មេដឹកនាំគណបក្សប្រឆាំងដ៏យូរលង់ក្នុងប្រទេសហ្គីណេ កាលពីថ្ងៃអង្គារ៍ បានប្រកាសគាំទ្រ មេដឹកនាំយោធារដ្ឋប្រហារជាមេដឹកនាំថ្មីរបស់ ហ្គីណេ ក្មុងកិច្ចប្រជុំកំពូល៤ថ្ងៃដែលកំពុងប្រព្រឹត្តទៅក្នុងគោលបំណងដើម្បីជជៃកគ្នាពីអនាគតរបស់ប្រជាជាតិអាហ្វ្រិកខាងលិចមួយនេះ បន្ទាប់ពីមានរដ្ឋប្រហារមួយទើបតែកន្លងទៅបានជាងមួយសប្តាហ៍ ។
លោកប្រធានាធិបតី Alphar Conde ដែលត្រូវបានផ្តួលរំលំដោយកងកុម៉្មង់ដូពិសេស និងត្រូវបានចាប់ខ្លួន ដោយមេដឹកនាំរដ្ឋប្រហារ Mamady Doumbouya នៅក្នុងរដ្ឋប្រហារក្នុងប្រទេស ហ្គីណេ កាលពីចុងសប្តាហ៍មុន មានសុខភាពល្អបរិបូណ៌ជាធម្មតាទេ បេសកជនពិសេសនៃក្រុមប្រទេស រដ្ឋសហគមន៍សេដ្ឋកិច្ចអាហ្រ្វិកប៉ែកខាងលិច (ECOWAS) បានឲ្យដឹងនៅក្នុងដំណើរបេសកកម្មទៅកាន់ប្រទេសហ្គីណេ។
(AFP)- វរសេនីយ៍ទោ Mamady Doumbouya មេដឹកនាំធ្វើរដ្ឋប្រហារ ដែលមានការរៀនសូត្រខ្ពស់ ធ្លាប់បានទៅសិក្សាផ្នែកយោធានៅប្រទេសបារាំង។