មានតារា YouTube & Influencer ជាច្រើនបានផ្សព្វផ្សាយពីផលិតផលរបស់ខ្លួនថា អាចការពារស្បែកពីការបំផ្លាញដោយពន្លឺពណ៌ខៀវដែលត្រូវបានបញ្ចេញពីអេក្រង់ឌីជីថលទាំងអស់ ព្រោះវាមានគ្រឿងផ្សំដូចជា វីតាមីននិងសារធាតុ polyphenols ដើម្បីជួយបង្កើនការការពារស្បែក។ ប៉ុន្តែក៏មានអ្នកជំនាញជាច្រើនបានធ្វើការរិះគន់ផលិតផលទាំងនោះជាផលិតផលក្លែងក្លាយ។
ដូច្នេះតើផលិតផលថែរក្សាស្បែកអាចការពារស្បែករបស់អ្នកពីពន្លឺពណ៌ខៀវបានដែរឬទេ?
ពិតណាស់ពន្លឺពណ៌ខៀវ អាចប៉ះពាល់ដល់ការមើលឃើញរបស់ភ្នែក បន្ទាប់ពីការប៉ះពាល់ជាច្រើនឆ្នាំ ប៉ុន្តែគ្មានភស្តុតាងជាក់លាក់ថាវាប៉ះពាល់ទៅលើស្បែកនោះទេ (នេះបើយោងតាមរយៈគេហៈទំព័រ Byrdie)។ វេជ្ជបណ្ឌិត Gary Heiting អ្នកជំនាញខាងភ្នែក និងជាសមាជិកនៃក្រុមប្រឹក្សាយោបល់ Eyesafe Vision បានប្រាប់ Byrdie ថា "វាមិនមានសម្ថភាពក្នុងការបង្កឱ្យមានការរលាកស្បែក ឬមហារីកស្បែក ដូចកាំរស្មី UV នៃព្រះអាទិត្យនោះទេ"។ មានការសិក្សាមួយចំនួនបានបង្ហាញថា ពន្លឺពណ៌ខៀវអាចបណ្តាលឲ្យមានភាពចាស់នៃស្បែកមុនអាយុ ប៉ុន្តែវាត្រូវការការស្រាវជ្រាវបន្ថែមដើម្បីកំណត់ពីផលប៉ះពាល់ក្នុងរយៈពេលវែងនៃការប៉ះពាល់នឹងពន្លឺពណ៌ខៀវពីឧបករណ៍អេឡិចត្រូនិកទាំងនេះ៕