BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការភ័ន្តច្រឡំទាក់ទងទៅនឹងសុខភាពភ្នែកដែលអ្នកពុំធ្លាប់បានដឹង!

ថ្ងៃពុធ, 27 ខែតុលា 2021 09:38  BeeTube News

ជាការពិតណាស់រឿងសុខភាពភ្នែកត្រូវបានមនុស្សជាលើកមកនិយាយក្នុងសារព័ត៌មាននិងបណ្តាញសង្គមផ្សេងៗ ប៉ុន្តែក៏មានអ្នកបកស្រាយមួយចំនួនបានប្រឌិតឬ បំភ័យមនុស្សអោយខ្លាច និងជឿជាក់ទៅលើពួកគេដោយពុំមានហេតុផលសមរម្យនោះឡើយ។ ដូច្នេះថ្ងៃនេះ យើងខ្ញុំសូមលើកយកប្រធានបទការភ័ន្តច្រឡំទាក់ទងទៅនឹងសុខភាពភ្នែកដែលអ្នកគួរតែដឹង។

១. ការមើលទូរទស្សន៍ក្នុងទីងងឹត

istockphoto-494147978-640x640 (1)

ការលេងវីដេអូហ្គេម ឬមើលទូរទស្សន៍ក្នុងកន្លែងដែលមានពន្លឺតិច មិនបង្កឱ្យមានការខូចខាតដល់ភ្នែករបស់អ្នកខ្លាំងនោះទេ ប៉ុន្តែផ្ទុយគ្នាទៅវីញអេក្រង់ដែលមានពន្លឺភ្លឺខ្លាំង ហើយស្ថិតនៅក្នុងកន្លែងងងឹត អាចបណ្តាលឱ្យភ្នែកអស់កម្លាំង ដែលអាចបណ្តាលឱ្យឈឺក្បាល។ ដូច្នេះ សូមព្យាយាមរក្សាពន្លឺដែលនៅជុំវិញ ហើយកែតម្រូវកម្រិតនៃពន្លឺ និងកម្រិតពណ៌អេក្រង់ ដើម្បីឱ្យត្រូវនឹងពន្លឺក្នុងបន្ទប់។

២. ការងារដែលប្រើប្រាស់កុំព្យូទ័រច្រើន

6021c56b67d1e300113c4edb (1)

តើអ្នកចំណាយពេលពេញមួយថ្ងៃនៅមុខកុំព្យូទ័រយួរដៃ ឬកុំព្យូទ័រលើតុ ហើយព្រួយបារម្ភថា វាធ្វើឱ្យភ្នែកអ្នកខូចមែនទេ? បើទោះបីជាវាមិនធ្វើឱ្យប៉ះពាល់ដល់ភ្នែករបស់អ្នកក៏ដោយ វាអាចធ្វើឱ្យភ្នែករបស់អ្នកស្ងួត ដោយសារតែអ្នកបានព្រិចភ្នែកតិច ខណៈពេលដែលកំពុងផ្តោតអារម្មណ៍ចូលទៅក្នុងការងាររបស់អ្នកនៅលើអេក្រង់។ ដូច្នេះ សូមព្យាយាមអង្គុយយ៉ាងតិច 70 សង់ទីម៉ែត្រពីម៉ូនីទ័រ និងប្រើថ្នាំបណ្តក់ភ្នែកពេលមានអារម្មណ៏ថាស្ងួតភ្នែកខ្លាំង។
៣. ការពឹងផ្អែកលើវ៉ែនតា

shutterstock-glasses (1)

គ្លីនិក Mayo បានបង្ហាញថា វ៉ែនតាមិនអាចធ្វើឲ្យសុខភាពភ្នែក និងភ្នែកធម្មជាតិរបស់អ្នកមើលឃើញល្អប្រសើរឡើងបានទេ​ វាគ្រាន់តែជួយសម្រួលរូបភាពអោយធំ និងជិតជាងមុនប៉ុណ្ណោះ។ 

៤.​ ការប្រើប្រាស់ភ្នែកច្រើនពេក

post-656-089a1b09b663 (1)

មនុស្សមូយចំនួនធំតែងតែយល់ច្រលំថា ភ្នែករបស់ពួកគេអាច "ប្រើអស់" ប្រៀបដូចទៅនឹងថ្មពិលអញ្ចឹង ដូច្នេះពួកគេព្យាយាមថែរក្សាវាដោយជៀសវាងសកម្មភាពដូចជា ការអាន ឬការដេរប៉ាក់។ American Academy of Ophthalmology បានកត់សម្គាល់ថា ការពិត ភ្នែកគឺប្រៀបដូចជាកាមេរ៉ាដែលអាចថតរូបបានពេញមួយជីវិត ហើយអ្នកមិនអាចប្រើអស់ដោយសារអ្នកការប្រើប្រាស់ភ្នែករបស់អ្នកច្រើនពេកឡើយ។

កែសំរួលអត្ថបទ និងរៀបរៀងវីដេអូដោយ BeeTube News Team


ថ្ងៃពុធ, 27 ខែតុលា 2021 09:38  BeeTube News