កាលពីពេលថ្មីៗនេះ មានការចាប់អារម្មណ៍ទៅលើទីកន្លែងផលិតមីស៊ីលរបស់អាមេរិកនាសម័យសង្គ្រាមត្រជាក់ដែលមានឈ្មោះថា Titan 1 missile site ដោយអ្នកវិទ្យាសាស្រ្តមានការព្រួយបារម្ភថាសំណល់សារធាតុផ្សេងៗនៅទីនោះអាចបណ្តាលអោយបរិស្ថាន និងសុខភាពរបស់មនុស្សជាខ្លាំង។ តើការរកឃើញរបស់ពួកគេទទួលបានលទ្ធផលយ៉ាងណា? ជាការពិតទៅ អ្នកវិទ្យាសាស្រ្តបានប្រើប្រាស់នូវឧបករណ៍ដើម្បីវាស់ស្ទង់កំរិតជាតិពុលគ្រោះថ្នាក់រួចទៅហើយ ប៉ុន្តែអ្វីដែលពួកគេរកឃើញនោះឃើញថា ពុំមានសារធាតុtrichloroethylene រឺហៅថា TCE ដែលអាចបណ្តាលអោយប៉ះពាល់សុខភាពត្រូវបានរកឃើញនៅទីនោះទេ។ ប៉ុន្តែគេក៏បានរកឃើញនូវសារធាតុ Benzene ដែលអាចបណ្តាលអោយកើតជំងឺមហារីកត្រូវបានរកឃើញនៅទីនោះ ប៉ុន្តែជាសំណាងល្អវាស្ថិតនៅក្នុងកម្រិតទាបប៉ុណ្ណោះ។ ថ្វីបើការរកឃើញនេះធ្វើអោយមានការធូរស្បើយក្នុងចិត្តក៏ដោយ ប៉ុន្តែក៏ធ្វើអោយមនុស្សមួយចំនួនព្រួយបារម្ភនៃការអាចធ្វើអោយរីករាលដាលនៃសារធាតុពុលទាំងនេះ។ ដើម្បីអោយយើងទាំងអស់គ្នាបានយល់កាន់តែស៊ីជំរៅទៅលើបញ្ហានេះ តោះសូមនាំគ្នាក្រលេកមកមើលប្រវត្តិនៃការកកើតកន្លែងមួយនេះសិន។
11តើប្រូជែក Titan 1 គឺជាអ្វីទៅ? ប្រូជែក Titan 1 គឺជាប្រូជែកផលិតមីស៊ីលរបស់អាមេរិកក្នុងអំឡុងឆ្នាំ1955 ដែលកាលណោះអាមេរិកបានសាកល្បងផលិតមីស៊ីលតំណាលគ្នា នោះគឺមីស៊ីល Atlas និងមួយទៀតគឺជាមីស៊ីល Titan 1 នោះឯង។ ដោយអាមេរិកបារម្ភថា ប្រូជែកមីស៊ីល Atlas អាចបរាជ័យ ទើបគេក៏សាកល្បងអភិវឌ្ឍន៍មីស៊ីល Titan 1ក្នុងពេលតំណាលគ្នានោះ។ ដោយ Titan 1 គឺជាមីស៊ីលមានដំណាក់កាលពីរ ប្លែកផ្សេងមួយបែប។ យ៉ាងណាផងដែរ មីស៊ីលនេះក៏បានសំរេចជោគជ័យដាក់ដំណើរការចាប់ពីឆ្នាំ1962មក។ ចំណែកឯក្រោយមកទៀត អាមេរិកក៏បានសំរេចដាក់អភិវឌ្ឍនូវគំរោង Titan 2 ថែមទៀត ដែលជាមីស៊ីលមានសមត្ថភាពខ្ពស់ជាងមីស៊ីល Titan 1 និងត្រូវបានដាក់ដំណើរការបានយូរជាង។ មីស៊ីល Titan 1 និងTitan 2 មានភាពខុសគ្នាត្រង់ Titan 1 មានប្រើនូវ liquid oxygen ជា oxidizer បង្កើតចំហេះ ដែលវាចាំបាច់ត្រូវរក្សាទុកនៅសីតុណ្ហភាពទាបប្រហែល-195អង្សាសេ ខណៈ Titan 2 មានប្រើនូវសារធាតុ Non cryogenic ជា oxidizer បង្កើតចំហេះ ដែលអាចរក្សាទុកនៅក្នុងមីស៊ីលបាន។