ពោតលីង ជាអាហារគ្រាប់ធញ្ញជាតិទាំងមូលដែលផ្ទុកទៅដោយជាតិសរសៃ និងសារធាតុ polyphenols ដែលជាប្រភេទសារធាតុប្រឆាំងអុកស៊ីតកម្មដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការសម្រួលចរន្តឈាម និងសុខភាពរំលាយអាហារ (តាមរយៈសមាគមបេះដូងអាមេរិក)។
វាជាអាហារកាឡូរីទាបជាងអាហារសម្រន់ដ៏ពេញនិយមផ្សេងទៀត ដូចជាដំឡូងបារាំងជាដើម។ ការញ៉ាំពោតលីងមួយពែង ឬពីរពែងជាប្រចាំ អាចជាផ្នែកមួយដែលជួយឲ្យមានសុខភាព និងរបបអាហាររបស់អ្នកល្អ។ បញ្ហា គឺថាពោតលីងជាធម្មតាមិនត្រូវបានគេបរិភោគទទេរនោះទេ។ វាជាធម្មតាមកជាមួយការគ្រឿងផ្សំដ៏ល្អឥតខ្ចោះជាច្រើនដូចជា ប៊ឺ និងអំបិល។ ប្រសិនបើអ្នកកំពុងញ៉ាំវានៅក្នុងរោងកុន ឬញ៉ាំលេងនៅផ្ទះ អ្នកប្រហែលជាពឹងផ្អែកលើការលាយគ្រឿងទេសសិប្បនិម្មិតផងដែរ។ ពោតលីងដែលមានរសជាតិ គឺជាអាហារសម្រន់ដែលមានកាឡូរីខ្ពស់។
Maya Vadiveloo ជំនួយការសាស្ត្រាចារ្យផ្នែកអាហារូបត្ថម្ភ និងវិទ្យាសាស្ត្រអាហារ នៅសាកលវិទ្យាល័យ Rhode Island បាននិយាយថា "ពោតលីងញ៉ាំនៅក្នុងរោងកុន គឺខុសពីពោតលីងដែលផលិតនៅផ្ទះ។ សូម្បីតែពោតលីងញ៉ាំក្នុងរោងកុនតូចមួយ ក៏មានកាឡូរីសំខាន់ៗ និងមានអំបិលច្រើនដែរ។” ពោតលីងរសជាតិឈីស និង caramel មានកាឡូរី និងជាតិសូដ្យូមខ្ពស់កប់ពពកតែម្តង។ ចំណែកឯ ពោតលីងញ៉ាំក្នុងមីក្រូវ៉េវ សម្រាប់ធ្វើនៅផ្ទះ ប្រែប្រួលក្នុងចំនួនកាឡូរី អាស្រ័យលើម៉ាក និងរសជាតិ។ ក្នុងករណីភាគច្រើន គ្រឿងទេសនឹងរួមបញ្ចូលរសជាតិសិប្បនិម្មិត ក៏ដូចជាសារធាតុគីមី អាចបង្កគ្រោះថ្នាក់បាន (នេះបើយោងតាមរយៈ Livestrong )។ ប្រសិនបើអ្នករីករាយនឹងការទទួលទានអាហារសម្រន់ពោតលីងប្រចាំថ្ងៃ នោះគ្មានហេតុផលដើម្បីបញ្ឈប់ការបរិភោគនោះទេ ប៉ុន្តែដោយគ្រាន់តែដឹងថា ប្រសិនបើពោតលីងរបស់អ្នកមានផ្ទុកដោយប៊ឺ និងគ្រឿងទេសផ្សេងៗ នោះជាតិខ្លាញ់ និងសូដ្យូមបន្ថែមទាំងអស់ នឹងផ្លាស់ប្តូរពោតលីងពី "អាហារសម្រន់ដែលមានសុខភាពល្អ" ទៅជា "អាហារសម្រន់ដែលធ្វើឲ្យខូចសុខភាព" វិញ៕