អ្នកអាចភ្ញាក់ដឹងខ្លួននៅពាក់កណ្តាលយប់
ស្រាអាចបណ្តាលឱ្យខួរក្បាលរបស់អ្នកផលិតសារធាតុគីមីដែលជំរុញការគេងហៅថា adenosine។ ជាតិអាល់កុលក៏អាចធ្វើឲ្យចង្វាក់ circadian មានភាពរញ៉េរញ៉ៃ ដែលមានន័យថា អ្នកនឹងអាចដឹងថា ខ្លួនរបស់អ្នកភ្ញាក់ពីដំណេកម្តងទៀតនៅពាក់កណ្តាលយប់ នៅពេលដែល adenosine បានបាត់បង់។ហេតុផលមួយទៀតដែលអ្នកនឹងអាចភ្ញាក់ដឹងខ្លួននៅពេលយប់ ដើម្បីទៅបន្ទប់ទឹកជាច្រើនដង បន្ទាប់ពីអ្នកបានទទួលទានគ្រឿងស្រវឹងមួយ ឬពីរកែវ មុនពេលចូលគេង គឺដោយសារតែជាតិអាល់កុលដែលមានឥទ្ធិពលលើប្លោកនោមរបស់អ្នក។
ការគេងមិនល្អដែលបណ្ដាលមកពីការស្រវឹង
ការទទួលទានជាតិអាល់កុលអាចរារាំងការគេង REM (ការគេង REM គឺជាការគេងដែលស្កប់ស្កល់ ស្រស់ស្រាយ សុបិននាំមកនូវវដ្តនៃការគេង ហើយក៏ជាពេលដែលខួរក្បាលរបស់អ្នករៀនអ្វីថ្មីៗផងដែរ។) ប្រសិនបើអ្នកមិនអាចទទួលបានការគេង REM ខួរក្បាល និងអារម្មណ៍របស់អ្នក ទំនងជាមានការប៉ះពាល់ ហើយអ្នកអាចនឹងភ្ញាក់ពីគេង មានអារម្មណ៍ក្តៅក្រហាយ ឆាប់ខឹង ហើយសូម្បីតែការផឹកកាហ្វេ ក៏មិនអាចកែប្រែអារម្មណ៍បែបនេះបានដែរ។The National Sleep Foundation ក៏កត់សម្គាល់ផងដែរថា ជាតិអាល់កុលអាចបន្ធូរចលនាសាច់ដុំបំពង់ករបស់អ្នក ដែលធ្វើឲ្យអ្នកមានការគេងស្រមុក។
របៀបទទួលទានគ្រឿងស្រវឹងហើយ នៅតែគេងលក់ស្រួល
ប្រសិនបើអ្នកអាចបញ្ឈប់ការទទួលទានគ្រឿងស្រវឹង ក្នុងរយៈពេលយ៉ាងហោចណាស់ពីរម៉ោង មុនពេលចូលគេង ពេលវេលាដ៏ខ្លីនេះ គួរតែអាចឱ្យរាងកាយរបស់អ្នកបំប្លែងជាតិអាល់កុលនៅក្នុងខ្លួន ដែលអ្នកអាចសម្រាកនៅពេលយប់បានយ៉ាងល្អប្រសើរ។គន្លឹះមួយទៀតសម្រាប់ការផឹកស្រានៅពេលយប់ គឺត្រូវទទួលទានស្រា ជាមួយអាហារមួយចំនួន (មានសាច់ក្លែប) ព្រោះវាអាចជួយបន្ថយការស្រូបយកជាតិអាល់កុលបានខ្លះ។ ការផឹកទឹកពីរកែវ រាល់ពេលផឹកគ្រឿងស្រវឹង ក៏អាចជួយបណ្តេញជាតិអាល់កុលចេញពីរាងកាយរបស់អ្នក មុនពេលអ្នកចូលគេងបានដែរ។