BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើ VannDa x G-Devith ក្លាយជា Producer​​​ របស់ The Rapper 2?

ថ្ងៃព្រហស្បតិ៍, 25 ខែកក្កដា 2024 14:53  BeeTube News

2-16

បណ្តាអ្នកលេងបណ្តាញសង្គម Tik Tok ផ្ទុះការចាប់អារម្មណ៍បន្ទាប់ពីឃើញការចែករំលែកតៗគ្នានូវរូបភាពផ្ទាំង Poster នៃកម្មវិធី The Rapper Cambodia រដូវកាលទី២ ដែលមានបង្ហាញឡើងនូវស្រមោលព្រាលៗរបស់សមាសភាព Producer នៃកម្មវិធីទាំងពីររូប។ ដោយនៅលើរូបភាព Poster មួយផ្ទាំងនោះ បានសរសេរឡើងថា «The Next Level, Who is the producer?» ជាមួយនឹងស្រមោលព្រាលរបស់លោកវណ្ណដានៅម្ខាង និងស្រមោលរបស់ Producer ថ្មីមួយរូបទៀតនៅម្ខាង ដែលស្រដៀងគ្នាខ្លាំងទៅនឹងលោកជីដេវីត។ ខណៈអ្នកលេង
បង្ហោះនូវវិដេអូនេះបានសរសេរឡើងជាមួយនឹងខេបសិនថា«ត្រៀមៗរដូវកាលនេះដឹងតែកក្រើកអស់ឋានទាំង៣ហើយ ត្រៀមស្បៀងទុកអោយហើយទៅ»។ ជាមួយគ្នានេះផងដែរ ក៏មានបណ្តាទស្សនិកជនមួយចំនួន បានចោលមន្ទិលសង្ស័យជាខ្លាំង ថានេះប្រហែលត្រឹមជារូបភាពកាត់ត រឺរូបភាពក្លែងក្លាយតែប៉ុណ្ណោះ ដោយពួកគេសង្កេតឃើញថាមានភាគរយតិចណាស់ដែលអ្នកទាំងពីរអាចនឹងមកចាប់ដៃសហការនឹងគ្នា ដោយម្ខាងៗមាន Sponsor ខុសគ្នា។ 

photo_4_2024-07-25_14-44-39

ទោះជាបែបនេះក៏ដោយ ក៏មានទស្សនិកជនមួយចំនួនទៀតបានអះអាងឡើងថា ភាគរយប្រាកដណាស់ដែលអាចកើតឡើង ព្រោះរូបភាពនេះពិតជាត្រូវបានបង្ហោះនៅលើផេកផ្លូវការរបស់កម្មវិធីពិតមែន គឺ The Rapper Cambodia ប៉ុន្តែត្រឹមតែបង្ហោះភ្លាមប៉ុណ្ណោះ ក៏ត្រូវបានលុបចេញពីផេកវិញយ៉ាងគួរអោយកត់សម្គាល់។ អ្នកមួយចំនួនទៀតក៏បាននិយាយឡើងថា ភាគរយៈដែលអាចកើតឡើងគឺដោយសារតែកម្មវិធី The Rapper Cambodia នាពេលនេះអាចនឹងមិនមានការគាំទ្រផ្តាច់មុខនោះទេ។ ខណៈយ៉ាងនេះផងដែរ ដោយឡែកក៏មានទស្សនិកជនមួយចំនួនទៀត បង្ហាញការសន្និដ្ឋានឡើងថា នេះប្រហែលជារូបរបស់តារារ៉េបរូបផ្សេងនោះទេ អាចជាលោក MC Bull ក៏ថាបាន។ ចុះទស្សនិកជនវិញយល់ឃើញយ៉ាងណាដែរ?

photo_6_2024-07-25_14-44-39

photo_2_2024-07-25_14-44-39

photo_5_2024-07-25_14-44-39


 


ថ្ងៃព្រហស្បតិ៍, 25 ខែកក្កដា 2024 14:53  BeeTube News