BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចង់ដាក់ឈ្មោះអោយកូនពិរោះមានអត្ថន័យ និងជាឈ្មោះប្រជាជាតិខ្មែរដែរឬទេ

ថ្ងៃព្រហស្បតិ៍, 25 ខែវិច្ឆិកា 2021 17:09  BeeTube News

photo_2021-11-25_16-38-49 (2)m

នេះឈ្មោះខ្មែរល្អក្រៃលែងសម្រាប់ជ្រើសរើសបាន មានដូចជា៖

១. សុភារី

សុភារី គីជាកូនស្រីដ៏ស្រស់ស្អាត មានភាពទាក់ទាញ និងគួរឲ្យស្រលាញ់។

២. ដានី

ដានី គឺជាអ្នកដែលទទួលឳវាទចាស់បុរាណ មិនល្អៀងខកខាន។

៣. សោមា

សោមា គឺជាកូនស្រីដែលធៀបដូចទៅនឹងព្រះច័ន្ទ។

៤. សុមាលី

សុមាលី មានន័យថា ដែលមានកម្រងផ្កាល្អ។ សំដៅចំពោះកូនស្រី។

៥. មយូរា

មយូរា គឺជាពួកក្ងោកទាំងឡាយ។ មយូរី = ក្ងោកញី។

៦. សិរីវុឌ្ឍ

សិរីវុឌ្ឍ មានន័យថា អ្នកចម្រើនដោយសិរី។

៧. រតនា

រតនា មានន័យថា ប្រជុំកែវ (រតនៈ) ទាំងឡាយ ប្រជុំដោយពេជ្រទាំងឡាយ។

៨. វឌ្ឍនាការ

វឌ្ឍនាការ មានន័យថាដូចទៅនឹងឈ្មោះ វឌ្ឍនៈ ដែរ គឺជាអ្នកមានសេចក្តីចម្រើន កើតកាលវាលគុម្ព។

៩. និមល

និមល (និម្មល) គឺជាមនុស្សស្រីដែលឥតសៅហ្មងឥតមានមន្ទិល។

១០. រតនៈ

រតនៈ គឺជាប្រជុំចំរុះនូវ កែវ ពេជ្រ មាស ប្រាក់ ត្បូងគ្រប់ប្រភេទ។ អ្នកមានឈ្មោះដូចនេះ គឺជាអ្នកមានសេចក្តីរីករាយក្នុងចិត្តជានិច្ច អ្នកដែលប្រសើរវិសេសជាងអ្នកដទៃ អ្នកមានលក្ខណៈពិសេសលើសពីគេឯង។ ហៅកាត់ថា៖ រត្នៈ រ័តន៍ រ័ត្ន។

១១. សុនីតា

សុនីតា គឺជាកញ្ញាដែលមានរបត់ល្អ ប្រៀបដូចជាសួនច្បារមួយដ៏ស្រស់នៅពីមុខគ្រឹះស្ថាន នាឋានដ៏សែនសុខ។

១២. សុវត្តិ

សុវត្តិ គឺការដែលមានសួស្តី (មានសុវត្ថិភាព)។

១៣. កុសល

កុសល មានន័យថាអំពើដែលកម្ចាត់បង់នូវសេចក្តីអាក្រក់ ដែលល្អប្រពៃ ដែលជាបុណ្យ ឬក៏ថា ដែលប៉ិនប្រសប់ ដែលឈ្លាសវៃ ដែលជាបណ្ឌិត។ ឈ្មោះនេះជាទូទៅគឺ មិនសូវចូលចិត្តចំណុះនរណាម្នាក់ឡើយ។

១៤. កញ្ញា

កញ្ញា ជាឈ្មោះសម្រាប់កូនស្រី។ កញ្ញា មានន័យថា ស្រីជំទង់ ស្រីក្រមុំតូច។ ជាទូទៅ គេដាក់ឈ្មោះនេះឲ្យកូនស្រីដែលមាន សម្បុរល្អគួរឲ្យស្រឡាញ់។

១៥. មរកត

មរកត គឺជាឈ្មោះកែវ ឬ ត្បូងសម្បុរខៀវខ្ចី ឬបៃតង (កែវមរកត ត្បូងមរកត)។

១៦. សិរីបុត្រ

សិរីបុត្រ គឺកូនប្រុសមានសិរីសួស្តី។

១៧. ការកេត

ការកេត ជាឈ្មោះរបស់ឈើមួយប្រភេទ។ បញ្ជាក់ប្រាប់អំពីឫកពារអាកប្បកិរិយាសុភាពរាបសាររបស់កូនក្រមុំដ៏ស្រស់ប្រិមប្រិយ ហើយដែលបំពាក់ទៅដោយចរិយាសុភាពល្វតល្វន់ គួរឲ្យចាប់ចិត្ត។

១៨. រាជ

រាជ គឺជាអ្នកដែលញ៉ាំងមនុស្សទាំងឡាយឲ្យរីករាយ អ្នកដែលរុងរឿងវិសេសវិសាល។ រាជភក្តី (អ្នកមានក្តីស្មោះត្រង់នឹងព្រះរាជា) រាជមិត្ត (មិត្តសម្លាញ់របស់ព្រះរាជា) រាជស័ក្តិ (មិត្តសម្លាញ់របស់ព្រះរាជា) រាជស័ក្តិ (អំណាចរបស់ហ្លួង)។

១៩. មាលា

មាលា មានន័យថា ផ្កាកម្រង ឬកម្រងផ្កា ផួងផ្កា។ នៅក្នុងរាជស័ព្ទ ព្រះមាលា = មួក។
មាលាធារីៈ អ្នកពាក់កម្រងផ្កា = មាលាភារិ។
រតនមាលាៈ កម្រងកែវ គឺកែវដែលដោតជាកម្រង។
វិជ្ជុមាលាៈ ខ្សែផ្លេកបន្ទោរ គឺពន្លឺផ្លេកបន្ទោរដែលដាលជាច្រវ៉ាក់។
សុវណ្ណមាលាៈ កម្រងផ្កាមាស ផ្កាមាស ខ្សែមាស។ គេហៅស្រ្តីអ្នកក្រងផ្កាថា មាលា ក៏បាន។

photo_2021-11-25_16-38-49m

២០. ចិន្តា

ចិន្តា គឺជាកូនស្រីដែលតែងតែជាប់នៅក្នុងខ្លួនរបស់ឪពុកម្តាយ។

២១. ទេពី

ទេពី គឺជា ស្រ្តីដែលជាធំ ជាចម្បងពេញលក្ខណៈច្បាប់។

២២. មល្លិកា

មល្លិកា គឺជាផ្កាមល្លិកាក្រអូបឆ្ងាញ់។

២៣. ធីតា

ធីតា គឺជាកូនស្រីគួរឲ្យស្រឡាញ់បំផុតរបស់គ្រួសារ។

២៤. កុសុមៈ

កុសុមៈ គឺជាឈ្មោះផ្កាឈើម្យ៉ាង ប៉ុន្តែគឺជានារីមានចិត្តមាំទាំណាស់។
ឧ. ព្រះបរមនាមនៃព្រះបរមសពព្រះមហាក្សត្រីយានី “កុសុមៈនារីរ័ត្ន”។

២៥. កណិការ

កណិការ ជាកូនស្រីដែលមានមាឌខ្ពស់ស្រឡូន សម្បុរស ពីព្រោះ កណិការ ជាឈ្មោះឈើម្យ៉ាងមានពណ៌ស សណ្ឋានប្រហែលគ្នានឹងផ្កាម្លិះ មានក្លិនក្រអូប។

២៦. គន្ឋា

គន្ឋា មានន័យថា អ្នកមានក្លិនក្រអូប (អ្នកសម្បូរក្លិនក្រអូប)។

២៧. សំរិទ្ធី

សំរិទ្ធី មានន័យថា អ្នកសម្រេចប្រយោជន៍ ដូចសេចក្តីប្រាថ្នា។

២៨. វីរៈ

វីរ មានន័យថា ដែលខ្ជាប់ខ្ជួនមាំមួន អ្នកដែលមានសេចក្តីព្យាយាមខ្ជាប់ខ្ជួន។ អ្នកអង់អាចក្លាហាន អ្នកប្រាជ្ញ អ្នកចម្បាំង។
វីរជនៈ ជនអង់អាច។ វីរបុរសៈ បុរសអង់អាច។ វីរភាពៈ ភាពដែលក្លាហានអង់អាច។ វីរសេនាៈ សេនាមោះមុត។

២៩. បុប្ជា

បុប្ជា គឺជាកូនស្រីជាទីស្រឡាញ់ដូចផ្កា ជំពូកកូនស្រីដែលជាទីស្រឡាញ់គ្រប់ផ្នែក។

៣០. មុនិរាជ

មុនិរាជ គឺជាស្តេចនៃពួកអ្នកប្រាជ្ញ។

៣១. ទេវី

ទេវី គឺជាស្រ្តីដែលជាធំ ជាគ្រូអ្នកផង។

៣២. សក្តា

សក្តា មានន័យថា ដែលមានអំណាច មានកម្លាំង មានព្យាយាមរឹងមាំ។
សក្តានុភាព = អានុភាពដ៏អង់អាច។

៣៣. កវី

កវី គឺជាអ្នកប្រាជ្ញខាងកាព្យឃ្លោង ឬអ្នកប្រាជ្ញខាងសំដី។

៣៤. កិត្យា

បើពាក្យពេញគឺ កិត្យានុភាព (មកពី កិត្តិ + អានុភាព) ប៉ុន្តែចាស់ៗគាត់កាត់ (នុភាព) ចោល ទុកតែ កិត្យា វិញស្រួលហៅ។ កិត្យា មានន័យពីរោះណាស់ គឺកេរ្តិ៍ឈ្មោះ អានុភាពនៃកេរ្តិ៍ឈ្មោះ។

៣៥. ឧត្តម

ឧត្តម គឺជាអ្នកខ្ពង់ខ្ពស់ អ្នកថ្លៃថ្នូរ អ្នកដែលប្រសើរកន្លង។
ឧ. ឧត្តមគន្ធ = ក្លិនប្រសើរ។ ឧត្តមវិជ្ជា = អ្នកមានតម្រិះការសិក្សាបានខ្ពង់ខ្ពស់។

៣៦. ថាវរៈ

ថាវរៈ មានន័យថា ជាមនុស្សអ្នកមាំទាំ ស្ថិតស្ថេរ។

៣៧. សុគន្ធ

សុគន្ធ គឺជាអ្នកមានក្លិនក្រអូប ក្លិនល្អ គ្រឿងក្រអូប។
សុគន្ធជាតិៈ វត្ថុមានក្លិនក្រអូប។ សុគន្ធរសៈ ក្លិនក្រអូបក្រអួល។ សុគន្ធវ៉ារីៈ ទឹកអប់ ទឹកក្រអូប។

៣៨. ពិដោរ

ពិដោរ គឺជាកូនស្រីដែលមានក្លិនក្រអូបល្អ។ ក្រអូបអាកប្បកិរិយា ចរិយាមារយាទ កេរ្តិ៍ឈ្មោះ។ ពិដោរផ្កាបី ពិដោរមេត្រី សួស្តីសីលាចារ ពិដោរបរិសុទ្ធ កុសលសម្ភារ ពិដោរនេះដាល ដល់សួគ៌ពុំស្បើយ។ ក្លិនពិដោរ ធុំពិដោរ ពិដោរក្លិនសីល។

៣៩. សិទ្ធិកា

សិទ្ធិកា មានន័យថា ដំណើរធ្វើឲ្យសម្រេចប្រយោជន៍។

ប្រភព: Themixbloom Cambodia


ថ្ងៃព្រហស្បតិ៍, 25 ខែវិច្ឆិកា 2021 17:09  BeeTube News