BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ងើបចេញពីការខកចិត្ត ផ្លាស់ប្ដូរគំនិតដើម្បីគំនិតថ្មី - Katy Perry

ថ្ងៃចន្ទ, 09 ខែឧសភា 2022 09:43  BeeTube News

ខេធី ភើរី (Katy Perry) សិល្បករជនជាតិអាមេរិកម្នាក់ដែលកើតក្នុងគ្រួសារអភិរក្សនិយមមួយ។ ម្ដាយ និងឪពុករបស់នាងគឺជាលោកឪ និងជាអ្នកម៉ែសាសនាគ្រឹស្ត ហើយគ្រួសាររបស់នាងជួបការលំបាកផ្នែក ហិរញ្ញវត្ថុជាខ្លាំងរហូតដល់ពុំមានថវិការដើម្បីទិញអាហារសម្រាប់ខ្លួនឯង។ ពេលខ្លះពួកគេត្រូវប្រើប្រាស់ប័ណ្ណផ្លាស់ប្តូរអាហាររបស់រដ្ឋាភិបាល និងបរិភោគអាហារដែលបានបរិច្ចាគដល់ព្រះវិហារ។ ខេធី ភើរី (Katy Perry) ធំឡើងពោរពេញទៅដោយការហាមប្រាមជាច្រើនពីឪពុកម្តាយរបស់នាង ហើយអនុញ្ញាតឱ្យនាង ស្តាប់តែតន្ត្រីបង្រៀនចិត្តរបស់សាសនាគ្រីស្ទតែប៉ុណ្ណោះ ហើយកម្មវិធីទូរទស្សន៍ផ្សេងៗត្រូវបានហាមឃាត់។ ប៉ុន្តែ ខេធី ភើរី (Katy Perry) ចង់ស្វែងយល់ពីតន្ត្រីផ្សេងៗ ទើបនាងបានរកឃើញតន្ត្រីពេញនិយម មួយចំនួនតាមរយៈ ស៊ីឌី (CD) ដែលនាងលួចស្តាប់ពីមិត្តភក្តិរបស់នាង ទោះបីជាវាមិនត្រូវបានអនុញ្ញាត ដោយឪពុកម្តាយនាងក៏ដោយ។

katy-perry-fireworks-mc-220307-c74d3a

នាងចាប់ផ្តើមរៀនច្រៀងនៅអាយុ៩ឆ្នាំ ហើយចាប់ពីអាយុ៩ឆ្នាំ ដល់១៧ឆ្នាំ នាងបានច្រៀងនៅក្នុងព្រះវិហារឪពុកម្តាយរបស់នាង និងសម្ដែងចម្រៀងសាសនានៅចំពោះមុខពួកគាត់ទៀតផង។ នៅក្នុងឆ្នាំ 2001 នាងបានចេញអាល់ប៊ុមដំបូងរបស់នាង ដឺ ហ្គុសស្គុល រកខត (a gospel record) ប៉ុន្តែអាល់ប៊ុមនេះ មិនទទួលបានការគាំទ្រច្រើននោះទេ មានតែច្បាប់ចម្លងមួយចំនួនប៉ុណ្ណោះត្រូវបានលក់។ ការចាប់ផ្ដើ មរបស់ ខេធី ភើរី (Katy Perry) គឺពិបាកខ្លាំង ព្រោះនាងត្រូវប្រឈមមុខនឹងឧបសគ្គ និងបរាជ័យជាច្រើន មុនពេលដែលនាងក្លាយជាតារាចម្រៀងដូចសព្វថ្ងៃនេះ។ មុនពេលបោះពុម្ភអាល់ប៊ុមរបស់នាង វន អ័ហ្វ ឌឺ ប៊យ "one of the boys” ដែលជាជោគជ័យដ៏ធំធេងបំផុតសម្រាប់នាង ប៉ុន្តែបទចម្រៀងជាច្រើន របស់នាងត្រូវបានគេដកចេញទៀតផង។

M_Katy-Perry_032922

នៅក្នុងឆ្នាំ 2010, ខេធី ភើរី (Katy Perry) បានចេញអាល់ប៊ុម ធីនណេត ឌីម "teenage dreams" ដែលបានក្លាយជាអាល់ប៊ុមលក់ដាច់បំផុតមួយគ្រប់ពេលទាំងអស់។ សព្វថ្ងៃនេះនាងមានអ្នកគាំទ្ររាប់លាននាក់ ឈ្នះពានរង្វាន់ជាច្រើន បានបង្កើតកំណត់ត្រាពិភពលោក ហ្គី នណែស (Guinness) ចំនួន 3 ហើយធ្វើការជាមួយនឹងអង្គការសប្បុរសធម៌ជាច្រើន។ ទស្សនាវត្តី ហ្វប (Forbes) បានដាក់ចំណាត់ថ្នាក់នាងជាស្ត្រីដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភពតន្ត្រីសម្រាប់ឆ្នាំ 2018 ។ នៅក្នុងឆ្នាំ 2019 ទ្រព្យសម្បត្តិរបស់នាងគឺ 330 លានដុល្លារ។ ប៉ុន្តែបញ្ហាសុខភាពផ្លូវចិត្តពិតជាមិនខ្វល់ ពីកិត្តិនាម សំណាង និងភាពជោគជ័យនោះទេ។ ខេធី ភើរី (Katy Perry) បានបើកចំហអំពីការតស៊ូផ្នែក សុខភាពផ្លូវចិត្តពីមុនរបស់នាង រួមទាំងការញៀនស្រា និងគិតពីការធ្វើអត្តឃាតនៅក្នុងវគ្គព្យាបាលជីវិត ទៀតផង។

_108111471_katy976

"ខ្ញុំធ្លាប់នៅកន្លែងងងឹតពីមុនមក វាមិនមែនតែម្ដងទេ ដែលខ្ញុំមានអារម្មណ៍ថានៅចំណុចទាបបំផុតក្នុងជីវិត... នៅពេលដែលអាល់ប៊ុម វីដណែស "witness" របស់នាងបានចេញនៅឆ្នាំ 2017 ហើយទទួលបានការ ឆ្លើយតបអវិជ្ជមានជាច្រើន វាគឺជារយៈពេលដ៏អាក្រក់បំផុតនៃជីវិតរបស់នាង ដែលបានដឹងដៃនាងទៅរកជំងឺធ្លាក់ទឹកចិត្ត។ កន្លងមកនាងក៏មានជំងឺញៀនស្រា។ ខេធី ភើរី (Katy Perry) បានប្រើគ្រឿងស្រវឹង ដើម្បីធ្វើជាថ្នាំស្ពឹកសម្រាប់ខ្លួនឯង ជាពិសេសនៅពេលជួបទុក្ខលំបាក។ នាងត្រូវផឹកស្រាគ្រប់ពេលដែល នាងមានកន្លែងដែលត្រូវទៅ។ មិនយូរប៉ុន្មាន ការសេពគ្រឿងស្រវឹងបែបនេះ បានធ្វើឲ្យនាងមានគំនិតចង់ធ្វើអត្តឃាត។ "ខ្ញុំខ្មាស់គេណាស់ ព្រោះ ខេធី ភើរី (Katy Perry) ដែលអ្នកគាំទ្រស្គាល់គឺជាមនុស្សរឹងមាំ ប៉ុន្តែវាពិបាកណាស់ ព្រោះខ្ញុំមានអារម្មណ៍ខ្មាស់គេ ដែលខ្ញុំមានគំនិតទាំងនោះ ហើយមានអារម្មណ៍ធ្លាក់ទឹកចិត្ត"។ ប៉ុន្តែ ខេធី ភើរី (Katy Perry) បានសម្រេចចិត្តងើបចេញពីការខកចិត្តរបស់នាង ហើយមិនបោះបង់ ចោលដោយងាយនោះទេ។ នាងបានឈប់ធ្វើបាបខ្លួនឯង ហើយបានផ្លាស់ប្ដូររបៀបរស់នៅរបស់នាង ព្រមទាំងសម្រេចចិត្តចាប់ផ្តើមជ្រើសរើសការព្យាបាល។ អស់រយៈពេល 5 ឆ្នាំ នាងបានប្តេជ្ញាថានឹងទៅ ព្យាបាលឲ្យទៀងទាត់។ នាងបានផ្តោតលើការធ្វើសមាធិ និងភ្ជាប់ជាមួយនឹងជំនឿចិត្តរបស់នាងឡើងវិញ។ 

rs_1200x1200-210926074326-1200-katy-perry-blonde.cm_.92621

នាងក៏យកពេលដើម្បីស្វែងយល់ពីខ្លួននាងផងដែរ ទើបនាងអាចកំណត់អត្តសញ្ញាណខ្លួនឯងបាន ហើយ បំផ្លាញរាល់អាកប្បកិរិយាអវិជ្ជមានទាំងឡាយ ហើយដោយសារតែហេតុនេះហើយ ទើបនាងកាន់តែរឹងមាំ ជាងពេលណាៗទាំងអស់។ ចំណែកឯពួកយើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា នៅក្នុងពិភពលោកដ៏រញ៉េរញ៉នេះ វាពិបាកក្នុងការ ស្វែងរកសន្តិភាព និងសុភមង្គលពីខាងក្នុង ប៉ុន្តែវាមិនមែនមិនអាចទៅរួចនោះទេ។ វាត្រូវការព្យាយាម និង ការលះបង់ជាច្រើន ហើយអ្វីដែលសំខាន់បំផុតគឺ កុំបោះបង់ចោលខ្លួនឯង។ កុំព្យាយាមលាក់អារម្មណ៍របស់អ្នក, កុំព្យាយាមធ្វើឱ្យអារម្មណ៍របស់អ្នកស្ពឹកស្រពន់, ទទួលស្គាល់ថាការឈឺចាប់របស់អ្នកមកពីណា, ហើយធ្វើអ្វីមួយអំពីវា។ ការស្វែងរកសន្តិភាពខាងក្នុង និងការកម្ចាត់ជំងឺធ្លាក់ទឹកចិត្តគឺមានតម្លៃមិនអាចកាត់ថ្លៃបានទេ ហើយវិធីមួយដើម្បីសម្រេចបាននោះគឺតាមរយៈការធ្វើសមាធិ។ ការអនុវត្តសមាធិបចាំថ្ងៃផ្ដល់ឱ្យយើងនូវទស្សនៈថ្មីអំពីជីវិត ដោយជួយយើងឱ្យស្គាល់ឫសគល់នៃការតស៊ូរបស់យើង និងជួយដោះស្រាយទម្លាប់អាក្រក់ដែលបំពុលជីវិតរបស់យើងជារៀងរហូត៕


ថ្ងៃចន្ទ, 09 ខែឧសភា 2022 09:43  BeeTube News