BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ]​​ ហេតុអ្វីសឹង្ហបុរីមិនអាចចោលភាគីណាមួយរវាងអាមេរិក និងចិន?

ថ្ងៃអង្គារ, 20 ខែសីហា 2024 14:07  BeeTube News

photo_4_2024-08-20_14-02-03

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនអស់រយៈពេលយូរកន្លងមកនេះ បានធ្វើអោយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួនបានស្ថិតនៅក្រោមគោលជំហរមិនប្រកាន់ខាងណាមួយ នៅក្នុងនោះក៏មានដូចជាប្រទេសសឹង្ហបុរីជាដើម។ ប៉ុន្តែអ្នកវិភាគ ក៏ធ្លាប់បានលើកឡើងផងដែរថា ថ្វីបើសឹង្ហបុរីអះអាងថាខ្លួនមិនប្រកាន់ស្ថិតនៅខាងណាមួយ ប៉ុន្តែគេជឿថាសឹង្ហបុរីមិនអាចរស់រានបានឡើយប្រសិនបើគ្មានភាគីទាំងសងខាង។ ហេតុអ្វីបានជានិយាយដូច្នោះ សូមតាមដានបន្ត។ តើសឹង្ហបុរីមានគោលដៅរៀបចំយ៉ាងណាខ្លះ នៅខណៈដែលខ្លួនកំពុងស្ថិតនៅចន្លោះភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន? បើក្រលេកទៅមើលកាលពីថ្ងៃទី០៩ ខែសីហាកន្លងទៅនេះ ដែលជាទិវាបុណ្យឯករាជ្យរបស់សឹង្ហបុរីទទួលបានពីម៉ាឡេស៊ី​​​កាលពីឆ្នាំ១៩៦៥ យើងសង្កេតឃើញថាក្រោមការដឹកនាំរ​​​បស់លោកនាយករដ្ឋមន្រ្តីថ្មី Lawrence Wong សឹង្ហបុរីបានដាក់រៀបចំនូវក្បួនដង្ហែយោធាដែលមានសព្វាវុធទំនើបៗថ្មីៗយ៉ាងឳឡារឹកតែម្តង ដែលហាក់បង្ហាញពីឧត្តមភាពរបស់សឹង្ហបុរីផ្ទាល់ ដែលតាំងខ្លួនជា«Poisonous Prawn» តាមយុទ្ធសាស្រ្តរបស់លោកនាយករដ្ឋមន្រ្តីមុន និងដំបូងគេបង្អស់គឺលោក Lee Kwan Yew។ 

photo_1_2024-08-20_14-02-03

លោក Lee Kwan Yew ធ្លាប់បានលើកឡើងថា«នៅក្នុងពិភពលោក ដែលត្រីធំតែងស៊ីត្រីតូច ហើយត្រីតូចនឹងស៊ីបង្គារ ប្រទេសសឹង្ហបុរីនឹងត្រូវធ្វើខ្លួនអោយដូចជាសត្វបង្គារអ៊ីចឹង ថ្វីបើមានទឹកដីរឺទំហំតូចមែនពិត ប៉ុន្តែសឹង្ហបុរីនឹងធ្វើខ្លួនអោយដូចជាបង្គាដ៏មានពិសមួយ ដែលមិនអាចអោយមហាអំណាចណាមួយលេបត្របាក់បានដោយងាយស្រួលនោះទេ»។ យ៉ាងណាមិញទាក់ទងនឹងរឿងរ៉ាវយុទ្ធសាស្រ្តទាំងនេះ សឹង្ហបុរីក៏ធ្លាប់បានលើកឡើងនិងស្នើការផ្លាស់ប្តូរមួយចំនួនរួចមកហើយទៅតាមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីនីមួយៗ។ ដូចជាក្រៅពីយុទ្ធសាស្រ្ត«Poisonous Prawn»នេះ ក៏នៅមានយុទ្ធសាស្រ្ត «Porcupine» ផងដែរ ដែលជាការប្រមូលផ្តុំអាវុធគ្រប់ធុន ទាំងតូចទាំងធំ ដើម្បីដាក់ការពារកុំអោយសត្រូវឈានចូលមកជិត ហើយយុទ្ធសាស្រ្តនេះនឹងមានប្រសិទ្ធភាពខ្លាំងជាងប្រសិនបើទប់ទល់ជាមួយប្រទេសដែលមានកំលាំងយោធាខ្សោយជាងដូចជាម៉ាឡេស៊ី។ ខណៈលោកនាយករដ្ឋមន្រ្តីទី៣របស់ប្រទេស​​​និងជាកូនប្រុសរបស់លោក Lee Kwan Yew ផងដែរ ដែលជាលោក Lee Hsien Loong ក៏ធ្លាប់បានស្នើឡើងនូវយុទ្ធសាស្រ្តហៅថា«Dolphin»។ តាមរយៈយុទ្ធសាស្រ្តនេះ លោកបានអោយដឹងថា សឹង្ហបុរីគួរតែធ្វើខ្លួនអោយរួសរាយ ប៉ុន្តែរហ័ស និងវាងវៃ ដូចជាសត្វផ្សោតយ៉ាងដូច្នោះឯងដែលការពារខ្លួនពីសត្វឆ្លាម។ លោកក៏សង្កត់ធ្ងត់ពីមធ្យោបាយពង្រឹងការវាយលុករបស់ខ្លួនអោយបានកាន់តែវាតទីបានទូលំទូលាយជាងនេះ តាមរយៈការទិញយន្តហោះចម្បាំងនានាដែលអាចធ្វើការវាយប្រហារបាននៅទីឆ្ងាយៗ។ 

photo_3_2024-08-20_14-02-03

គួរបញ្ជាក់ផងដែរថា សឹង្ហបុរីតាំងពីដើមមកទល់ពេលបច្ចុប្បន្នគឺមាននាយករដ្ឋមន្រ្តីចំនួន៤នាក់រួមមាន លោកLee Kwan Yew (1959-1990) លោក Goh Chok Tong (1990-2004) លោក Lee Hsien Loong (2004-2024) និងលោក Lawrence Wong (2024-បច្ចុប្បន្ន)។ ប្រទេសនេះធ្លាប់បានស្ថិតនៅក្រោមអាណានិគមរបស់ចក្រភពអង់គ្លេសចាប់តាំងពីឆ្នាំ១៨១៩ រហូតដល់ឆ្នាំ១៩៤៥។ កាលណោះអង់គ្លេសបានសំលឹងឃើញ និងកែច្នៃប្រទេសនេះទៅជាទីតាំងធ្វើជំនួញមួយដ៏សក្តិសមសម្រាប់ក្រុមហ៊ុន British East India ដែលជាក្រុមហ៊ុនជំនួញរបស់ចក្រភពអង់គ្លេសមានភាពលេចធ្លោអស់រយៈពេល៣សតវត្សរ៍។ ហើយនៅឆ្នាំ១៩៦៣ ប្រទេសនេះក៏ទទួលបានឯករាជ្យពីចក្រភពអង់គ្លេស ខណៈនៅឆ្នាំ១៩៥៩ ប្រទេសនេះគឺចាប់ផ្តើមមានការបោះឆ្នោតដំបូងគេបំផុត និងទទួលបានឯករាជ្យពីម៉ាឡេស៊ីនៅក្នុងឆ្នាំ១៩៦៥។ ត្រលប់មកកាន់សម័យកាលនាពេលបច្ចុប្បន្ននេះវិញ ហេតុផលដែលអ្នកវិភាគថាសឹង្ហបុរីមិនអាចចោលភាគីណាមួយបានរវាងអាមេរិក និងចិន គឺព្រោះថាចិនគឺជាដៃគូជំនួញដ៏ធំមួយរបស់សឹង្ហបុរី ចំណែកឯសហរដ្ឋអាមេរិកវិញគឺជាអ្នកវិយោគបរទេសដ៏ធំមួយ និងជាគោលដៅទីផ្សារនាំចេញដ៏ធំមួយរបស់សឹង្ហបុរី។ កត្តាទាំងពីរនេះហើយ ដែលធ្វើអោយប្រទេសសឹង្ហបុរីត្រូវពឹងពាក់លើភាគីម្ខាងៗ និងមិនអាចចោលមួយណាបាននោះទេ។ 

photo_2_2024-08-20_14-02-03





 


ថ្ងៃអង្គារ, 20 ខែសីហា 2024 14:07  BeeTube News