កាលពីថ្ងៃទី១៤ ខែកក្កដាកន្លងទៅនេះ អតីតបេក្ខជន The Rapper រដូវកាលទី១ លោក VANNO បានធ្វើការទំលាក់នូវបទចម្រៀងមួយបទ ដែលធ្វើអោយមហាជនមានការសន្និដ្ឋានឡើងថា គឺជាបទ Disstrack ទៅកាន់បេក្ខជន ក៏ដូចជា Coach នៃកម្មវិធី The Rapper រួមជំនាន់របស់ខ្លួន។ បទចម្រៀងនោះមានចំណងជើងឡើងថា«អយុត្តិធម៌» រឺហៅថា«Unfair»។ ដោយនៅក្នុងមុនការទំលាក់បទចម្រៀងនេះផងដែរ លោកក៏បានទំលាក់នូវស្តេធឺសមួយថា«ធ្លាក់ដោយសមត្ថភាព មិនចង់ជាប់ព្រោះខ្សែ»។ ហើយនៅក្នុងបទចម្រៀងនោះទៀតសោត ក៏មានចោលជាតំរុយមួយចំនួនទៀត ដូចជាត្រង់ប៉ារ៉ូលចំរៀង« ពួកអានេះគ្មានកំណើតម៉ែវាខំបង្កើត តែបែជាស្លាក់ស្លើតក្រាបអោយគេជិះ មិចបាច់ប្រឡងសង មិនចង់ got more pain គេអោយញុមច្រៀង ព្រោះញុមបានសំលេង តែពេលញុមធ្លាក់ ឯណាអ្នកជួយជ្រុំជ្រែង~ស្អីដែលខំសាងមោត្រូវយកបោះចោលក៏ព្រោះតែពាក្យចាំ សួរថាឈ្នះញុមបានអីគេ អត់បានអីរេក្រៅពីក្តិតឆ្នាំង គ្នាគេគឺគ្នាគេ វាមិនដូចគ្នាទេ គេជួយគ្នាគេ»។
បន្ទាប់ពីការចេញផ្សាយបទចម្រៀងនេះមក លោក VANNO ក៏បង្ហោះនូវស្តេធឺសមួយទៀតឡើងថា«ញុមចេញបទនិយាយរឿងជីវិតញុមសោះ មិចហ្នឹង ប្រូខឹងម៉េះ កើតអីនឹងប្រូ ហាហា»។ ដោយមិនយូរប៉ុន្មាន កាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅនេះ លោក Gmengz បេក្ខភាព The Rapper មួយរូបទៀតដែលជាកូនក្រុមលោក Norith ផងដែរនោះ ក៏បានចេញបទចម្រៀងមួយផងដែរនៅលើហ្វេសប៊ុកផេករបស់លោក ដែលហាក់ដូចជាការឆ្លើយឆ្លងទៅកាន់លោក VANNO វិញផងដែរ។ ដោយបទនោះមានប៉ារ៉ូលចំរៀងដូចជា«និយាយបំភ្លៃរឿងពិតស្មានតែវាជាមិត្ត អានេះទុរយស»។ រហូតធ្វើអោយទស្សនិកជនមួយចំនួនបង្ហាញចំណាប់អារម្មណ៍ឡើងថា លោក GMENGz កំពុងតែ Disstrack ជួយការពារប៉ាប៉ា Norith របស់លោកហើយ។ តើទស្សនិកជនវិញយល់ឃើញយ៉ាងណាដែរ?