ត្រប់វែងមានវីតាមីន និងសារធាតុរ៉ែជាច្រើន រួមទាំងម៉ង់ហ្គាណែស ហ្វូឡាត ប៉ូតាស្យូម វីតាមីន K និងវីតាមីន C។ នៅពេលអ្នកញ៉ាំត្រប់វែង អ្នកនឹងឆ្អែតយ៉ាងឆាប់រហ័សដោយមិនមានកាឡូរីច្រើន។
ក្លិនមាត់មិនល្អ អាចជាស្ថានភាពអាម៉ាស់មួយ ដែលធ្វើឱ្យមនុស្សម្នាក់មានអារម្មណ៍ដឹងខ្លួនក្នុងទិដ្ឋភាពផ្សេងៗនៃជីវិត។ ការដឹងថាអ្នកមានក្លិនមាត់ អាចជារឿងល្អដែលនាំឱ្យអ្នកចាត់វិធានការបាន។
ការគេងលក់ស្រួល គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរបស់អ្នក។ តាមពិតទៅ វាសំខាន់ដូចគ្នានឹងការញ៉ាំអាហារដែលមានសុខភាពល្អ និងការហាត់ប្រាណដែរ។
ការប្រើថ្នាំ គឺជាមធ្យោបាយងាយស្រួល និងមានប្រសិទ្ធភាពក្នុងការព្យាបាលកូនៗរបស់ឪពុកម្តាយគ្រប់រូប។ ដោយសារថ្នាំអាស្ពីរីន អាចមានប្រសិទ្ធភាពសម្រាប់អ្នកនៅពេលអ្នកឈឺ ដូច្នេះអ្នកប្រហែលជាមានគំនិតចង់ឲ្យកូនញ៉ាំថ្នាំនេះផងដែរ នៅពេលពួកគេឈឺ។ ទោះយ៉ាងណាក៏ដោយ ជាទូទៅ នេះមិនមែនជាគំនិតល្អទេ។
យោងតាម BBC Future ភ្នែកធំត្រូវបានគេចាត់ទុកថាជាលក្ខណៈពិសេស "babyface" ដែលអ្នកជំនាញផ្នែកទំនាក់ទំនងដោយមិនប្រើពាក្យសម្ដី Caroline Keating និយាយថាជាគុណសម្បត្តិដ៏គួរឱ្យទាក់ទាញ។ “ភ្នែកធំៗ រោមភ្នែកវែង ចិញ្ចើមកោង បបូរមាត់តូច ចង្កាតូច មុខមូល ច្រមុះតូចគួរឲ្យស្រលាញ់ បើខ្ញុំមិនពណ៌នាពីកូនក្មេងទេ ក៏ខ្ញុំនឹងរៀបរាប់ពីកំពូលតារាម៉ូដែលដែរ”។
ពោតលីង ជាអាហារគ្រាប់ធញ្ញជាតិទាំងមូលដែលផ្ទុកទៅដោយជាតិសរសៃ និងសារធាតុ polyphenols ដែលជាប្រភេទសារធាតុប្រឆាំងអុកស៊ីតកម្មដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការសម្រួលចរន្តឈាម និងសុខភាពរំលាយអាហារ (តាមរយៈសមាគមបេះដូងអាមេរិក)។
ប៉េងប៉ោះ ត្រូវបានចាត់ទុកថាជាអាហារសុខភាពដែលសម្បូរទៅដោយវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ុន្តែពួកវាអាចជាប្រភពនៃការឈឺចាប់សម្រាប់អ្នកដែលងាយនឹងក្រហាយទ្រូងបាន នេះបើយោងទៅតាម Augusta Health។
ការគេងស្រាតប្រហែលជាមិនមែនជារឿងដំបូងដែលអ្នកគិតអំពីការធ្វើឱ្យសុខភាពរបស់អ្នកប្រសើរឡើងនោះទេ ប៉ុន្តែវាមានអត្ថប្រយោជន៍មួយចំនួនដែលអាចល្អហួសពីការមិនអើពើ។ វាមានអត្ថប្រយោជន៍ជាច្រើននៃការគេងស្រាត ហើយអ្នកប្រហែលជាធ្លាប់បានឮខ្លះៗហើយ ប៉ុន្តែខ្លះទៀតប្រហែលជាធ្វើឲ្យអ្នកភ្ញាក់ផ្អើល។
ទឹកដោះគោយ៉ាអួ គឺជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកហាត់ប្រាណ និងអ្នកតមអាហារ។
ការស្តាប់ គឺមិនដូចគ្នាជាមួយនឹងការលឺនោះទេ ព្រោះថាការលឺនរណាម្នាក់និយាយ មិនគ្រប់គ្រាន់ ដើម្បីយល់ពីអ្វីដែលពួកគេបាននិយាយនោះទេ។ ការស្តាប់ តម្រូវឱ្យមានការផ្តោតអារម្មណ៍ និងមានការវិនិច្ឆ័យ។
ការសិក្សាកន្លងមកបានអះអាងថា វីតាមីន D អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ការបាក់ឆ្អឹង និងសូម្បីតែជំងឺធ្លាក់ទឹកចិត្ត។ ឥឡូវនេះ ការស្រាវជ្រាវថ្មីបានបង្ហាញថា អ្នកជំងឺមហារីកសុដន់ដែលមានកម្រិតវីតាមីននេះខ្ពស់នៅក្នុងឈាមរបស់ពួកគេ ទំនងជាអាចមានអាត្រាមរណភាពទាបពីជំងឺនេះ ជាជាងអ្នកជំងឺដែលមានកម្រិតវីតាមីននេះទាប។
គ្រឿងស្រវឹង ច្រើនតែមានឥទ្ធិពលធ្វើឱ្យមនុស្សងងុយគេង ប៉ុន្តែវាមិនអាចធានាថា អ្នកអាចគេងលក់ស្រួលនោះទេ។ ជាការពិត National Sleep Foundation និយាយថា គ្រឿងស្រវឹងអាចជះឥទ្ធិពលដល់ការគេងរបស់អ្នកតាមវិធីផ្សេងៗគ្នា។