អ្នកអាចលាយវាចូលទៅក្នុងទឹកក្រឡុក និងសាឡាដ ប្រើក្នុងការដុតនំ ឬញ៉ាំវាផ្ទាល់តែម្តង។ អ្វីដែលអ្នកប្រហែលជាមិនដឹងនោះគឺថា ទឹកដោះគោយ៉ាអួមានផ្ទុកនូវសារធាតុប៉ូតាស្យូម ផូស្វ័រ និងវីតាមីន B12 យ៉ាងច្រើន។ ប្រភេទទឹកដោះគោយ៉ាអួភាគច្រើនក៏មានផ្ទុកសារធាតុ probiotics ដែលជួយដល់សុខភាពពោះវៀនផងដែរ។ "ទឹកដោះគោយ៉ាអួគឺជាអាហារដែលមានជាតិ fermented ដែលផលិតដោយការបណ្តុះក្រែម ទឹកដោះគោ ឬវាទាំងពីរមានផ្ទុកបាក់តេរីដែលផលិតអាស៊ីតឡាក់ទិក" ដែលបានពន្យល់ពីអ្នកជំនាញចំណីអាហារដែលបានចុះបញ្ជីឈ្មោះ Maya Feller នៅក្នុងបទសម្ភាសន៍ជាមួយ Well + Good ។
មិនដូចផលិតផលទឹកដោះគោផ្សេងទៀតទេ ទឹកដោះគោយ៉ាអួ គឺមានសុវត្ថិភាពសម្រាប់អ្នកដែលមិនអាចបរិភោគជាតិស្ករ lactose ។ លោក Dennis Savaiano សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រអាហារូបត្ថម្ភនៅសាកលវិទ្យាល័យ Purdue មានប្រសាសន៍ថា "បាក់តេរីទឹកដោះគោយ៉ាអួ មានផ្ទុកនូវអង់ស៊ីម lactase ខ្ពស់ ហើយអង់ស៊ីមនេះ ដើរតួក្នុងពោះវៀនដើម្បីជួយរំលាយជាតិ lactose ។ ដូច្នេះការទទួលទានទឹកដោះគោយ៉ាអួ គឺដូចជាការបន្ថែមអង់ស៊ីមរំលាយអាហារផងដែរ" ។ អាហារសម្រន់នេះ ក៏គាំទ្រមុខងារប្រព័ន្ធភាពស៊ាំ និងរក្សាឆ្អឹងរបស់អ្នកឱ្យរឹងមាំផងដែរ។ ប៉ុន្តែទឹកដោះគោយ៉ាអួ ក៏មានអត្ថប្រយោជន៍សុខភាពមួយផ្សេងទៀតដែលអាចធ្វើអោយអ្នកភ្ញាក់ផ្អើល តោះមកស្វែងយល់ទាំងអស់គ្នា៖
ទឹកដោះគោយ៉ាអួ អាចផ្តល់អត្ថប្រយោជន៍ដល់ស្បែក និងសក់របស់អ្នក
អស់បារម្ភរឿងស្នាមជ្រួញ និងស្នាមអុចខ្មៅហើយ? ឈប់គិតពីក្រែមថ្លៃៗ ហើយសូមបន្ថែមទឹកដោះគោយ៉ាអួទៅក្នុងរបបអាហាររបស់អ្នកវិញ! ការញ៉ាំអាហារសម្រន់បន្ថែមដ៏ឆ្ងាញ់នេះ អាចពន្យឺតភាពចាស់ និងពង្រឹងសុខភាពស្បែកបាន។ ប្រូតេអ៊ីន ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់មួយរបស់វា ជួយដល់ការបន្ត និងជួសជុលជាលិកា។ នៅពេលទទួលទានក្នុងបរិមាណគ្រប់គ្រាន់ វាក៏ជួយបង្កើនការសំយោគប្រូតេអ៊ីនកោសិកា និងបង្កើនល្បឿននៃការព្យាបាលមុខរបួស (យោងតាមរយៈ Nutrients)។
ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី American Journal of Clinical Nutrition បានរកឃើញថា ស្ត្រីដែលមានស្បែកជ្រីវជ្រួញមានការទទួលទានប្រូតេអ៊ីន វីតាមីន A វីតាមីន C ប៉ូតាស្យូម ផូស្វ័រ និងសារធាតុចិញ្ចឹមផ្សេងទៀតតិចជាងស្ត្រីដែលមានរូបរាងក្មេងជាងវ័យ។ អ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថា របបអាហារប្រូតេអ៊ីនទាបបង្កើនភាពផុយស្រួយនៃស្បែកចំពោះមនុស្សចាស់។ ទឹកដោះគោយ៉ាអួក៏មានផ្ទុកវីតាមីន B-complex ផងដែរ ដែលអាចជួយកាត់បន្ថយសញ្ញានៃភាពចាស់ និងធ្វើអោយរូបរាងស្បែកប្រសើរឡើង។ ប្រូតេអ៊ីន គឺជាសមាសធាតុសំខាន់នៃកោសិកា និងជាលិកាទាំងអស់នៅក្នុងខ្លួនរបស់អ្នក។ ដូច្នេះ ទឹកដោះគោយ៉ាអួ និងអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ផ្សេងទៀត អាចផ្តល់អត្ថប្រយោជន៍ដល់សក់ និងក្រចករបស់អ្នកផងដែរ។ ក្នុងបរិមាណត្រឹមត្រូវ ស័ង្កសី នីយ៉ាស៊ីន សេលេញ៉ូម និងសារធាតុចិញ្ចឹមផ្សេងទៀតមានសារៈសំខាន់សម្រាប់សក់ដែលមានសុខភាពល្អ ហើយអ្នកអាចទទួលបានវាពីទឹកដោះគោយ៉ាអួ៕