BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សុខភាពតម្រងនោមរបស់អ្នកនឹងជួយលែងបាន បើអ្នកនៅតែបន្តញ៉ាំរបស់ទាំងនេះ!

ថ្ងៃសុក្រ, 29 ខែតុលា 2021 09:11  BeeTube News

ជាការពិតណាស់របបអាហារដែលលោកអ្នកទទួលទានរាល់ថ្ងៃពិតជាសំខាន់ណាស់ដល់សុខភាពតម្រងនោម។ ដូច្នេះហើយទើបក្រុមការងារ BeeTube News នឹងធ្វើការបកស្រាយនូវអាហារមួយចំនួនដែលលោកអ្នកគួរតែកាត់បន្ថយឬជៀសវាងតែម្តង។

១. សាច់ក្រហម

តាមរយៈ Medical News Today បានកត់សំគាល់ថាមិនថាសាច់ជ្រូក ឬសាច់ចៀមក៏ត្រូវបានចាត់ចូលក្នុងថ្នាក់ជាសាច់ប្រភេទនេះផងដែរ។ ការសិក្សាមួយធ្វើឡើងក្នុងរយៈពេល១៥ ឆ្នាំបានរកឃើញថាការញ៉ាំសាច់ក្រហមបានបង្កើនឱកាសនៃការវិវត្តទៅជាជំងឺតម្រងនោមដំណាក់កាលចុងក្រោយ។ លើសពីនេះទៀត ទិន្នន័យបានបង្ហាញថា ការផ្លាស់ប្តូរពីការបរិភោគសាច់ក្រហមមួយដងក្នុងមួយសប្តាហ៍ជំនួសវិញដោយប្រូតេអ៊ីនប្រភេទមួយផ្សេងៗទៀត បានកាត់បន្ថយលទ្ធភាពនៃជំងឺតម្រងនោមជាង ៦០%។ ដូច្នេះប្រសិនបើអ្នកមានជំងឺតម្រងនោមរ៉ាំរ៉ៃអ្នកគួរតែកំណត់កម្រិតនៃសាច់ក្រហមអោយតិចតាមដែលអាចធ្វើបាន។

all-kinds-of-red-meat-1296x728-header-1024x575-1 (1)

២.​ នំប៉័ងស្រូវសាលី

នំប៉័ងដែលមានស្រូវសាលី និងគ្រាប់ធញ្ញជាតិច្រើន មានប៉ូតាស្យូម និងផូស្វ័រច្រើន ដែលសារធាតុទាំងពីរនេះអាចប៉ះពាល់ដល់តម្រងនោមរបស់អ្នក។ លើសពីនេះទៅទៀតនំប៉័ងជាទូទៅមានជាតិសូដ្យូមច្រើនដែលអាចបង្កើនឱកាសក្នុងការវិវត្តទៅជាគ្រួសក្នុងតម្រងនោម នេះបើយោងតាម Healthline និង Harvard Health Publishing។ 

3-1-e1611321009673 (1)

៣. ផ្លែចេក

សម្រាប់អ្នកដែលមានតម្រងនោមខូច ចេកអាចយកធ្វើឱ្យវាកាន់តែធ្ងន់ធ្ងរឡើង ពីព្រោះផ្លែចេកសម្បូរទៅដោយជាតិប៉ូតាស្យូមរ៉ែ នៅពេលដែលតម្រងនោមរបស់អ្នកខូចខាតហើយវាបណ្តាលឱ្យកម្រិតប៉ូតាស្យូមនៅក្នុងឈាមរបស់អ្នកកើនឡើង ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពបេះដូងរបស់អ្នក និងអាចបណ្តាលឱ្យគាំងបេះដូង។ 

42E9as7NaTaAi4A6JcuFwG-1200-80 (1)

៤. សូដាគ្មានជាតិស្ករ

ការញ៉ាំសូដាគ្មានជាតិស្កររាល់ថ្ងៃអាចធ្វើឱ្យអ្នកកើតមាននូវបញ្ហាសុខភាពមួយចំនួន។ ការសិក្សាមួយដែលចំណាយរយៈពេល ២០ ឆ្នាំ បានរកឃើញថា ការទទួលទានសូដាជាតិស្ករសិប្បនិម្មិតរាល់ថ្ងៃអាចធ្វើឱ្យប៉ះពាល់ដល់តម្រងនោមរបស់អ្នក យោងតាម National Kidney Foundation។ ដូចនេះអ្នកអាចទទួលទានទឹកផ្លែឈើដែលច្រប៉ាច់ធ្វើនៅឯផ្ទះជំនួសវិញ។

shutterstock_1148352977.0 (1)

៥. ត្រីសាឌីនកំប៉ុង

ត្រីសាឌីន ភាគច្រើនបានចិញ្ចឹមទៅលើរុក្ខជាតិ និងជីវិតសត្វតូចៗដែលគេហៅថា plankton ដែលជាក់ស្តែងគឺជារបបអាហារដ៏ល្អឥតខ្ចោះ។ លើសពីនេះទៅទៀត ត្រីប្រភេទនេះ គឺជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អចំពោះបេះដូង និងប្រព័ន្ធឈាមរត់របស់អ្នក។ ថ្វីត្បិតតែត្រីសាឌីនកំប៉ុងមានអត្ថប្រយោជន៍ចំពោះសុខភាពក៏ដោយ ក៏វាសំបូរទៅដោយសារធាតុគីមីដែលគេហៅថា purines (យោងតាម WebMD) ។ នៅពេលដែលអ្នកទទួលទានសាឌីន រាងកាយរបស់អ្នកនឹងបញ្ជូលសារធាតុ purines របស់ត្រីទៅជាសារធាតុម្យ៉ាងហៅថាអាស៊ីតអ៊ុយរិក ដែលបង្កើនឱកាសនៃការកើតគ្រួសក្នុងតម្រងនោម។ ត្រីសាឌីនកំប៉ុងមានជាតិប្រៃខ្លាំង ហើយវាអាចបណ្តាលឲ្យមានគ្រួសក្នុងតម្រងនោម ដោយសារសូដ្យូមជួយបង្កើនកម្រិតកាល់ស្យូមនៅក្នុងទឹកនោម។ក្រៅពីមានផលអវិជ្ជមានចំពោះតម្រងនោមរបស់អ្នក សារធាតុ purines នៅក្នុងសាឌីនកំប៉ុងក៏អាចធ្វើឱ្យជំងឺរលាកសន្លាក់ដែលជាជំងឺប៉ះពាល់ដល់ការរំលាយអាហាររបស់អ្នក ហើយអាចបណ្តាលឱ្យឈឺសន្លាក់រាំរ៉ៃផងដែរ។ លើសពីនេះទៅទៀត អំបិលនៅក្នុងត្រីសាឌីនមានផលអាក្រក់ចំពោះសម្ពាធឈាម ព្រោះជាតិសូដ្យូមបង្កឱ្យមានការរក្សាទឹកដែលអាចបង្កើនបរិមាណឈាមរបស់អ្នកដែលធ្វើឱ្យបេះដូងពិបាកក្នុងកាគ្រប់គ្រងចរន្តឈាម។

Sardines-Tin-Seafood-732x549-Thumbnail (1)

៦. ផ្លែស្ពឺ

ផ្លែស្ពឺត្រូវបានគេទទួលស្គាល់ថាមានសារធាតុការ៉ាមបូឡា “carambola” ដែលសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម នៅពេលទទួលទានផ្លែស្ពឺច្រើនពេក ឬញ៉ាំជាអាហារសម្រន់ពេលដែលវាមិនទាន់ទុំ អាចធ្វើឱ្យប៉ះពាល់ដល់តម្រងនោមរបស់អ្នក ។នេះក៏ព្រោះតែផ្លែស្ពឺ ផ្ទុកទៅដោយសារធាតុ oxalate ដែលមានបរិមាណច្រើន អាចបណ្តាលឱ្យមានដុំគ្រួសក្នុងតម្រងនោមរបស់អ្នកផងដែរ។ តាមពិតទៅប្រភេទគ្រួសក្នុងតម្រងនោមទូទៅ គឺជាការរួមបញ្ចូលគ្នារវាងកាល់ស្យូម និងអុកសាឡាត(oxalate) ឬផូស្វ័រ(phosphorus)។ ការញ៉ាំផ្លែស្ពឺអាចបណ្តាលឲ្យមានគ្រោះថ្នាក់ខ្លាំង និងអាចបណ្តាលឱ្យស្លាប់។

star-fruit (1)

កែសំរួលអត្ថបទ និងរៀបរៀងវីដេអូដោយ BeeTube News Team


ថ្ងៃសុក្រ, 29 ខែតុលា 2021 09:11  BeeTube News