The Rapper ជំនាន់ទី១បានវិលមកទម្លាក់បទថ្មីៗតំណាលគ្នាៗនៅក្នុងអំឡុងពេលជិតឈានចូលដល់ការប្រកួត The Rapper ជំនាន់ថ្មីនាពេលឆាប់ៗខាងមុខនេះ។ ដោយកាលពីពេលថ្មីៗនេះ សង្កេតឃើញមានភាពចម្រូងចម្រាស់កើតឡើងគួរអោយកត់សម្គាល់កើតឡើងនៅក្នុងរង្វង់ជួរបេក្ខភាព The Rapper ជំនាន់ចាស់ទាំងនេះ ដែលមើលទៅហាក់ដូចជាមានភាពកាចៗយ៉ាងមាំដល់ហើយ! មិនដឹងថានេះគឺជាចេតនាក្នុងការសម្តែងរបស់ពួកគេ រឺមួយក៏ជាការលាតត្រដាងពីអារម្មណ៍ពិតទាក់ទងនឹងការប្រកួតមួយនេះ? ដោយចាប់ឡើងពីលោក VANNO មុនគេបង្អស់ កាលពីថ្ងៃទី១៤ ខែកក្កដា លោកបានទំលាក់បទចម្រៀងថ្មីមួយមានចំណងជើងថា«អយុត្តិធម៌» ដែលហាក់ដូចជាបទវាយប្រហារដល់បេក្ខភាព The Rapper ដទៃទៀតថាជាប់ដោយប្រើខ្សែ។ បន្ទាប់មកលុះមកដល់ថ្ងៃទី២០ ខែកក្កដាមកទៀត លោក The Sing វិញម្តង ក៏បានធ្វើការទំលាក់បទនៅលើហ្វេសប៊ុកផេករបស់លោកជាមួយនឹង Hastage ថា $100 ដែលហាក់ដូចជារៀបរាប់បកស្រាយអំពីការចោទប្រកាន់របស់នរណាម្នាក់យ៉ាងដូច្នោះឯង ជាពិសេសសំគាល់ឃើញថា លោកក៏បានរៀបរាប់ថា លោកជាអ្នកសុខចិត្តដើរចេញពីគេឯង ព្រោះលោកមិនចូលចិត្តការទ្រគេនោះទេ។
ចំណែកកាលពីថ្ងៃទី២២ ខែកក្កដានេះ លោក GMENGz ក៏ហាក់ដូចជាធ្វើការឆ្លើយតបទៅលោក VANNO វិញដែរតាមរយៈបទបង្ហោះឡើងនៅលើហ្វេសប៊ុករបស់លោក ដែលច្រៀងរៀបរាប់ឡើងថា មិននឹកស្មានសោះដែលលោកយល់ច្រលំថាជាមិត្ត ប៉ុន្តែការពិតគឺជាមិត្តទុរយស។ រឿងរ៉ាវបន្តមកទៀត គឺនៅពេលចូលមកយប់ថ្ងៃទី២៣ ខែកក្កដាកន្លងទៅនេះ ដោយលោក The Sing បានធ្វើការទំលាក់នូវបទចម្រៀងមួយបទទៀត បន្តពីបទមុនរបស់លោក ជាមួយនឹងខេបសិនឡើងថា«ជួយគាត់» ដែលលោកហាក់ដូចជាច្រៀងផ្តឺផ្តងថា កុំអោយចាស់ខឹង ជួយគាត់ឡើងច្រៀងមួយឆាកអីទៅ ហើយលោកក៏បន្តរៀបរាប់ពីការចោទប្រកាន់ និងនិយាយពីបងប្អូនពីរនាក់ដែលនៅតែបន្តចោទប្រកាន់លោក។ តើទស្សនិកជនវិញយល់ឃើញយ៉ាងណាដែរចំពោះចម្រូងចម្រាស់មួយនេះ?