ក្លិនមាត់មិនល្អ អាចជាស្ថានភាពអាម៉ាស់មួយ ដែលធ្វើឱ្យមនុស្សម្នាក់មានអារម្មណ៍ដឹងខ្លួនក្នុងទិដ្ឋភាពផ្សេងៗនៃជីវិត។ ការដឹងថាអ្នកមានក្លិនមាត់ អាចជារឿងល្អដែលនាំឱ្យអ្នកចាត់វិធានការបាន។
អ្នកជំនាញផ្នែកសុខភាពមួយចំនួនបានណែនាំថា វាអាចជាពិបាកក្នុងការបំបាត់ក្លិនមាត់មិនល្អ ទោះបីជាអ្នកកំពុងធ្វើអនាម័យមាត់ធ្មេញរបស់អ្នកឲ្យបានត្រឹមត្រូវក៏ដោយ។ ប្រសិនបើនោះជាករណី វាអាចដល់ពេលដែលត្រូវពិនិត្យមើលមូលហេតុ ឬដំណោះស្រាយផ្សេងទៀត ដូចជារបបអាហាររបស់អ្នក នេះបើយោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Rochester របស់សាកលវិទ្យាល័យ។ មូលហេតុមួយក្នុងចំណោមមូលហេតុទូទៅបំផុតនៃក្លិនមាត់មិនល្អ គឺមកពីបាក់តេរីនៅក្នុងមាត់របស់យើង យោងតាមរយៈ WebMD ។ ខណៈពេលដែលអាហារមួយចំនួន អាចធ្វើអោយខ្យល់ដង្ហើមអាក្រក់ខ្លាំងឡើង អាហារខ្លះទៀតអាចដោះស្រាយបញ្ហាក្លិនមាត់តាមបែបធម្មជាតិ ដោយតាមរយៈទឹកមាត់ និងបន្សាបក្លិនអាហារដែលមានក្លិនមិនល្អ។
បំបាត់ក្លិនមាត់មិនល្អជាមួយអាហារ
គ្រឿងទេសមួយចំនួនត្រូវបានគេស្គាល់ថា សម្រាប់ការបន្សាបអាហារដែលបណ្តាលឱ្យមានក្លិនមាត់មិនល្អដូចជាខ្ទឹមស។ គ្រឿងទេសទាំងនេះ ត្រូវបានគេស្គាល់ថាជាអ្នកសម្អាតក្រអូមមាត់ រួមមាន គ្រាប់ពូជ fennel, ប៉ូចកាក់, cloves, ក្រវាញ, ឈើអែម និងខ្ញី នេះបើយោងតាមរយៈ Medical News Today ។ ការជ្រលក់គ្រឿងទេសទាំងនេះក្នុងទឹកក្តៅ ដើម្បីជួយកាត់បន្ថយក្លិនមាត់មិនល្អ ជាពិសេសបន្ទាប់ពីអាហារដែលមានក្លិនស្អុយ។
លើសពីនេះ ផ្លែឈើ និងបន្លែសម្បូរវីតាមីន C អាចជួយកម្ចាត់ក្លិនមាត់មិនល្អ ព្រោះវាអាចការពារការលូតលាស់របស់បាក់តេរីបាន។ អាហារដូចជា ម្រេចកណ្ដឹង និងប្រូខូលី មិនត្រឹមតែការពារការលូតលាស់របស់បាក់តេរីប៉ុណ្ណោះទេ ប៉ុន្តែនៅពេលបរិភោគឆៅ ពួកវាអាចជួយសម្អាតធ្មេញទៀតផង។ ចំណែកឯ ឱសថស្រស់ៗដូចជា ជីអង្កាម និងម្ទេសប្លោក ជួយកម្ចាត់ក្លិនមាត់មិនល្អ ហើយថែមទាំងអាចផ្តល់នូវក្លិនក្រអូបសម្រាប់ខ្យល់ដកដង្ហើមផងដែរ។
ចុងក្រោយបំផុតនោះ គឺអាហារដែលសម្បូរទៅដោយប្រូបាយអូទិក ដូចជាទឹកដោះគោយ៉ាអួ។ ថ្វីត្បិតតែប្រូបាយអូទិកជាបាក់តេរីមួយប្រភេទក៏ដោយ ប៉ុន្តែពួកវាត្រូវបានចាត់ទុកថាជាបាក់តេរីល្អ ដែលអាចកាត់បន្ថយបាក់តេរីអាក្រក់នៅក្នុងមាត់។ អ្នកស្រាវជ្រាវនៅក្នុងប្រទេសជប៉ុនបានរកឃើញថា ការទទួលទានទឹកដោះគោយ៉ាអួប្រហែល ៨៥ ក្រាម ២ដងក្នុងមួយថ្ងៃសម្រាប់រយៈពេលប្រាំមួយសប្តាហ៍ បានកាត់បន្ថយក្លិនមាត់មិនល្អ និងបន្ថយសមាសធាតុស៊ុលហ្វីតដែលបណ្តាលឱ្យមានក្លិននៅក្នុងមាត់តាមរយៈ WebMD ៕