BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហេតុអ្វី Zoombie លុបឆាណែលចាស់បង្កើតឆាណែលថ្មី?

ថ្ងៃសុក្រ, 10 ខែឧសភា 2024 11:13  BeeTube News

2-14

កាលពីពេលថ្មីៗនេះ តារាចំរៀងរ៉េបកម្ពុជាឯករាជ្យមួយរូបគឺលោក Zoombie ដែលធ្វើអោយទស្សនិកជនបានស្គាល់លោកជាមួយនឹងបទ Disstrack«For Fun» ទៅកាន់លោកទេពពិសិដ្ឋ ស្រាប់តែស្ងាត់ៗបាត់មុខមួយរយៈពីលើបណ្តាញសង្គមយូធូប។ ដោយបណ្តាអ្នកគាំទ្របានចាប់ផ្តើមមានការងឿងឆ្ងល់ជាខ្លាំង ដោយបន្ទាប់ពីមិនអាចធ្វើការ Search រកឃើញឆាណែលយូធូបរបស់លោក Zoombie បាននៅលើយូធូប ដែលទំនងជាមានការសង្ស័យឡើងថាលោក Zoombie ប្រហែលជាធ្វើការលុបឆាណែលផ្ទាល់ខ្លួនរបស់លោកនោះបាត់ទៅហើយ។ ប៉ុន្តែហេតុអ្វីបានជាការ Active ជាខ្លាំងរបស់លោក Zoombie បែរជាធ្វើអោយលោកសំរេចចិត្តលុបឆាណែលរបស់លោកទៅវិញ? តើនេះអាចពាក់ព័ន្ធនឹងការ Disstrack គ្នាពីមុនរបស់លោករឺទេ? 

photo_1_2024-05-10_11-06-39-1

យ៉ាងណាមិញ កាលពី២សប្តាហ៍មុននេះ លោក Zoombie បែរជា Surprise វិលមករកអ្នកគាំទ្រវិញដោយជាមួយនឹងការបង្កើតឆាណែលថ្មីរបស់លោកមួយទៀតនៅលើយូធូប។ មិនតែប៉ុណ្ណោះ លោកថែមទាំងបានទំលាក់បទថ្មីៗចំនួន៣ ព្រមជាមួយនឹងការសរសេរខេបសិននៅខាងក្រោមថា«យើងត្រលប់មកចាប់ផ្តើមឡើងវិញទាំងអស់គ្នាណាបងប្អូន»។ គួរបញ្ជាក់ផងដែរថា បទថ្មីៗទាំង៣របស់លោកនោះរួមមាន បទ«គ្មានកំហុស» «Out The Bar» និង«Out Of Me»។ តើទស្សនិកជនពេញចិត្តបទចម្រៀងមួយណាខ្លាំងជាងគេ?

photo_2_2024-05-10_11-06-39-1


 


ថ្ងៃសុក្រ, 10 ខែឧសភា 2024 11:13  BeeTube News