ប៉េងប៉ោះ ត្រូវបានចាត់ទុកថាជាអាហារសុខភាពដែលសម្បូរទៅដោយវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ុន្តែពួកវាអាចជាប្រភពនៃការឈឺចាប់សម្រាប់អ្នកដែលងាយនឹងក្រហាយទ្រូងបាន នេះបើយោងទៅតាម Augusta Health ។ ប៉េងប៉ោះមានផ្ទុកទាំងជាតិអាស៊ីត malic និង citric ដែលត្រូវបានគេស្គាល់ថាអាចបណ្តាលឱ្យក្រហាយទ្រូង។ សម្រាប់បុគ្គលដែលមានទំនោរផលិតអាស៊ីតក្រពះច្រើនពេក នៅពេលដែលពួកគេញ៉ាំផលិតផលប៉េងប៉ោះ អាស៊ីតក្រពះអាចហូរត្រឡប់ចូលទៅក្នុងបំពង់អាហារ ដែលបណ្តាលឱ្យមានអារម្មណ៍ឆេះខ្លាំងនៅក្នុងទ្រូង។
ទោះបីជាយ៉ាងណាក៏ដោយ មធ្យោបាយតែមួយគត់ក្នុងការទប់ស្កាត់នេះ គឺត្រូវដកប៉េងប៉ោះ និងផលិតផលប៉េងប៉ោះចេញពីរបបអាហារទាំងស្រុងរបស់អ្នក (តាមរយៈ Augusta Health)។
ការផ្លាស់ប្តូរសាមញ្ញ
អ្នកជំងឺក្រហាយទ្រូងមួយចំនួនបានរកឃើញថា ដោយការលាយម្សៅសូដា (Baking soda) មួយចំនួនតូចទៅក្នុងទឹកជ្រលក់ ពួកគេអាចបន្សាបជាតិអាស៊ីតក្នុងប៉េងប៉ោះ និងការពារការក្រហាយចុងដង្ហើម (តាមរយៈ One Medical)។ ល្បិចដ៏ពេញនិយមមួយទៀតគឺ លាយចំណិតការ៉ុត ឬទឹកការ៉ុត ចូលទៅក្នុងទឹកប៉េងប៉ោះ ឬផលិតផលរបស់អ្នក។ ការ៉ុត ជាពិសេសទឹកការ៉ុត មានទម្រង់អាល់កាឡាំងធម្មជាតិ ដែលបន្សាបអាស៊ីតក្រពះ ដែលអាចការពារការក្រហាយទ្រូងបានយ៉ាងមានប្រសិទ្ធភាព (តាមរយៈ Livestrong)៕