នៅទីបំផុត តំណែងអធិការបតីរយៈពេល 16ឆ្នាំ របស់លោកស្រី អង់ហ្គេឡា ម៉ឺគែល (Angela Merkel) ត្រូវបានធ្លាក់ទៅលើលោក អូឡាហ្វ ស្កូលហ៍ (Olaf Scholz) ហើយ។ ជាអ្នកនយោបាយអាជីព ហើយជាមនុស្សមុឺងម៉ាត់មត់ចត់នៅក្នុងការងារ អូឡាហ្វ ស្កូលហ៍ ត្រូវបានប្រជាជនផ្តល់ទំនុកចិត្ត ហើយបោះឆ្នោតឲ្យធ្វើជាអធិការបតីថ្មីរបស់អាឡឺម៉ង់។ តែទោះជាយ៉ាងណា យើងមិនទាន់ដឹងច្បាស់ទេថាតើ លោកជានរណា មានជីវប្រវត្តិ ស្នេហា និងការងារយ៉ាងណា។