មានតារាល្បីៗកាន់តែច្រើនឡើងៗកំពុងតែបើកចំហរអំពីការធ្វើរោគវិនិច្ឆ័យសុខភាពផ្លូវចិត្តរបស់ពួកគេ និងថាតើបញ្ហាបែបហ្នឹងធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់ពួកគេយ៉ាងដូចម្តេចខ្លះ។ជាក់ស្តែង Selena Gomez បានបង្ហាញថា នៅក្នុងឆ្នាំ ២០២០ នាងបានធ្វើរោគវិនិច្ឆ័យថាមានជំងឺ Bipolar Disorder ដែលជាប្រភេទជំងឺម្យ៉ាងធ្វើឲ្យ អ្នកជំងឺចេះតែមានអារម្មណ៍កើតទុក្ខ មិនសប្បាយចិត្ត មានអារម្មណ៍ថាមានសម្ពាធអស់សង្ឃឹមនិងបាក់ទឹកចិត្ត។ មិនតែប៉ុណ្ណោះនាងបានពិភាក្សាជាសាធារណៈអំពីការធ្វើរោគវិនិច្ឆ័យទាក់ទងនឹងជំងឺសើរស្បែករបស់នាងព្រមទាំងបង្ហាញអំពីមិត្តល្អរបស់នាងដែលបានបរិច្ចាគក្រលៀនឲ្យនាងនៅពេលដែលនាងត្រូវការប្តូរតម្រងនោម។
នាងបានបង្ហាញពីសភាពដៃរបស់នាងដែលញ័រក្នុងកំឡុងពេលនាងចូលរួមកម្មវិធីចម្អិនម្ហូបអាហារ ហើយរហូតដល់ថ្នាក់ស្នើរសុំឪពុករបស់នាងឲ្យមកជួយច្របាច់ផ្លែឈើឲ្យផងដែរ។ នាងបាននិយាយអំពីការធ្វើរោគវិនិច្ឆ័យមុនៗរបស់នាង ហើយបានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដឹងថានាងនឹងមិនត្រូវធ្វើរោគវិនិច្ឆ័យទៀតទេ។ ដោយាសារមានបទពិសោធន៍ច្រើនទាក់ទងនឹងបញ្ហាសុខភាពផ្លូវចិត្ត ហើយនិងដើម្បីចែកចាយអំពីធនធានសុខភាពផ្លូវចិត្តដោយឥតគិតថ្លៃ នាងនិងម្តាយរបស់នាងបានបង្កើតក្រុមហ៊ុនWondermind។
គោលបំណងរបស់ក្រុមហ៊ុន Wondermind របស់នាង គឺមិនមែនជាក្រុមហ៊ុនផ្តល់ឲ្យខាងការថែទាំសុខភាពផ្លូវចិត្តនោះទេ ប៉ុន្តែដើម្បីផ្តល់ព័ត៏មានសុខភាពផ្លូវចិត្ត និង សុខមាលភាពផ្លូវចិត្ត។ម្យា៉ងវិញទៀត ដោយសារតម្លៃសេវានៃការព្យាបាលសុខភាពផ្លូវចិត្តថ្លៃ ដូច្នេះនាងចង់ធ្វើវាឲ្យមានប្រយោជន៍ និងអាចទទួលបានសម្រាប់មនុស្សគ្រប់គ្នា។ Selena Gomez បានសារភាពថា នាងដឹងថានាងមានបញ្ហាសុខភាពផ្លូវចិត្តអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែនាពេលថ្មីៗនេះនាងបានស្វែងរកជំនួយជាពិសេសពីម្តាយរបស់នាង និងអ្នកជំនាញខាងសុខភាពផ្លូវចិត្ត។
បកប្រែដោយ៖ ម៉ៅ គុយដង់