BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home Lifestyle

ការយល់ច្រលំ​ទាំង7 ដែលទាក់ទងទៅនឹងសុខភាពស្បែកដែលអ្នកគួរតែដឹង

ថ្ងៃពុធ, 01 ខែធ្នូ 2021 09:50  BeeTube News

ការ​ថែ​ទាំ​ស្បែក​មិន​មែន​ប្រើប្រាស់ផលិតផលតែមួយអាចដោះស្រាយ​រាល់បញ្ហារបស់អ្នកបាននោះ​ទេ។ ដូច្នេះថ្ងៃនេះខ្ញុំបាទសូមណែនាំនូវការយល់ច្រលំ​ទាំង៧ដែលទាក់ទងទៅនឹង​​ សុខភាពស្បែកដែលអ្នកគួរតែដឹង!

១. ប្រើផលិតផលក្នុងបរិមាណតិចតួចពេក មុនពេលអ្នកប្រើផលិតផលណាមួយព្យាយាមដាក់បរិមាណដែលគេបានបញ្ជាក់នៅខាងក្រោយដបជាមុនសិន ពីព្រោះមុខរបស់មនុស្សគ្រប់រូប ទំហំនៃការស្រូបចូលទៅក្នុងមុខគឺខុសគ្នា។​ ការដាក់ប្រេងពីរតំណក់​ទៅលើមុខ​របស់អ្នក​អាចច្រើន​ពេក​សម្រាប់​ស្បែក​ខ្លាញ់​ដែល​មាន​តុល្យភាព ប៉ុន្តែ​បន្ទាប់​ពី​វា​ស្រូប​ទៅ​ក្នុង​ស្បែក​ដែល​ខ្វះ​ជាតិ​ទឹក និង​មាន​ជាតិ​ខ្លាញ់ វា​អាច​នឹង​ប្រែ​ទៅ​ជា​តិច​ពេក។

5c4f1ed25241470133394915 (1)

២. ទឹកសម្អាតផ្ទៃមុខឬ (toner) ទឹកសម្អាតផ្ទៃមុខ អាចកម្ចាត់ភាពកខ្វក់ និងប្រេងចេញពីស្បែកមុខរបស់អ្នក មុនពេលលាបក្រែមផ្តល់សំណើម។ ខណៈពេលដែលអ្នកជឿថា ទឹកសម្អាតផ្ទៃមុខ ​អាចជួយអ្នកក្នុងការថែរក្សាសម្រស់បាន ក៏ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែត្រូវការវានោះទេ។ ការប្រើប្រាស់ផលិតផលច្រើនពេក ក៏អាចបណ្តាលអោយមានការកក់នៅលើផ្ទៃមុខ និងមានកង្វះក្នុងការស្រូបចូលក្នុងផ្ទៃមុខផងដែរ។

How-to-use-toner (1)

៣. ក្រដាសជូតសម្អាតគ្រឿងសម្អាងគឺជាវិធីល្អបំផុត ដើម្បីលុបគ្រឿងសម្អាង ប្រសិនបើ​អ្នក​ងាយ​នឹង​មាន​អាចម៏រុយលើផ្ទៃមុខក្រដាស​ជូត​សម្អាត​គ្រឿងសម្អាង​អាច​បង្ក​ឱ្យ​មានការ​កកិត និង​រលាកស្បែកបន្តិចម្តងៗ​នៅលើ​ស្បែក ប្រសិនបើ​អ្នក​ប្រើ​វា​រាល់ថ្ងៃ​។ លើសពីនេះ ក្រដាសជូតសម្អាតគ្រឿងសម្អាងច្រើនមានជាតិអា​​ល់កុល ដែលអាចបង្កឱ្យរមាស់ស្បែកដែលងាយប្រតិកម្ម។

GettyImages-1083618586-ea3820d21e454b598cab6bf42bde13c3 (1)

៤.​​ វាយតម្លៃគុណប្រយោជន៏ផលិតផលទៅតាមតម្លៃរបស់វា ពេលខ្លះផលិតផលសាមញ្ញចំណាយតិច ហើយផលិតផលដែលមាន​ធាតុផ្សំតិច ចំណាយកាន់តែច្រើន។នៅពេលដែលអ្នកមិនមានលទ្ធភាពទិញក្រែមផ្តល់សំណើមតម្លៃថ្លៃ អ្នកអាចជ្រើសរើសប្រើក្រែមផ្តល់សំណើម និងឡេការពារកម្តៅថ្ងៃ ដែលមានតម្លៃសមរម្យ ព្រោះវាអាចមានប្រសិទ្ធប្រហាក់ប្រហែលគ្នា។

skincare-gift-sets (1)

៥. កុំប៉ះមុខដោយដៃផ្ទាល់ អ្នកប្រហែលជាធ្លាប់លឺថា “ជៀសវាងការប៉ះមុខរបស់អ្នក ដើម្បីការពារការកើតមុន” ប៉ុន្តែការប៉ះតែម្យ៉ាងមិនមែនជារឿងតែមួយគត់ដែលធ្វើអោយអ្នកមានការបារម្ភនោះទេ។ គ្រូពេទ្យជំនាញខាងសើស្បែកបានធ្វើការព្រមានអំពីការនិយាយទូរស័ព្ទដោយមិនប្រើកាស ហើយពេលអ្នកចុចឬអូសលេងទូរស័ព្ទរបស់អ្នកហើយ បន្ទាប់មកយកប៉ះមុខរបស់អ្នកនៅពេលក្រោយ។ ជាក់ស្តែងទូរស័ព្ទរបស់យើងផ្ទុកបាក់តេរីច្រើនជាងកៅអីបង្គន់ភាគច្រើនទៅទៀត។

Loreal-Paris-BMAG-Article-Hands-Off-This-Is-Why-You-Shouldnt-Touch-Your-Face-D (1)

៦. ទម្លាប់ថែទាំស្បែកអោយបានជាប់លាប់គឺជាគន្លឹះក្នុងការទប់ស្កាត់ការឡើងមុនទម្លាប់​ថែរក្សា​ស្បែក​ដែល​ជាប់លាប់​ នឹង​មិន​ជួយ​សង្គ្រោះ​អ្នក​ពី​ការ​ឡើងមុននោះ​ទេ។ ការឡើងមុន អាចកើតឡើងដោយសារសុខភាពពោះវៀនខាងក្នុងនិងភាពតានតឹង។

are-you-overwashing-your-face-lede (1)

៧. អ្នកមិនត្រូវការគ្រូពេទ្យជំនាញខាងសើស្បែកទេ កំហុសដ៏ធំបំផុតរបស់មនុស្សម្នាក់ៗនោះ គឺការសាកល្បងផលិតផលដោយខ្លួនឯងរហូតដល់ពួកគេអាចរកឃើញផលិតផលដែលសាកសមនឹងស្បែកមុខរបស់អ្នក។ សម្រាប់​មនុស្ស​ជាច្រើន​ទៀតការធ្វើបែបនេះ ក៏ព្រោះតែពួកគេ​មិន​បាន​សិក្សា​ពី​ប្រភេទ​ស្បែក​របស់​ពួកគេ ឬ​សូម្បី​តែ​ស្ថានភាពស្បែករបស់ពួកគេ​ឲ្យបានច្បាស់លាស់ត្រូវ​ចាំ​ថា​មាន​ប្រភេទ​មុន​ផ្សេង​ៗ​គ្នា ហើយ​វា​សុទ្ធ​តែ​ត្រូវការ​​ការ​ព្យាបាល​ផ្សេង​ៗផងដែរ៕

portrait-woman-with-facial-mask-half-face-1-scaled (1)

 


ថ្ងៃពុធ, 01 ខែធ្នូ 2021 09:50  BeeTube News

Tags: Health Beauty