BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើអធិការបតីថ្មី របស់អាលឺម៉ង់​ Olaf Scholz ជាអ្នកណា?

ថ្ងៃចន្ទ, 21 ខែមីនា 2022 15:58  វេទិកាជោគជ័យ

នៅទីបំផុត តំណែងអធិការបតីរយៈពេល 16ឆ្នាំ របស់លោកស្រី អង់ហ្គេឡា ម៉ឺគែល (Angela Merkel) ត្រូវបានធ្លាក់ទៅលើលោក អូឡាហ្វ ស្កូលហ៍​ (Olaf Scholz) ហើយ។ ជាអ្នកនយោបាយអាជីព ហើយជាមនុស្សមុឺងម៉ាត់មត់ចត់នៅក្នុងការងារ អូឡាហ្វ ស្កូលហ៍ ត្រូវបានប្រជាជនផ្តល់ទំនុកចិត្ត ហើយបោះឆ្នោតឲ្យធ្វើជាអធិការបតីថ្មីរបស់អាឡឺម៉ង់។ តែទោះជាយ៉ាងណា យើងមិនទាន់ដឹងច្បាស់ទេថាតើ លោកជានរណា មានជីវប្រវត្តិ ស្នេហា និងការងារយ៉ាងណា។ បើចង់ដឹងច្បាស់​? តោះ!ស្តាប់ទាំងអស់គ្នា! 

  1. ជីវប្រវត្តិសង្ខេប

អូឡាហ្វ ស្កូលហ៍ (Olaf Scholz) ឬត្រូវបានគេហៅក្រៅថា​  ស្កូលហ្សូមាត (Scholzomat) ឬ ស្កូលហ្សូមាតុន(Scholzomaton) កើតនៅ ថ្ងៃទី 14 ខែមិថុនា ឆ្នាំ1958 នៅក្នុងទីក្រុងHamburgប្រទេសអាលឺម៉ង់ ហើយឥឡូវគាត់មានអាយុ​63ឆ្នាំ។ គាត់បានរៀបការជាមួយនឹងអ្នកស្រី ប្រ៊ីតា អឺនស្ត៍ (Britta Ernst) ដែលជាអ្នកនយោបាយដូចគ្នា ហើយសព្វថ្ងៃនាងជា រដ្ធមន្ត្រីនៅក្នុងរដ្ធាភិបាល​ រដ្ធBrandenburg ។​

AP22059307586461-e1646059545453

ពួកគេមិនមានកូនទេ។Scholzeគឺជាអ្នកនយោបាយអាជីពមកពីគណបក្សសង្គមប្រជាធិបតេយ្យឆ្វេងនិយម-កណ្តាល ហើយបានកាន់នូវមុខតំណែងជាច្រើន​ ដូចជា៖ សមាជិកសភា អភិបាលក្រុងកំពង់ផែ Hamburg រដ្ឋមន្ត្រីការងារ និងរដ្ឋមន្ត្រីហិរញ្ញវត្ថុក្នុងរដ្ឋាភិបាលចម្រុះក្រោមការដឹកនាំរបស់លោកស្រី Angela Merkel ។​ គាត់ត្រូវបានគេស្គាល់ថាជាមនុស្សមានការយល់ដឹងយ៉ាងស៊ីជម្រៅខាងផ្នែកកិច្ចការនយោបាយ និងមានភាពម៉ឺងម៉ាត់មត់ចត់នៅក្នុងការងារ ហើយដោយសារតែកត្តាទាំងនេះជារឿយៗគាត់ត្រូវបានគេប្រៀបប្រដូចទៅនឹងប្រធានាធិបតី Biden ។

  1. ប្រវត្តិការងារនៅក្នុងនយោបាយ៖

មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ Scholz គឺជាមេធាវីនៅទីក្រុង Hamburg ហើយគាត់ត្រូវបានជាប់ឆ្នោតជាសមាជិកសភាក្នុងឆ្នាំ 1998។​ ពីឆ្នាំ 2000 រហូតដល់ 2004 គាត់បានក្លាយជាអគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យសង្គម (SPD) និងម្តងទៀត ពីឆ្នាំ 2009 រហូតដល់ ឆ្នាំ2018។ រវាងឆ្នាំ 2007 និង 2009 គាត់បានបម្រើការជារដ្ឋមន្ត្រីការងារនៅក្នុងរដ្ធបាលរបស់លោកស្រី  Merkel ហើយស្ថិតនៅក្នុងស្ថានការណ៍ដែលប្រទេសអាលីម៉ង់ឆ្លងកាត់វិបត្តិហិរញ្ញវត្ថុ។

61072605_303

ក្នុងឆ្នាំ 2011 Scholz ត្រូវបានជ្រើសរើសជាអភិបាលក្រុង Hamburg។ គាត់គឺជាអភិបាលក្រុងដ៏លេចធ្លោជាងគេ តាមការអនុវត្តការកម្មវីធីថែទាំពេលថ្ងៃដោយឥតគិតថ្លៃសម្រាប់គ្រួសារ និងចាប់ផ្តើមកម្មវិធីសាងសង់លំនៅដ្ឋានដ៏ធំមួយ។នៅឆ្នាំ 2018 គាត់ត្រូវបានគេផ្តល់ឱ្យតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុរយៈពេលខ្លីនៅក្នុងរដ្ធាភិបាលចម្រុះធំលំដាប់ទីពីររបស់ Merkel ក៏ដូចជាតំណែងជាអនុប្រធាន។ ក្នុងឆ្នាំ 2019 គាត់បានទទួលសំលេងភាគច្រើននៅក្នុងជុំទីមួយនៃការបោះឆ្នោត សម្រាប់ការដឹកនាំពីរដែលទើបនឹងណែនាំថ្មីនៃគណបក្សរបស់គាត់។ នៅថ្ងៃទី 10 ខែសីហា ឆ្នាំ 2020 នាយកប្រតិបត្តិគណបក្ស SPD បានតែងតាំងគាត់ជាបេក្ខជនអធិការបតីសម្រាប់ការបោះឆ្នោតសហព័ន្ធឆ្នាំ 2021 នៅប្រទេសអាល្លឺម៉ង់។

  1. ភាពជោគជ័យ និង ស្នាដៃនៅក្នុងអាជីពនយោបាយ៖

ក្នុងនាមជារដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Scholz បានទទួលការសរសើរពីមូលនិធិរូបិយវត្ថុអន្តរជាតិសម្រាប់ការឆ្លើយតបរបស់គាត់ចំពោះជំងឺរាតត្បាតនៃមេរោគ។ ក្នុងអំឡុងពេលកាន់កាប់ បីឆ្នាំកន្លះរបស់គាត់ Scholz បានលុបចោលថវិកាដែលមានតុល្យភាពនៅផ្ទះ ហើយបានជួយបង្កើតមូលនិធិសង្គ្រោះជំងឺរាតត្បាតរបស់សហភាពអឺរ៉ុប ដោយយកឈ្នះលើការតស៊ូដំបូងរបស់លោកស្រី Merkel ។

_123227357_mediaitem123227356

នៅក្នុងការបោះឆ្នោត ថ្ងៃទី 26 ខែ កញ្ញា 2021 Scholz បានទទួលជោគជ័យយ៉ាងធំធេងនៅក្នុងឆាកជីវិតរបស់គាត់ ពោលគឺគាត់ត្រូវបានជាប់ឆ្នោតជា អធិការបតីរបស់ប្រទេសអាលីម៉ង់។ ដោយយោងទៅតាម លោក​ឡា ហៃដឺ (Lars Haider)ជានិពន្ធនាយកនៃ ហែមប៊ឺហ្គឺ អាបែនប្លាត់ (Hamburger Abendblatt) និងជាអ្នកសរសេរជីវប្រវត្តិរបស់ Scholz បានប្រាប់ថា "គាត់ត្រូវបានជ្រើសរើសដោយសារតែគាត់ស្រដៀងនឹង Angela Merkel" ។ លោក Haider បានបន្តថា​ តែទោះជាយ៉ាងណា លោក Scholz មានចំណុចខុសគ្នាខ្លះពី លោកស្រី Merkel ពោលគឺ «គាត់​មាន​គោលដៅ​ច្បាស់លាស់ ហើយ​បើគាត់ចាប់ផ្តើមធ្វើអ្វីមួយហើយ គាត់នឹងព្យាយាមធ្វើវាឲ្យបាន ហើយប្រសិនបើវាមិនដំណើរការទេ គាត់និយាយថា 'មិនអីទេ លើកក្រោយខ្ញុំនឹងធ្វើវាឱ្យកាន់តែប្រសើរឡើង”។

បកប្រែដោយ៖ ម៉ៅ គុយដង់ 

 


ថ្ងៃចន្ទ, 21 ខែមីនា 2022 15:58  វេទិកាជោគជ័យ