មានតារាល្បីៗកាន់តែច្រើនឡើងៗកំពុងតែបើកចំហរអំពីការធ្វើរោគវិនិច្ឆ័យសុខភាពផ្លូវចិត្តរបស់ពួកគេ និងថាតើបញ្ហាបែបហ្នឹងធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់ពួកគេយ៉ាងដូចម្តេចខ្លះ។ជាក់ស្តែង Selena Gomez បានបង្ហាញថា នៅក្នុងឆ្នាំ ២០២០ នាងបានធ្វើរោគវិនិច្ឆ័យថាមានជំងឺ Bipolar Disorder ដែលជាប្រភេទជំងឺម្យ៉ាងធ្វើឲ្យ អ្នកជំងឺចេះតែមានអារម្មណ៍កើតទុក្ខ មិនសប្បាយចិត្ត មានអារម្មណ៍ថាមានសម្ពាធអស់សង្ឃឹមនិងបាក់ទឹកចិត្ត។