ខណៈពេលអ្នកដែលបានចូលរួមខាងលើ បានបញ្ចេញមតិរបស់ពួកគេពីបទពិសោធន៍ស្នេហានៅពេលជួបគ្នាគ្រាដំបូង អ្នកស្រាវជ្រាវបានរកឃើញថា ការធ្លាក់ក្នុងអន្លង់ស្នេហ៍នៅពេលជួបគ្នាគ្រាដំបូងនោះ បណ្តាលមកពីការទាក់ទាញផ្នែករាងកាយ ជាជាងអារម្មណ៍ស្រឡាញ់ពិតប្រាកដ។ដូច្នេះ តើមានអ្វីកើតឡើង នៅពេលដែលយើងមានការចាប់អារម្មណ៍ទៅលើនរណាម្នាក់ភ្លាមៗនោះ? យោងតាមអ្នកជំនាញខាងផ្នែកនរវិទ្យា Helen Fisher អ្នកនិពន្ធសៀវភៅ Why We Love: The Nature and Chemistry of Romantic Love នៅពេលដែលយើងចាប់អារម្មណ៍ទៅលើនរណាម្នាក់ សារធាតុ dopamine និងអរម៉ូន norepinephrine ត្រូវបានបញ្ចេញ ដែលបានបណ្តាលឲ្យយើងមានអារម្មណ៍ត្រេកត្រអាល និងស្រពិចស្រពិល។
សាកល្បងវិធីនេះ ដើម្បីធ្លាក់ក្នុងអន្លង់ស្នេហ៍កាន់តែស៊ីជម្រៅ
ការសិក្សាឆ្នាំ 1997 ដែលបានលេចចេញជាថ្មី បន្ទាប់ពី Mandy Len Catron បានលើកឡើងនៅក្នុង viral New York Times piece ថាការសិក្សានោះពិតជាមានប្រសិទ្ធិភាព (យោងតាម Reader's Digest) ។ ការសិក្សានោះ ពាក់ព័ន្ធនឹងការសួរសំណួរចំនួន 36 ដែលជាសំណួរពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ។ បន្ទាប់ពីសួរសំណួរអស់ហើយ សម្លឹងមើលមុខគ្នារយៈពេល 4 នាទី ដែលជាដំណាក់កាលចុងក្រោយ។ប្រសិនជាអ្នកពិតជាចង់ដឹងថា វិធីនេះមានប្រសិទ្ធិភាពឬក៏អត់នោះ អ្នកអាចសាកល្បងវាជាមួយដៃគូរ ឬមនុស្សដែលអ្នកស្រលាញ់ (Crush) របស់អ្នកបាន។ ខាងក្រោមនេះជា Q&A សម្រាប់សាកល្បងវិធីនេះ៖
Test Your Intention via this link: https://www.nytimes.com/2015/01/09/style/no-37-big-wedding-or-small.html