១.សាច់សម្បូរទៅដោយជាតិសូដ្យូម
សាច់ដែលសម្បូរទៅដោយជាតិសូដ្យូមរួមមាន សាច់ក្រក, HotDog, ប្រហិតជាដើម ដែលវាមានប្រូតេអ៊ីននិម្មិតងាយស្រួលក្នុងការចម្អិននិងទុកបានយូរ។ ការទទួលទានច្រើនដងក្នុងមួយសប្តាហ៍អាចបង្កហានិភ័យដល់ជំងឺលើសឈាម ជំងឺបេះដូង ឬស្ត្រីមានផ្ទៃពោះ។ សាច់ទាំងនេះជាញឹកញាប់ត្រូវបានគេកែច្នៃ ហើយមានផ្ទុកនូវជាតិសូដ្យូមច្រើនដែលជាកត្តាហានិភ័យដ៏ធំសម្រាប់អ្នកមានជំងឺលើសឈាម។
២.ជ្រក់
គេហទំព័រ WebMD បានលើកឡើងថា ជ្រក់មានផលអាក្រក់ដល់សម្ពាធឈាម ដោយសារតែកម្រិតសូដ្យូមខ្ពស់។ការទទួលទានសូដ្យូមដែលបានណែនាំជារៀងរាល់ថ្ងៃសម្រាប់មនុស្សពេញវ័យគឺ ២.៣០០ ត្រឹមតែមីលីក្រាមឬតិចជាងនេះ។ ការសិក្សាមួយរបស់Clinical Nutrition Researchបានបញ្ជាក់ពីផលប៉ះពាល់រវាងសម្ពាធឈាមខ្ពស់ និងប្រភេទអាហារជ្រក់។ កម្រិតជាតិសូដ្យូមខ្ពស់នៅក្នុងជ្រក់ និងបន្លែជ្រក់ផ្សេងៗក៏អាច នាំឲ្យមាន ផលប៉ះពាល់ដល់ថ្លើម និងតម្រងនោមផងដែរ។ ប្រសិនបើអ្នកជាអ្នកចូលចិត្តអាហារប្រភេទនេះសូមព្យាយាមស្វែងរកអាហារណាដែលមានជាតិសូដ្យូមទាប ឬអ្នកអាចធ្វើឱ្យវានៅផ្ទះជំនួសវិញ។
៣.ភីហ្សា
គ្រឿងផ្សំដ៏ធំមួយ ដែលធ្វើឱ្យភីហ្សាឆ្ងាញ់ គឺឈីស និងទឹកជ្រលក់ដែលទាំងពីរនេះ អាចមានផ្ទុកទៅដោយជាតិសូដ្យូម។សូដ្យូមនេះអាចធ្វើឱ្យប៉ះពាល់ដល់សម្ពាធឈាមដែលធ្វើឱ្យរាងកាយរបស់យើងខ្វះជាតិទឹក និងធ្វើអោយសម្ពាធឈាមកើនឡើង ព្រមទាំងបង្កើនភាពតានតឹងបន្ថែមទៅលើសរសៃឈាម និងបេះដូងរបស់យើង។
៤.សាឡាដកំប៉ុង
ការលាយសាឡាដកំប៉ុងមិនអាចធ្វើឲ្យអ្នកមានសុខភាពល្អនោះទេ ដោយសារតែកម្រិតសូដ្យូម និងស្ករខ្ពស់ដែលមាននៅក្នុងផលិតផលមួយចំនួន ដែលអាចធ្វើឱ្យប៉ះពាល់ដល់សម្ពាធឈាមរបស់អ្នក។ដូចនេះអ្នកគួរតែជ្រើសរើសប្រភេទអាហារដែលលាយស្រាប់ណាមានកម្រិតជាតិស្ករនិងសូដ្យូមទាប។
៥.ជាតិអាល់កុល
មានភស្តុតាងជាច្រើន បាននិយាយថាការផឹកស្រាក្នុងបរិមាណតិចអាចផ្តល់ផលល្អចំពោះសុខភាពបេះដូងរបស់យើង។គ្លីនិក Mayo បានចង្អុលបង្ហាញថា ការផឹកភេសជ្ជៈលើសពី ៣ដងក្នុងពេលតែមួយអាចបណ្តាលឱ្យសម្ពាធឈាមរបស់អ្នកកើនឡើងខ្ពស់។ការធ្វើបែបនេះដដែលៗឬការផឹកស្រាច្រើនក្នុងបរិមាណច្រើនហួសប្រមាណអាចបង្កឱ្យមានការកើនឡើងសម្ពាធឈាមក្នុងរយៈពេលវែង។ ប្រសិនបើអ្នកមានជំងឺលើសឈាមហើយកំពុងប្រើថ្នាំផងនោះ ការផឹកស្រាគឺមានផលអាក្រក់យ៉ាងធ្ងន់ធ្ងរ។ការស្រាវជ្រាវថ្មីៗនេះលើមនុស្សជាង ១៧.០០០ នាក់បានរកឃើញថា សូម្បីតែការទទួលទានជាតិអាល់កុលក្នុងកម្រិតមធ្យមក៏អាចបង្កើនហានិភ័យនៃជំងឺលើសឈាមរបស់អ្នក ដោយកម្រិតមធ្យមបានកំណត់ថាទទួលទានភេសជ្ជៈពី ៧ ទៅ ១០ ដងក្នុងមួយសប្តាហ៍។
៦.សូដានិងគ្រឿងភេសជ្ជៈកំប៉ុង
សូដាពោរពេញទៅដោយជាតិស្ករបន្ថែម ហើយជាតិស្ករទាំងនោះគឺជាបញ្ហាធំដែលវាធ្វើឲ្យឡើងសម្ពាធឈាម។ លោកម៉ាលីក បាននិយាយថា“ ការទទួលទានភេស្ជៈទាំងនេះជាប្រចាំក្នុងបរិមាណខ្ពស់ អ្នកនឹងសង្កេតឃើញថា នៅក្នុងកូកាកូឡានិងអាហារនិងភេសជ្ជៈកែច្នៃផ្សេងទៀតអាចនាំឱ្យមានសម្ពាធឈាមខ្ពស់ ជំងឺបេះដូងទឹកនោមផ្អែម និងធាត់។ វាជាការសំខាន់ណាស់ដែលត្រូវចងចាំថា ភេសជ្ជៈទាំងនេះឬ ជាអាហារណាមួយក៏ដោយ អាចគ្មានគ្រោះថ្នាក់ទាំងអស់ប្រសិនបើទទួលទានវាលើសកំណត់។
កែសំរួលអត្ថបទ និងរៀបរៀងវីដេអូដោយ BeeTube News Team