BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេរដ្ឋប្រហារនៅហ្គីណេ គឺលោកMamady Doumbouya ធ្លាប់សិក្សារផ្នែកយោធានៅប្រទេសបារាំង

ថ្ងៃអង្គារ, 07 ខែកញ្ញា 2021 08:11  BeeTube News

2021-09-07 08.12.11
 

(AFP)- វរសេនីយ៍ទោ Mamady Doumbouya មេដឹកនាំធ្វើរដ្ឋប្រហារ ដែលមានការរៀនសូត្រខ្ពស់ ធ្លាប់បានទៅសិក្សាផ្នែកយោធានៅប្រទេសបារាំង។

កាលពីថ្ងៃអាទិត្យ កងកំលាំងពិសេសរបស់ Doumbouya បានចាប់ខ្លួនលោកប្រធានាធិបតី នៃប្រទេសអាហ្រ្វិកប៉ែកខាងលិច Alpha Conde អាយុ 83ឆ្នាំ ដែលជាជើងឯកប្រជាធិបតេយ្យ ដោយធ្វើការចោទប្រកាន់ថាលោកកំពុងធ្វើដំណើរទៅរកផ្លូវអត្តាធិបតេយ្យ។

Doumbouya បានប្រកាសរំលាយរដ្ឋធម្មនុញ្ញ ដែលធ្វើឲ្យលោកAlpha Conde បាត់បង់ឪកាសក្នុងការទៅប្រកួតប្រជែងយកអំណាចក្នុងអាណត្តិទី3 ព្រមទាំងអះអាងថា លោកនឹងគ្រប់គ្រងអំណាចអន្តរកាលដោយសន្តិវិធី។

លោកបានថ្លែងទៀតថា មានមនុស្សជាច្រើនបានឈឺចាប់ ស្លាប់ និងបង្ហូរទឹកភ្នែក ដោយការបង្រ្កាបយ៉ាងធ្ងន់ធ្ងរចំពោះការតវ៉ារបស់ពួកគេ ដោយបាតដៃប្រឡាក់ឈាមរបស់ លោកប្រធានាធិបតី។

« យើងធ្វើនេះមិនមែនជាការស្រឡាញ់អំណាច មិនមែនជាការលេងសើច តែយើងនឹងរៀនសូត្រអំពីកំហុសទាំងឡាយដែលកើតមានកន្លងមកនៅក្នុងមាតុភភូមិរបស់យើង»

សូមជំរាបផងដែរថា មេដឹកនាំរដ្ឋប្រហារ Mamady Doumbouya មានប្រពន្ធជាជនជាតិបារាំងនិងមានកូន3នាក់។


ថ្ងៃអង្គារ, 07 ខែកញ្ញា 2021 08:11  BeeTube News