រថក្រោះT14Armadaរបស់រុស្សីត្រូវបានលើកឡើងថាជារថពាសដែកជំនាន់ថ្មីដ៏ទំនើបមួយនៅយុគសម័យថ្មី។ ទោះបីជាវាគួរឲ្យខ្លាចក៏ដោយ កិត្តិស័ព្ទរថក្រោះ Armada នៅតែមិនអាចមើលឃើញនៅលើសមរភូមិ ថ្វីបើកំពុងតែមានជម្លោះនៅក្នុងអ៊ុយក្រែនក៏ដោយ។ ដូចនេះហើយមូលហេតុអ្វីដែលធ្វើឱ្យរថក្រោះនេះមិនអាចបង្ហាញខ្លួននៅលើសមរភូមិ? លោកឧត្តមសេនីយ៍ទោ Sergey Leova ដែលជាវីរបុរសនៃប្រទេសរុស្ស៊ីបាននិយាយក្នុងបទសម្ភាសន៍ថារថក្រោះT14របស់រុស្ស៊ីគឺមានសមត្ថភាពលើសពីសមភាគីលោកខាងលិចដូចជារថក្រោះ AbramsLeopardនិងChallengerទៅទៀត។រថក្រោះt14sមានការរចនាដ៏ប្លែកមួយ ដែលអាចធានាបានការការពារនាវិកពីគ្រាប់កាំភ្លើង។របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗបង្ហាញថារថក្រោះArmadaធ្លាប់បានចេញបំរើសេវាកម្មយ៉ាងសកម្មនៅក្នុងតំបន់ប្រយុទ្ធរបស់អ៊ុយក្រែនពីមុនមកបន្ទាប់ពីបានធ្វើប្រតិបត្តិការពិសេសកែតម្រូវរួចមក។
ទោះបីជាយ៉ាងនេះក្តីមន្ត្រីរុស្ស៊ីក៏បានបញ្ជាក់ពីការប្រើប្រាស់នៃរថក្រោះarmadaនៅអ៊ុយក្រែននេះថាថ្វីបើវាត្រូវបានបញ្ជូនទៅក៏ពិតមែនប៉ុន្តែវាក៏ត្រូវបានដកមកវិញភ្លាមៗយ៉ាងរហ័សដូចនេះ។ដែលនេះធ្វើអោយមានសំណួរជាច្រើនឆ្លើយតបទៅនឹងការចាកចេញយ៉ាងរហ័សនៃរថក្រោះ armada នៅសមរភូមិអ៊ុយក្រែននេះ។ការពន្យល់មួយអាចមកពីរថក្រោះនេះមិនដំណើរការដូចការរំពឹងទុកទេនៅក្នុងការប្រយុទ្ធពិតប្រាកដដែលប្រឈមមុខនៅក្នុងលក្ខខណ្ឌដ៏លំបាកក្នុងជំលោះអ៊ុយក្រែន។ នៅក្នុងរូបភាពជាក់ស្តែងវិញរថក្រោះARប្រភេទនេះគឺមានតម្លៃថ្លៃនិងមិនអាចរកបានដោយទូលំទូលាយនោះទេ។
មេបញ្ជាការរុស្ស៊ីអាចជ្រើសរើសដើម្បីការពារវាជាជាងប្រថុយវាទៅនឹងគ្រោះថ្នាក់នៅក្នុងជម្លោះអ៊ុយក្រែន។នេះបើពិចារណាទៅលើការចំណាយខ្ពស់និងកម្រិតអាចរកបានរបស់រថក្រោះ Armada ។ ម្យ៉ាងវិញទៀត ក៏មានការបកស្រាយមួយផ្សេងទៀត គូសបញ្ជាក់ទៅលើការជម្រុញផ្នែកយុទ្ធសាស្ត្រដែលពាក់ព័ន្ធនឹងការឃោសនារបស់រុស្ស៊ី។ វាបង្ហាញថាការដាក់ពង្រាយដំបូងរបស់រថក្រោះគឺស្មើនឹងការបង្ហាញពីអំណាចបច្ចេកវិទ្យារុស្ស៊ីជាងការចូលរួមក្នុងជម្លោះដ៏អូសបន្លាយ។សេណារីយ៉ូនេះប្រហែលត្រូវបានរៀបចំឡើងដើម្បីបង្កើតចំណាប់អារម្មណ៍ដោយមិនចាំបាច់ដាក់រថក្រោះArmadaនៅក្នុងហានិភ័យខ្ពស់ដោយផ្ទាល់។ រថក្រោះ Armada បានក្លាយជានិមិត្តរូបនៃអំណាចរបស់រុស្ស៊ី។ ដូច្នេះអវត្តមានរបស់វាក៏បានបង្ហាញពីសញ្ញានៃការចុះទន់ខ្សោយរបស់រុស្ស៊ីផងដែរ។