BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Step ចាប់ដៃ Koy Anna សម្តែងបទរោលរាលស្នេហាបិសាចជញ្ជក់ឈាម

ថ្ងៃអង្គារ, 27 ខែសីហា 2024 16:30  BeeTube News

9-3

កាលពីពេលថ្មីៗនេះ ស្រទាប់យុវវ័យបានងាកមកចាប់អារម្មណ៍អ្នកចម្រៀង Pop កម្ពុជាដែលសង្ហាដូច Rain របស់កូរ៉េ គឺលោក Step ម្តងទៀតហើយ បន្ទាប់ពីរូបលោកបានឈានជើងចូលនិងដកឃ្លាពីសិល្បៈវិញជារឿយៗ។ ការ Come back របស់លោកនីមួយៗតែងទទួលបានការចាប់អារម្មណ៍តាមរយៈការបង្ហាញស្ទីលប្លែកៗជាពិសេសរាប់ចាប់តាំងពីបទ«កាឡកណ្ណី» របស់លោកមកម្ល៉េះ ដែលមានបង្ហាញស្ទាយលេងជាមួយនឹងដាវសាំមុរ៉ៃ។ តើការបង្ហាញខ្លួនបែបថ្មីៗរបស់លោកជាច្រើនលើកនេះ គឺមានទាក់ទងនឹងការចូលរួម និងជំរុញពីផលិតកម្មថ្មី GenMusix របស់លោកដែររឺទេ? យ៉ាងណាមិញសម្រាប់ការបង្ហាញខ្លួននៅក្នុងបទថ្មីនេះ គឺមានឈ្មោះថា «Bite» រឺហៅម្យ៉ាងទៀតថា «ខាំ» ដោយលោកបានរំលេចឡើងជាមួយនឹង Concept បែបបទបែប Vampire លាយឡំជាមួយនឹងរសជាតិ Romance តែម្តង ដោយមានការចូលរួមសម្តែងពីកញ្ញាសំបុរទឹកឃ្មុំ Miss Grand លំដាប់រងទី១ឆ្នាំ២០២៣របស់យើងគឺ Koy Anna។ 

photo_2_2024-08-27_16-19-30

តាមរយៈវិដេអូមួយដែលបង្ហាញនៅ Pre release នៃបទចម្រៀងនេះ កញ្ញា Koy Anna បានបង្ហាញចំណាប់អារម្មណ៍ថា រូបកញ្ញាគឺមិនមានអារម្មណ៍អៀនខ្មាសចំពោះលោក Step ទាល់តែសោះ ថ្វីបើលោក Step ក៏បានបង្ហាញរាងរូវដ៏សិចស៊ីនៅក្នុងការសម្តែងដ៏ស្និទ្ធសាលជាមួយនឹងនាង។ យ៉ាងណាមិញទាក់ទងនឹងបទចម្រៀងនេះវិញ គឺបានបញ្ជាក់ឡើងថាជាបទទី1 នៅក្នុងអាល់ប៊ុម Playcard Thematic Playlist របស់លោកនេះហើយ ដែលបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី28 ខែសីហានេះ។ លោក Step ក៏បានអោយដឹងទៀតថា បទនីមួយៗនៅក្នុងអាល់ប៊ុមនេះ ក៏នឹងត្រូវធ្វើការចេញផ្សាយប្រចាំខែផងដែរ។ តោះ!​​​ ទស្សនិកជនទាំងអស់គ្នា កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណា!

photo_6_2024-08-27_16-19-30

photo_5_2024-08-27_16-19-30

photo_3_2024-08-27_16-19-30


 


ថ្ងៃអង្គារ, 27 ខែសីហា 2024 16:30  BeeTube News