កាលពីពេលថ្មីៗនេះ កងផលិតដល់វិស័យការពារជាតិ Up.Fit និងArchimedes Defense របស់ក្រុមហ៊ុន Tesla បានចេញសេចក្តីប្រកាសឡើងថា មានការ Upgrade នូវរថយន្តអគ្គីសនី Cybertruck របស់ខ្លួនទៅជារថយន្តមួយដែលត្រូវបានតម្លើងខ្ពស់ជាងមុន និងមានសមត្ថភាពការពារបានកាន់តែរឹងមាំ ដែលត្រូវបានប្រើប្រាស់ឡើងសម្រាប់នៅក្នុងវិស័យការពារជាតិហៅថា Cybertruck Sting។ សង្កេតឃើញថា បន្ទាប់ពីសេចក្តីប្រកាសនេះបានចេញផ្សាយភ្លាមកាលពីថ្ងៃទី១៦ ខែសីហានៅលើបណ្តាញសង្គម X មេដឹកនាំសាធារណរដ្ឋ Chechen លោក Ramzan Kadyrov ក៏បានបង្ហោះឡើងទាក់ទងនឹងរថយន្ត Cybertruck របស់លោកផងដែរនៅលើបណ្តាញសង្គម Telegram នៅថ្ងៃបន្ទាប់នោះ។ យ៉ាងណាមិញទាក់ទងនឹងរថយន្ត Cybertruck ស៊េរីចាស់របស់លោក លោកក៏បានអួតអាងឡើងថា ត្រូវបានទទួលពីលោក Elon Musk ផងដែរដែលជាម្ចាស់នៃក្រុមហ៊ុន Tesla ហើយទំនងជាលោកក៏កំពុងរីករាយសាទរជាមួយនឹងដំណឹងប្រកាសរបស់ក្រុមហ៊ុន Tesla ថ្មីៗនេះដែរ ទើបលោកក៏បានបញ្ជាក់ពីគោលបំណងចង់បញ្ជូនរថយន្ត Cybertruck ទាំងនេះទៅកាន់សមរភូមិសំរាប់កងកម្លាំងប្រយុទ្ធរុស្ស៊ី។
គួរបញ្ជាក់ផងដែរថា រថយន្តអគ្គីសនី Cybertruck ក៏ជាមួយរថយន្ត Bulletproof មួយដែរ ដែលមានសមត្ថភាពការពារពីគ្រាប់កាំភ្លើងកំរិត 9mm។ រយៈពេល២ថ្ងៃក្រោយមក លោក Elon Musk ក៏បានចេញមុខបដិសេធវិញភ្លាមថាមិនបានជូនរថយន្តនោះទៅកាន់លោក Kadyrov នោះទេ។ គួរអោយចាប់អារម្មណ៍ផងដែរ លោក Elon Musk ច្បាស់ជាមិនអាចប្រគល់កាដូនោះដល់មេដឹកនាំ CheChen បានហើយ ព្រោះលោកគឺជាអ្នកដែលបញ្ជូនសេវាផ្កាយរណប Starlink ទៅកាន់អ៊ុយក្រែន ដើម្បីអោយអ៊ុយក្រែនអាចធ្វើប្រតិបត្តិការប្រឆាំងនឹងរុស្ស៊ី។ យ៉ាងណាមិញទាក់ទងនឹងការ Upgrade ទៅជារថយន្ត Cybertruck Sting របស់ក្រុមហ៊ុន Telsa នេះវិញ សង្កេតឃើញថា មានភាពសក្តិសមសំរាប់វិស័យយោធាជាងរថយន្ត Cybertruck ពិតមែន។ ដោយវាមាន៣ប្រភេទ គឺCybertruck Sting Baja, Cybertruck Sting Protector និង Cybertruck Sting APC។ ចំនុចពិសេសរបស់ Cybertruck Sting Baja គឺវាអាចសាកថាមពលបានដោយខ្លួនឯងជាមួយនឹងអគ្គីសនី រឺប្រភពថាមពលណាក៏បាន។ ខណៈ Cybertruck Sting Protector និងCybertruck Sting APC វិញគឺត្រូវបានច្នៃឡើងជាពិសេសសម្រាប់សមត្ថភាពការពារ, Cybertruck Sting Protector អាចការពារជាមួយគ្រាប់កាំភ្លើងវែង 7.62mm និង Cybertruck Sting APC អាចការពារបានជាមួយមីន និងគ្រាប់កាំភ្លើងធុនធ្ងន់ 14.5mm។