ខេធី ភើរី (Katy Perry) សិល្បករជនជាតិអាមេរិកម្នាក់ដែលកើតក្នុងគ្រួសារអភិរក្សនិយមមួយ។ ម្ដាយ និងឪពុករបស់នាងគឺជាលោកឪ និងជាអ្នកម៉ែសាសនាគ្រឹស្ត ហើយគ្រួសាររបស់នាងជួបការលំបាកផ្នែក ហិរញ្ញវត្ថុជាខ្លាំងរហូតដល់ពុំមានថវិការដើម្បីទិញអាហារសម្រាប់ខ្លួនឯង។ ពេលខ្លះពួកគេត្រូវប្រើប្រាស់ប័ណ្ណផ្លាស់ប្តូរអាហាររបស់រដ្ឋាភិបាល និងបរិភោគអាហារដែលបានបរិច្ចាគដល់ព្រះវិហារ។