BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home Lifestyle

អត្ថប្រយោជន៍សុខភាព ៣យ៉ាង និងហានិភ័យ ៣យ៉ាង នៃការធ្វើការនៅផ្ទះ​ (Work from Home)

ថ្ងៃពុធ, 17 ខែវិច្ឆិកា 2021 09:42  BeeTube News

ជំងឺរាតត្បាតជាសកលបានបង្ខំឱ្យមនុស្សជាច្រើននាក់ ធ្វើការពីផ្ទះជាញឹកញាប់។ បុគ្គលិក​ជាច្រើន មានជម្រើសតិចតួចក្នុងការសម្រេចចិត្ត មានពេលកំណត់ក្នុងការរៀបចំ ខ្វះជំនាញក្នុងប្រើប្រាស់ឧបករណ៍បច្ចេកវិជ្ជា និងការធ្វើការនៅផ្ទះមានកន្លែងមិនគ្រប់គ្រាន់។ អ្នកគ្រប់គ្រងខ្លះ មិនបានអើពើនឹងបុគ្គលិកដែលនៅឆ្ងាយ ខណៈអ្នកគ្រប់គ្រង​ផ្សេងទៀត តែងតែឃ្លាំមើលយ៉ាងខ្នះខ្នែង ដូច្នេះ ប្រសិនបើអ្នកសំរេចចិត្តបន្តធ្វើការពីផ្ទះ បន្ទាប់ពីជំងឺរាតត្បាត តើវាជារឿងល្អ ឬអាក្រក់សម្រាប់សុខភាពអ្នក នៅថ្ងៃក្រោយទៅ?

១. ហាត់ប្រាណបានតិច ឬ ហាត់ប្រាណបានច្រើន?

បុគ្គលិកខ្លះ បានធ្វើការងាររបស់ពួកគេជាច្រើនម៉ោង ដោយអង្គុយក្នុងស្ថានភាពខុសឆ្គងដោយគ្មានពេលសម្រាក។ ការប្រើកុំព្យូទ័រច្រើនពេក អាចធ្វើឱ្យខូច retina (retina គឺជាស្រទាប់ខាងក្នុងបំផុតនៃជាលិកាភ្នែកនៃឆ្អឹងកងខ្នង និង ស្លែមួយចំនួន) ហើយកន្លែងធ្វើការដែលមិនបានរចនាបានល្អ អាចបង្កើតឲ្យមានការឈឺខ្នង និងមានរបួសមួយចំនួនដែលបង្កដោយសារស្ត្រេស។ ឥរិយាបថអង្គុយលេងក្នុងរយៈពេលវែង អាចបណ្តាលឲ្យមានបញ្ហាសុខភាពដល់​រាងកាយជាច្រើន រួមទាំងហានិភ័យដែលបណ្តាលឲ្យមានជំងឺមហារីកទៀតផង។

home workout-carousel (1)

ទោះបីជាយ៉ាងណា ការធ្វើការពីផ្ទះ​ឱ្យបានត្រឹមត្រូវ អាចធ្វើឱ្យសុខភាពបុគ្គលិកកាន់តែប្រសើរឡើង។ ពួកគេអាចធ្វើការហាត់ប្រាណបាន ដោយកំណត់កាលវិភាគនៅពេលវេលាសមស្របណាមួយ។ វាបានបង្កើតឱកាសសម្រាប់ឲ្យបុគ្គលិកមានពេលឈប់សម្រាកពីកុំព្យូទ័រ ដើម្បីបោកខោអាវ យកឆ្កែទៅដើរលេង ឬសម្អាតកំរាលព្រំជាដើម។ សកម្មភាពបន្តិចបន្តួចទាំងនេះ មានផលវិជ្ជមានក្នុងរយៈពេលវែង ទៅលើសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ការចំណាយពេល ១០ នាទីនៃការឡើងជណ្តើរនៅក្នុងផ្ទះរបស់អ្នក អាចបង្កើនសមត្ថភាពសួតរបស់អ្នក និងបង្កើនស្មារតីរបស់អ្នក។

106764169-1603826009040-gettyimages-992097110-mon1155021 (1)

ការសម្រេចបាននូវអត្ថប្រយោជន៍ទាំងនោះ តម្រូវឱ្យបុគ្គលិក​មានការគ្រប់គ្រងលើកាលវិភាគការងាររបស់ពួកគេផងដែរ។ ក្រុមហ៊ុន ឬអង្គការណាមួយដែលមានបុគ្គលិក ឬនិយោជិត ដែលបំពេញការងារពីផ្ទះ អាចជួយផ្តល់នូវធនធានផ្សេងៗ ដើម្បីរចនាកន្លែងធ្វើការនៅផ្ទះ និងបង្កើតកម្មវិធី software ឲ្យល្អជាមុន ដែលជួយជំរុញឱ្យបុគ្គលិកមានពេលឈប់សម្រាកពេញមួយថ្ងៃ។

២. ពេលទំនេរច្រើន ឬ ធ្វើការច្រើនជាងនេះ?

office-work-1149087-1280-15816-3807-6120-1581672500 (1)

ការធ្វើដំណើរ ជាពិសេសដោយរថយន្ត អាចបណ្តាលឱ្យបុគ្គលិកបំពុលបរិយាកាស និងបង្កើនហានិភ័យដល់បញ្ហាផ្លូវដង្ហើម ឬសរសៃឈាមបេះដូង។ តាមទ្រឹស្តី ការធ្វើការពីផ្ទះ បានធ្វើឱ្យបុគ្គលិក​មានភាពងាយស្រួលទាំងផ្លូវកាយ និងផ្លូវចិត្ត។ ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើដំណើរមានមុខងារដ៏សំខាន់ ប៉ុន្តែជារឿយៗ ត្រូវបានគេមើលរំលង។ វាបានផ្តល់ពេលវេលាដល់បុគ្គលិក​ក្នុងបែងចែកឲ្យដាច់ររវាង តួនាទីការងារ និងជីវិតផ្ទាល់ខ្លួន ដែលមានសារៈសំខាន់ ជាពិសេសសម្រាប់មនុស្សដែលមានការពិបាកក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ។

594801e9e592ed0b1a8b50fe (1)-3

៣. ការរំខានតិច ឬមានភាពឯការ ហើយមិនមានការទំនាក់ទំនង?

ការធ្វើការពីផ្ទះ អាចបង្កើតឱកាសសម្រាប់បុគ្គលិកធ្វើ “ការងារឲ្យកាន់តែស៊ីជម្រៅ” ព្រោះការផ្តោតលើការងារទាមទារដោយគ្មានការរំខាន។ វាជួយឱ្យបុគ្គលិកយកចិត្តទុកដាក់លើការងាររបស់ពួកគេ  នៅពេលដែលពួកគេកំពុងធ្វើការ និងធ្វើឲ្យមានអារម្មណ៍ផ្លូវចិត្តល្អច្រើន ពេលបានចំណាយពេលគ្រួសារ នៅពេលពួកគេមិនធ្វើការ៕

man-looking-sad (1)

 


ថ្ងៃពុធ, 17 ខែវិច្ឆិកា 2021 09:42  BeeTube News