លោកប្រធានាធិបតី Alphar Conde ដែលត្រូវបានផ្តួលរំលំដោយកងកុម៉្មង់ដូពិសេស និងត្រូវបានចាប់ខ្លួន ដោយមេដឹកនាំរដ្ឋប្រហារ Mamady Doumbouya នៅក្នុងរដ្ឋប្រហារក្នុងប្រទេស ហ្គីណេ កាលពីចុងសប្តាហ៍មុន មានសុខភាពល្អបរិបូណ៌ជាធម្មតាទេ បេសកជនពិសេសនៃក្រុមប្រទេស រដ្ឋសហគមន៍សេដ្ឋកិច្ចអាហ្រ្វិកប៉ែកខាងលិច (ECOWAS) បានឲ្យដឹងនៅក្នុងដំណើរបេសកកម្មទៅកាន់ប្រទេសហ្គីណេ។
ទស្សនកិច្ចនៃគណៈប្រតិភូនៃECOWAS កាលពីថ្ងៃសុក្រ បានធ្វើឡើងដើម្បីដាក់សម្ពាធការទូតទៅលើមេដឹកនាំរដ្ឋប្រហារយោធាដែលបានក្តោបយកអំណាចក្នុងរដ្ឋប្រហារមួយកាលពីថ្ងៃអាទិត្យ។
ECOWAS បានព្យួរនូវសមាជិកភាពរបស់ហ្គីណេនៅក្នុងប្លុកដែលមានសមាជិក១៥ប្រទេស តែមិនទាន់មានវិធានការណ៍ខាងទណ្ឌកម្មសេដ្ឋកិច្ចនៅឡើយទេ ដោយគ្រាន់តែផ្អាកសកម្មភាពនិងការចូលរួមធ្វើសេចក្តីសំរេចចិត្តនៅក្នុងប្លុកតែប៉ុណ្ណោះ។
ក្រុមអ្នកចរចារ ECOWAS បានជួបជាមួយវរសេនីយ៍ទោមេដឹកនាំរដ្ឋប្រហារ Mamady Doumbouya នៅក្នុងសណ្ឋាគារមួយ ដែលគណប្រតិភូ ត្រូវបានអមដំណើរដោយកងកុម៉្មង់ដូពិសេស ។ប្រធានគណកម្មាធិការ ECOWAS លោក Jean-Claude Kassi Brou ដែលជាមនុស្សម្នាក់នៅក្នុងគណៈប្រតិភូ បាននិយាយថា ក្រុមអ្នកចរចារបានឃើញលោកConde។
«លោកប្រធានាធិបតីមានសុខភាពល្អ » លោកនិយាយប្រាប់អ្នកសារព័ត៌មាន «យើងនឹងធ្វើសេចក្តីរាយការណ៍ពីលទ្ធផលនៃជំនួបនេះ ព្រោះយើងទទួលភារៈកិច្ចនេះ»។
លោករដ្ឋមន្រ្តី ក្រសួងការបរទេស Burkina Faso ក៏បានបញ្ជាក់ផងដែថា លោកប្រធានាធិបីមានសុខភាពមាំទាំ។