BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វិធីងាយៗធ្វើអោយសម្តីរបស់អ្នកមានឥទ្ធិពល

ថ្ងៃសុក្រ, 07 ខែមករា 2022 17:59  BeeTube News

ការស្តាប់ គឺមិនដូចគ្នាជាមួយនឹងការលឺនោះទេ ព្រោះថាការលឺនរណាម្នាក់និយាយ មិនគ្រប់គ្រាន់ ដើម្បីយល់ពីអ្វីដែលពួកគេបាននិយាយនោះទេ។ ការស្តាប់ តម្រូវឱ្យមានការផ្តោតអារម្មណ៍ និងមានការវិនិច្ឆ័យ។ ក្នុងពេលជាមួយគ្នានេះដែរ ការស្តាប់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសន្ទនាគ្នា។ នៅក្នុងពិភពអាជីវកម្ម ការមានទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ដូច្នេះ​ជំនាញ​មួយ​ដែល​សហគ្រិន អ្នកដឹកនាំ និង​អ្នកជំនាញគួរ​មាន ​គឺ​ការ​ចេះពី​របៀបដែលធ្វើឲ្យអ្នកដ៏ទៃបែរមក​ស្តាប់ពី​ពួកគេ។ ទាំងនេះ​ គឺជា​បច្ចេកទេស​សាមញ្ញ​មួយ​ចំនួន ​ដើម្បី​ធ្វើឱ្យ​មនុស្សគ្រប់គ្នាបែរមក​ស្តាប់​នូវ​អ្វី​ដែល​អ្នក​កំពុង​និយាយ មិន​មែន​គ្រាន់​តែ​លឺ​ពាក្យ​របស់​អ្នក​នោះ​ទេ។

1. ការស្តាប់បានច្រើន

ជាមធ្យម មនុស្សចំណាយពេលប្រហែល 70 ទៅ 80 ភាគរយក្នុងមួយថ្ងៃ ដើម្បីធ្វើការសន្ទនារវាងមនុស្សជុំវិញខ្លួនរបស់ពួកគេ។ ការស្តាប់ អាចចំណាយរយៈពេលប្រហែល 55% របស់មនុស្សម្នាក់ៗ។ ជាមួយនឹងការយកចិត្តទុកដាក់ស្តាប់ជាមធ្យមត្រឹមតែ 25 នាទី ប៉ុណ្ណោះ វាមានន័យថា ព័ត៌មានភាគច្រើនដែលយើងលឺ មិនអាចធ្វើឲ្យយើងចង់ចាំទាំងអស់នោះទេ។ ដូច្នេះ អ្នកត្រូវនិយាយសង្ខេបឲ្យបានច្បាស់ៗ និងប្រើប្រាស់រយៈពេល 25 នាទីឱ្យបានល្អ មុនពេលអ្នកស្តាប់ចាប់ផ្តើមបាត់បង់ការផ្តោតអារម្មណ៍។

rsz_listen (1)

អ្នក​ប្រហែល​ជា​គិត​ថា ​ការ​ពន្យល់​រឿង​មួយឱ្យ​លម្អិត​​នឹង​ធ្វើ​ឱ្យ​មនុស្ស​ផ្សេងៗយល់​ពី​អ្នក​កាន់​តែ​ច្បាស់ ប៉ុន្តែវាមិនតែងតែជាការពិតនោះទេ។ មនុស្សម្នាក់ៗ អាចមានភាពច្របូកច្របល់ នៅពេលទទួលបានព័ត៌មានច្រើនពេកក្នុងពេលតែមួយ ពួកគេអាចផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេទៅលើរឿងសាមញ្ញវិញ។ ដូច្នេះ ជំនួស​ឱ្យ​ការ​និយាយ​ច្រើន សូម​ព្យាយាម​និយាយឲ្យបាន​តិច ហើយ​អាច​បើកឱកាសឲ្យ​ពួកគេអាច​សួរ​សំណួរបាន។ ដោយផ្តោតលើការបញ្ជូនព័ត៌មានសំខាន់ៗ អាចឲ្យអ្នកស្តាប់សួរសំណួរ ហើយពួកគេនឹងយកចិត្តទុកដាក់ទៅលើចម្លើយរបស់អ្នក។

2. និយាយតិចអំពីខ្លួនឯង

នៅក្នុងជីវិតពិត មនុស្សម្នាក់ៗកម្រចាប់អារម្មណ៍នឹងស្តាប់អំពីខ្លួនអ្នក និងអ្វីដែលអ្នកបានធ្វើណាស់។ យោងតាម លោក Ryan Fold ដែលជាអ្នកនិពន្ធ អ្នកឯកទេសខាងទំនាក់ទំនងនៅ UCI និងជាវាគ្មិន TEDx Talk បានអះអាងថា បញ្ហាក្នុងការទំនាក់ទំនងដែលសំខាន់បំផុតមួយ គឺការឆ្លើយសំណួរ "តើអ្នកបានធ្វើអ្វី?" លោក Fold បានកត់សម្គាល់ឃើញថា ចម្លើយរបស់សហគ្រិនភាគច្រើន គឺវែង និងលម្អិត ។ ដូច្នេះហើយ គាត់បានបង្កើតវិធីសាស្រ្ត 3-1-3 ដើម្បីធ្វើឱ្យទំនាក់ទំនងខាងអាជីវកម្មកាន់តែមានប្រសិទ្ធភាព។ វិធីសាស្រ្តមានបីជំហានសាមញ្ញ៖

- សំណួរដែលត្រូវឆ្លើយ៖ "តើអ្វីជាគោលការណ៍ស្នូលបំផុតនៃគំនិតរបស់អ្នក ពោលគឺបញ្ហាដែលអ្នកកំពុងដោះស្រាយ ដំណោះស្រាយដែលអ្នកកំពុងផ្តល់ជូនដល់អតិថិជន ឬទីផ្សារដែលអ្នកកំពុងដាក់គោលដៅ?"

- ចម្លើយមិនគួរលើសពីមួយប្រយោគសម្រាប់សំណួរមួយនេះ៖ បញ្ហា ដំណោះស្រាយ ទីផ្សារ។

- ជាចុងក្រោយ ចម្លើយទាំងបីនេះ គួរតែត្រូវបានកាត់បន្ថយមកត្រឹមតែមួយប្រយោគ។

ប្រសិនបើអ្នកចង់ឱ្យមនុស្សផ្សេងៗបែរមកស្តាប់ ហើយយល់ពីសាររបស់អ្នក ប្រយោគតែមួយនេះ គួរតែអាចជំនួសការឆ្លើយតបដ៏វែង និងច្របូកច្របល់ដែលអ្នកធ្លាប់ផ្តល់ឱ្យ។

3. យកចិត្តទុកដាក់លើការទាក់ទងគ្នាដោយមិនប្រើពាក្យសំដី

ការប្រាស្រ័យទាក់ទងគ្នាដោយមិនប្រើពាក្យសំដី គឺសំខាន់ក្នុងការបញ្ជូនសាររបស់យើង។ ទឹកដមសម្លេង ភាសាកាយវិការ ទឹកមុខ និងកាយវិការរបស់យើង សុទ្ធតែជាផ្នែកសំខាន់នៃការទំនាក់ទំនង។ របៀបដែលអ្នកឈរ របៀបដែលអ្នកមើល និងសូម្បីរបៀបដែលអ្នកដើរ ក៏អាចបង្ហាញពីចេតនា ភាពស្មោះត្រង់ និងការជឿជាក់លើខ្លួនឯងរបស់អ្នកបាន។ ភាសានិយាយអាចបោកបញ្ឆោតបាន តែការប្រាស្រ័យទាក់ទងដោយមិនប្រើពាក្យសំដី មិនអាចក្លែងបន្លំបានទេ។ប្រសិនបើអ្នកចង់ធ្វើឱ្យមនុស្សដ៏ទៃទៀតស្តាប់ អ្នកត្រូវបង្ហាញថា អ្វីដែលអ្នកកំពុងនិយាយ គឺជាការពិត ហើយសំខាន់។ អ្នក​អាចធ្វើឲ្យ​គេ​យល់​ឃើញ​ថា អ្នក​មាន​ទំនុក​ចិត្ត ​និងមានភាព​ស្មោះត្រង់ ​ប្រសិន​បើ​អ្នក៖

- រក្សាសម្លេងថេរ

- ជៀសវាងការប្រើពាក្យដដែលៗ

- សំឡឹង​មើលភ្នែក

- ឈរត្រង់

- រក្សាចង្ការបស់អ្នកឲ្យនៅស្មើ។

4. ការស្តាប់អ្នកដទៃ

ការស្តាប់អ្នកដទៃ អាចធ្វើឱ្យអ្នកបង្កើតទំនាក់ទំនងជាមួយដៃគូសន្ទនារបស់អ្នកបានល្អ។ ផ្តល់ឱ្យពួកគេនូវការយកចិត្តទុកដាក់របស់អ្នក សួរសំណួរ និងសង្ខេបអ្វីដែលអ្នកបានលឺ ដើម្បីបង្ហាញថា អ្នកពិតជាចាប់អារម្មណ៍លើអ្វីដែលពួកគេបាននិយាយ។ មនុស្សភាគច្រើន កាន់តែមានការចាប់អារម្មណ៍ក្នុងការស្តាប់នរណាម្នាក់ ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះបញ្ហារបស់ពួកគេ។លើស​ពី​នេះ​ទៅ​ទៀត ដោយ​ការ​ស្តាប់​អ្នក​ដទៃ អ្នក​អាច​រៀន​បាន​ច្រើន​ពី​ពួក​គេ ដែល​អាច​មាន​ប្រយោជន៍​ខ្លាំង​ នៅ​ពេល​ដែល​អ្នក​ត្រូវ​និយាយឆ្លើយតបទៅពួកគេវិញ។

good-body-language-for-interviews (1)

5. បង្កើតទំនាក់ទំនង

មនុស្សគ្រប់គ្នា ទំនងជាស្តាប់អ្នកដែលពួកគេទុកចិត្ត និងគោរព។ ការនិយាយជាមួយមនុស្សដែលអ្នកធ្លាប់ស្គាល់ មិនថាជាក្រុមគ្រួសារ មិត្តភក្តិ ឬមិត្តរួមការងារ គឺមានភាពងាយស្រួលជាងការនិយាយទៅកាន់មនុស្សដ៏ទៃទៀតនៅពេលដំបូង។ អ្នកអាចមាន​​ការ​សង្ស័យខ្លះ​ទៅលើមនុស្សដែលអ្នក​មិនដែល​ស្គាល់។ ដូច្នេះ វាជារឿងសំខាន់ក្នុងការស្គាល់ពួកគេជាមុន។នៅពេលអ្នកកំពុងផ្តល់គំនិតទៅនរណាម្នាក់ ជំហានដំបូង គឺការសិក្សាអំពីមនុស្សដែលអ្នកនឹងផ្តល់យោបល់ឲ្យគេ។ នោះ​ គឺ​ដោយ​សារ​តែ​ការ​ស្វែង​យល់ពី​ពួកគេ​ ​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​មួយ ដែល​នឹង​ធ្វើ​ឱ្យ​ពួក​គេ​ពិត​ជា​ស្តាប់​អ្នក​៕


ថ្ងៃសុក្រ, 07 ខែមករា 2022 17:59  BeeTube News

Tags: berryhealth