នៅថ្ងៃទី2 ខែមិនា ឆ្នាំ2024 យុទ្ធនាការទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយបានធ្វើឱ្យមានភាពញាប់ញ័រដល់អ៊ុយក្រែន។ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 Bear និង MiG-31បានបញ្ចេញគ្រាប់កាំជ្រួចមីស៊ីលជាច្រើន។ ទីក្រុងគៀវ ដែលធ្លាប់តែទប់ទល់នឹងរឿងរ៉ាវទាំងនេះអស់រយៈពេល 2 ឆ្នាំបានរងនូវការទម្លាក់គ្រាប់បែកជាថ្មីនៅក្នុងការវាយប្រហារដ៏ធំមួយ។ អង្គភាពស៊ើបការណ៍សំងាត់អង់គ្លេសបានរាយការណ៍ថាមានយន្តហោះទម្លាក់គ្រាប់បែកយ៉ាងតិច១០គ្រឿង និងមីស៊ីល២០គ្រឿងត្រូវបានប្រើប្រាស់។ ជាមួយនឹងឃ្លាំងអាវុធនេះគឺបានបង្ហាញពីចេតនារបស់រុស្ស៊ីក្នុងការរំខានដល់ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន និងបង្កការខូចខាតដល់គោលដៅយុទ្ធសាស្ត្រជាអតិបរមា។ អ្នកវិភាគយោធាឥឡូវនេះកំពុងមានភាពច្របូកច្របល់ដើម្បីយល់នូវរឿងរ៉ាវនៃការផ្លាស់ប្តូរមួយនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អង្គភាពស៊ើបការណ៍សំងាត់អង់គ្លេសបែរជាបានផ្តល់ការពន្យល់ចម្រូងចម្រាស់បែបនេះវិញថា ទណ្ឌកម្មលោកខាងលិចប្រហែលជាធ្វើអោយប៉ះពាល់ដល់សមត្ថភាពរបស់រុស្ស៊ីក្នុងការរក្សានិងដឹកនាំបេសកកម្មដែនអាកាសដ៏ស្មុគស្មាញ។ ដោយភាពលំបាកក្នុងការទទួលបានគ្រឿងបន្លាស់យន្តហោះសំខាន់ណាមួយ អាចបង្ខំពួកគេឆ្ពោះទៅរកការវាយប្រហារនៅក្នុងរយៈចម្ងាយឆ្ងាយជំនួសវិញ។ ដោយនេះកាត់បន្ថយហានិភ័យដែលយន្តហោះរុស្ស៊ីចូលទៅក្នុងដែនអាកាសអ៊ុយក្រែនដែលជាកន្លែងមានប្រព័ន្ធការពារដែនអាកាសជាច្រើនរង់ចាំពួកគេ។ ប៉ុន្តែទាំងនេះមិនមែនគ្រាន់តែជាការវាយប្រហារដើម្បីកិត្តិស័ព្ទប៉ុណ្ណោះទេ គោលដៅដែលបានជ្រើសរើសក៏បញ្ជាក់ពីយុទ្ធសាស្ត្រដ៏ស៊ីជម្រៅផងដែរ។ មិនយូរប៉ុន្មាន នៅថ្ងៃទី២២ ខែមីនា ប្រទេសរុស្ស៊ីបានបើកការវាយប្រហារដ៏សំខាន់មួយទៀតលដែលសំដៅមកលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន។
ការវាយប្រហារនេះបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស និងការដាច់ចរន្តអគ្គិសនី។ ហើយពួកគេបានបន្តជំរុញគោលដៅលើអាកាសយានដ្ឋានយោធាដ៏សំខាន់មួយនៅក្នុងតំបន់ kitki។ កន្លែងនេះត្រូវបានទទួលពាក្យចចាមអារ៉ាមថាមានការគ្រោងដាក់ពង្រាយយន្តហោះចម្បាំង F-16នាពេលថ្មីៗនេះ តាមការសន្យារបស់សម្ព័ន្ធមិត្តលោកខាងលិច។ សម្រាប់អ្នកចូលចិត្តវិស័យយោធាព័ត៌មានលម្អិតនៃការវាយប្រហារគឺជាល្បែងប្រាជ្ញាដ៏គួរឱ្យចាប់អារម្មណ៍។ នេះបើតាមក្រសួងការពារជាតិអ៊ុយក្រែន រុស្ស៊ីបានបញ្ចេញគ្រាប់កាំជ្រួចមីស៊ីលជាច្រើននៅក្នុងការវាយប្រហារថ្ងៃទី២២ ខែមីនា។ នេះបង្ហាញពីភាពយ៉ាងច្បាស់លាស់នៃការព្រមានពីវិមានក្រឹមឡាំង។ ពួកគេតាំងចិត្តបង្អាក់ការងារប្រឹងប្រែងរបស់អ៊ុយក្រែនដើម្បីទទួលបានយន្តហោះកម្រិតខ្ពស់F-16។ ខណៈប្រទេសដាណឺម៉ាក និងហូឡង់ បានសន្យាថានឹងផ្តល់យន្តហោះ F-16 នៅរដូវក្តៅ និងរដូវស្លឹកឈើជ្រុះរៀងៗខ្លួន ចំណែករុស្ស៊ីបានព្រមានម្តងហើយម្តងទៀតពីការវាយប្រហារលើអាកាសយានដ្ឋានដែលដាក់នូវយន្តហោះទាំងនេះ។