BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] ប្រព័ន្ធ Supercomputer ថ្មីរបស់អាមេរិកនឹងចូលបំបែកក្តីភេរវកម្មជីវសាស្រ្ត

ថ្ងៃអង្គារ, 10 ខែកញ្ញា 2024 15:42  BeeTube News

photo_4_2024-09-10_15-37-11

នៅថ្ងៃទី០១ ខែសីហាកន្លងទៅនេះ សហរដ្ឋអាមេរិកបានបញ្ចេញនូវប្រព័ន្ធ Supercomputer របស់ខ្លួនជាលើកដំបូងមួយមានឈ្មោះថា «Cassie» ដែលត្រូវបានបង្កើតឡើងដោយប្រើប្រាស់នូវប្រព័ន្ធAI ដ៏ធំទូលាយមួយដើម្បីទប់ទល់ រឺ​​​ប្រើប្រាស់នូវវិធានការប្រឆាំងនឹងការគំរាមកំហែងដោយជីវសាស្រ្ត។ ប្រព័ន្ធនេះផងដែរគឺជាផ្នែកមួយនៃប្រព័ន្ធ Supercomputer ដ៏ធំបំផុតលើពិភពលោក ដែលមានឈ្មោះថា «El Capitan»ដែលសហរដ្ឋអាមេរិកគ្រោងនឹងដាក់ប្រើប្រាស់នៅក្នុងឆ្នាំនេះហើយ។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិកក៏ធ្លាប់បានបញ្ចេញផងដែរ តាមរយៈប្រព័ន្ធ Supercomputer នេះ វាមិនមែនជាលើកដំបូងទេ ដែលពួកគេក៏ធ្លាប់បានភ្ជាប់ប្រព័ន្ធនេះទៅនឹង Cloud ដើម្បីទាញប្រយោជន៍ពីប្រព័ន្ធ AI របស់វាសំរាប់ធ្វើការវិភាគ និងស្រាវជ្រាវដល់ផ្នែកការរុករកថាមពល។ សហរដ្ឋអាមេរិកបានបញ្ជាក់ផងដែរថា ប្រព័ន្ធ Supercomputer «Cassie» នេះនឹងជួយដល់ផ្នែកជាច្រើនដូចជា សំរាប់ដល់ការអង្កេត វិភាគបែងចែក និងកំណត់ដឹងទុកមុនពីការគំរាមកំហែងដោយជីវសាស្រ្តណាមួយ ដោយប្រើប្រាស់នូវបច្ចេកវិទ្យា Simulation និង Modeling របស់ប្រព័ន្ធ AI នៃវា ហើយពួកគេក៏នឹងអាចធ្វើការផលិតថ្នាំ រឺរកវិធីសាស្រ្តផ្សេងៗដើម្បីទប់ស្កាត់នឹងការគំរាមកំហែងនេះផងដែរ។ 

photo_3_2024-09-10_15-37-11

យ៉ាងណាមិញនៅក្នុងប្រវត្តិសាស្រ្តនៃពិភពលោក អាវុធជីវសាស្រ្តប្រភេទនេះក៏ធ្លាប់បានបង្កគ្រោះថ្នាក់មហន្តរាយមកលើពិភពលោកជាច្រើនកលិយុគរួចមកហើយ។ ជាពិសេសនៅក្នុងសម័យសង្គ្រាមទំនើបនេះ នៅរយៈពេលប៉ុន្មានសប្តាហ៍ប​​​ន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១​​​ ខែកញ្ញា ឆ្នាំ២០០១ ក៏បានរងគ្រោះដោយការគំរាមកំហែងពីអាវុធជីវសាស្រ្តផងដែរ។ ដោយមេរោគ Anthrax ដែលបង្កឡើងដោយបាក់តេរី ត្រូវបានផ្ញើជាប់ទៅជាមួយនឹងសំភារៈមួយចំនួនតាមរយៈប៉ុស្តិប្រៃសណីយ៍ ទៅកាន់បណ្តាប្រព័ន្ធផ្សព្វផ្សាយនានា និងបុគ្គលល្បីៗមួយចំនួន។ ការវាយប្រហារដោយជីវសាស្រ្តបែបនេះ គឺត្រូវបានជឿជាក់ថាជាសង្គ្រាមដែលវាយប្រហារលើផ្នែកស្មារតី និងចិត្តសាស្រ្តដ៏ធ្ងន់ធ្ងរ និងកាលណោះបានធ្វើអោយរដ្ឋាភិបាលខាតបង់ប្រាក់អស់រាប់លានដុល្លាដើម្បីដោះស្រាយលើការកំចាត់មេរោគទាំងនេះ ថ្វីបើវាបានបង្កអោយមនុស្សត្រឹមតែប៉ុន្មាននាក់ប៉ុណ្ណោះបានឆ្លង និងមានត្រឹម៥នាក់ប៉ុណ្ណោះបាត់បង់ជីវិត។ 

photo_1_2024-09-10_15-37-11

ខណៈនៅក្នុងសម័យសង្គ្រាមស៊ីវិលរបស់អាមេរិកវិញ ដែលជាសង្គ្រាមរវាងភាគីខាងជើងហៅថា Union និងភាគីខាងត្បូងហៅថា Confederacy ក៏មានការផ្ទុះឡើងនៃការប្រើប្រាស់អាវុធជីវសាស្រ្តនេះផងដែរ។ ដោយវេជ្ជបណ្ឌិតភ្នាក់ងាររបស់ភាគី Confederacy មួយរូបដែលមានឈ្មោះថា Luke P.Blackburn បានព្យាយាមបង្ក្រាបទ័ពភាគ Union ដោយការនាំយកសំលៀកបំពាក់ដែលមានផ្ទុកនូវមេរោគ Smallpox ពីអ្នកជំងឺរបស់ខ្លួនទៅលក់អោយកងទ័ព Union។ នៅខណៈនោះផងដែរ ក៏មានការផ្ទុះឆ្លងរីករាលដាលនៃជំងឺ Small Pox នេះជាខ្លាំងក្លានៅក្នុងអាមេរិកខាងជើង។ យ៉ាងណាមិញនៅទីបំផុតនៃសង្គ្រាមនេះ ភាគីខាងជើងទទួលបានជ័យជំនះ ខណៈលោក Luke P.Blackburn ក៏ត្រូវបានប្រកាសចាប់ខ្លួនពីបទរៀបចំគំរោងបង្កការគំរាមកំហែងផ្នែកជីវសាស្រ្តនេះឡើង។

photo_2_2024-09-10_15-37-11


 


ថ្ងៃអង្គារ, 10 ខែកញ្ញា 2024 15:42  BeeTube News