ជំងឺលើសឈាម ត្រូវបានគេទទួលស្គាល់ថាកើតមានក្នុងចំណោមមនុស្សពេញវ័យ ឬវ័យកណ្តាលជាច្រើនលើសកលលោក។នៅសហរដ្ឋអាមេរិកស្ទើរតែពាក់កណ្តាលនៃមនុស្សពេញវ័យទាំងអស់ មានជំងឺលើសឈាម។ជំងឺនេះបានសម្លាប់មនុស្សជិតកន្លះលាននាក់ក្នុងឆ្នាំ ២០១៨ នេះបើយោងតាម CDC ។ វាជាមូលហេតុមួយ ដែលអាចនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង និងខូចតំរងនោមជាដើម។