BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មានបញ្ហាជំងឺលើសឈាមមែនទេ?សាកល្បងញ៉ាំអាហារទាំងនេះម្តងមើល!

ថ្ងៃពុធ, 20 ខែតុលា 2021 15:52  BeeTube News

១. សាច់គោសរីរាង្គ

លោក Justine Hays ដែលជាអ្នកវិទ្យាសាស្រ្តលើរបបអាហារនៅទីក្រុងញូវយ៉ក មានប្រសាសន៍ថា“ ការការជ្រើសរើសសាច់គោសរីរាង្គអាចជាផ្នែកមួយនៃរបៀបរស់នៅដែលមានសុខភាពល្អ” ។ ការការជ្រើសរើសសាច់គោទាំងនេះដូចជា សាច់មាន់គ្មានខ្លាញ់និងអាហារសមុទ្រអាចផ្តល់សារធាតុចិញ្ចឹមដូចជាប្រូតេអ៊ីនជាតិដែកវីតាមីន B និងស័ង្កសីដែលអាចជួយគ្រប់គ្រងសម្ពាធឈាមបានយ៉ាងល្អ វាក៏ចូលរួមចំណែក កាត់បន្ថយសម្ពាធឈាមបានល្អផងដែរ។ ការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុង Journal of Human Hypertension បានរកឃើញថារបបអាហារដែលមានប្រូតេអ៊ីនកម្រិតមធ្យមដែលរួមទាំងសាច់គោគ្មានខ្លាញ់ បានបន្ថយសម្ពាធឈាម ដែលវាល្អសម្រាប់បុគ្គលដែលមានសម្ពាធឈាមធម្មតាឬអ្នកមានជំងឺលើសឈាម។ ដូច្នេះ នៅពេលជ្រើសរើសសាច់ សូមព្យាយាម និងជៀសវាងសាច់ណាដែលអាចមានកម្រិតជាតិខ្លាញ់ឆ្អែតខ្ពស់ដូចជាសាច់ជ្រូកឬមាន់ជាដើម។

how-to-choose-a-good-steak (1)

២. ត្រសក់

បើយោងតាមគេហទំព័រ Live Science ត្រសក់ចំណិតមួយចានមានប្រហែល ៤% សារធាតុប៉ូតាស្យូមដែលមនុស្សយើងត្រូវការប្រចាំថ្ងៃ។ប៉ូតាស្យូមមិនត្រឹមតែមានសារៈសំខាន់ដល់ជាតិទឹកនោះទេ ប៉ុន្តែថែមទាំងអាចជួយគ្រប់គ្រងសម្ពាធឈាម និងបន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។​មិនតែប៉ុណ្ណោះការទទួលទានត្រសក់ក្នុងបរិមាណខ្ពស់ រួមជាមួយផ្លែឈើ និងបន្លែដទៃទៀត អាចជួយកាត់បន្ថយកម្រិតនៃភាពឆាប់ឃ្លាន ដែលធ្វើឱ្យការគ្រប់គ្រងទម្ងន់កាន់តែងាយស្រួលជាងមុន។

Cucumber-Imported (1)


៣. ប្រេងអូលីវ

ប្រេងអូលីវ ជួយឲ្យមានសុខភាពបេះដូងល្អ និងអាចជួយកាត់បន្ថយការកកឈាម ក៏ដូចជាហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ជាតិខ្លាញ់ល្អដែលមាននៅក្នុងប្រេងអូលីវ គឺជាជម្រើសដ៏ល្អមួយសម្រាប់បញ្ចុះសម្ពាធឈាម។ការសិក្សាមួយរបស់ WebMD​ បានរកឃើញថា ការញ៉ាំនូវប្រេងអូលីវជំនួសឲ្យខ្លាញ់ប្រភេទផ្សេងទៀតមានឥទ្ធិពលល្អទៅលើសម្ពាធឈាមរបស់របស់យើងដូចជាប្រើប្រាស់ថ្នាំអញ្ចឹងដែរ។ ការញ៉ាំប្រេងអូលីវប្រចាំថ្ងៃប្រមាណ ៤០ ក្រាមក្នុងមួយថ្ងៃ អាចកាត់បន្ថយកម្រិតនៃសម្ពាធឈាមប្រមាណ ៥០% ចំពោះអ្នកមានជំងឺលើសឈាមស្រាប់។ 

a6126c224fc046cb8a7a959dc66ee0a8 (1)



៤. ផ្លែឈើចម្រុះ

ប្រសិនបើអ្នកចូលចិត្តផ្លែឈើគ្រប់ប្រភេទដែលគ្មានជាតិស្ករខ្ពស់នោះ អ្នកពិតជាមានសំណាង ព្រោះវាក៏ជួយធ្វើឱ្យបន្ទះនៃសរសៃឈាមមិនសូវមានភាពតានតឹងដោយវាផ្ទុកនៅជាតិសូដ្យូមក្នុងការជួយកាត់បន្ថយសម្ពាធឈាម។ផ្លែឈើដែលមានដូចជា ចេក ផ្លែទំពាំងបាយជូរ និងផ្លែត្រសក់ស្រូវ គឺជាជម្រើសដ៏ល្អ ដើម្បីរក្សាសម្ពាធឈាមរបស់យើងអោយនៅថេរ។

FRUIT-SALAD-3-500x500 (1)


៥. ទឹកផ្លែទទឹម

ផ្លែទទឹមពុំមានការរំខានដល់សម្ពាធឈាមនិងជួយចរន្តឈាមដើរអោយបានបានល្អ។ ផ្លែទទឹម និងទឹកផ្លែទទឹមមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលហៅថា អង់តូស៊ីយ៉ានីនអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនជាពិសេសក្នុងការកាត់បន្ថយការរលាករ៉ាំរ៉ៃកម្រិតទាបដែលជាឬសគល់នៃជំងឺរ៉ាំរ៉ៃជាច្រើនដូចជាជំងឺបេះដូងសម្ពាធឈាមឡើងខ្ពស់និងជំងឺទឹកនោមផ្អែមប្រភេទទី២។

unnamed (1)


៦. ទឹកដោះគោជូរ

អាហារធ្វើពីទឹកដោះគោមានជាតិខ្លាញ់ទាប ដូចជាទឹកដោះគោជូរ និងទឹកដោះគោយ៉ាអួ ដែលមានជាតិខ្លាញ់ទាបមានសារៈសំខាន់ចំពោះរបបអាហារសុខភាពដែលជារបបអាហារមួយដែលត្រូវបានរចនាឡើងដើម្បីរក្សាសម្ពាធឈាមឲ្យធ្លាក់ចុះឬនៅថេរ និងជួយកាត់បន្ថយហានិភ័យនៃជំងឺលើសសម្ពាធឈាមរហូតដល់ ១៦% ។

771_eiouvv (1)

កែសំរួលអត្ថបទ និងរៀបរៀងវីដេអូដោយ BeeTube News Team

 


ថ្ងៃពុធ, 20 ខែតុលា 2021 15:52  BeeTube News