ខែធ្នូ 2021 09:33  វេទិកាជោគជ័យ