BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] នេះ​ជា​ការ​វាយ​ប្រហារ​រថក្រោះ​រុស្ស៊ី​ដ៏​សាហាវ​បំផុត​ដែល​អ្នក​មិន​ធ្លាប់​ឃើញ

ថ្ងៃព្រហស្បតិ៍, 09 ខែឧសភា 2024 09:28  BeeTube News

photo_1_2024-05-09_09-23-30

សូមក្រលេកមើលពីរបៀបដែលមេទ័ពរុស្ស៊ីបញ្ជូនទ័ពថ្មើរជើងរបស់ពួកគេទៅវាយប្រហារភូមិរបស់អ៊ុយក្រែន។ ពួកគេកំពុងបាត់បង់រថក្រោះធម្មតា និងរថក្រោះAPCជាច្រើន ប៉ុន្តែពួកគេនៅតែបន្តវាយប្រហារជាបន្តបន្ទាប់។ ប៉ុន្តែសូមក្រលេកមើលថាតើនឹងមានអ្វីកើតឡើងបន្ទាប់។ នេះគឺជារថក្រោះ APC ដំបូងមួយគ្រឿងដែលអាចបំបែកចូលទៅក្នុងភូមិដើម្បីដាក់ពង្រាយក្រុមទាហានវាយប្រហាររបស់ខ្លួន។ ពួក​គេ​នឹង​ការពារសុវត្ថិភាពរបស់​ខ្លួន​ឯង​នៅឯ​ជាយ​ភូមិ និងរង់ចាំការពង្រឹងពីទ័ពរបស់ខ្លួន ប៉ុន្តែភូមិនេះស្ថិតនៅក្រោមការគ្រប់គ្រងដ៏ពេញលេញពីកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ រថក្រោះ APC មួយគ្រឿងនេះត្រូវ​បាន​វាយប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយក្រែន និងត្រូវ​បាន​ឆេះ​អស់​ទាំង​ស្រុង ប៉ុន្តែ​រុស្ស៊ី​មិនបានព្រមចុះចាញ់តែប៉ុណ្ណេះទេ។ 

ពួកគេ​កំពុង​បញ្ជូន​ទាហានវាយលុក​មួយក្រុម​ទៀតមក។ ទាហានរុស្ស៊ីបានកត់សម្គាល់ឃើញថា ដ្រូនរបស់អ៊ុយក្រែនកំពុងមើលពួកគេ។ ពួក​គេ​បាន​ចុះ​ចត​យ៉ាង​ឆាប់​រហ័ស​នៅ​ជាយភូមិប៉ុន្តែរថក្រោះ APC ដែលត្រឡប់មកវិញនេះកំពុងមានការភ្ញាក់ផ្អើលដែលរង់ចាំវា។ អ៊ុយក្រែនបានបញ្ជូនរថក្រោះ Bradley ដើម្បីស្ទាក់ចាប់វា។ រថក្រោះ Bradley បានចាប់ផ្តើមបាញ់ទៅកាន់រថក្រោះ APC របស់រុស្ស៊ី។ ក្នុងរយៈពេល 10 វិនាទី រថពាសដែករុស្ស៊ីក៏បានផ្ទុះឆេះ ហើយក្រុមនាវិកក៏បានចាកចោល។ នៅថ្ងៃដដែលអ៊ុយក្រែនបានបំផ្លាញឧបករណ៍ និងរថពាសដែករុស្ស៊ីជាច្រើនគ្រឿងទៀត ដូច្នេះទើបអាចរារាំងផែនការរបស់ខ្មាំងសត្រូវបានក្នុងការដណ្តើមយកភូមិរបស់ពួកគេ។ ហើយសូមក្រឡេកមើលរថក្រោះនេះវិញម្តង។ 

photo_2_2024-05-09_09-23-30

វាកំពុងផ្តល់ជំរកការពារដល់រុស្ស៊ីក្នុងអំឡុងពេលការវាយប្រហារ ប៉ុន្តែវាត្រូវបានកំណត់គោលដៅ និងបំផ្លាញដោយមីស៊ីល Javelin។ បន្ទាប់ពីការផ្ទុះ រថក្រោះនេះបានចាប់ផ្តើមផ្លាស់ទីទៅមុខរហូតដល់ទៅបុកនឹងជញ្ជាំងឥដ្ឋមួយហើយម៉ាស៊ីនរបស់វានៅតែបន្តដំណើរការរហូតដល់រថក្រោះនេះបានឆេះ។ ផ្លូវ​នេះ​បាន​ក្លាយ​ជា​ផ្លូវ​មរណៈ​សម្រាប់​​រុស្ស៊ីនៅក្នុងការប៉ុនប៉ងរបស់ពួកគេដើម្បីវាយលុកដណ្តើមភូមិដែលមានទីតាំងនៅតាមបណ្តោយផ្លូវនេះ។ រុស្ស៊ីបានបាត់បង់រថក្រោះធម្មតា និងរថក្រោះ APC រាប់សិបគ្រឿង ប៉ុន្តែនៅតែមិនអាចសម្រេចគោលដៅដែលចង់បាន។ អ៊ុយក្រែនក៏ចាប់ផ្តើមជួបប្រទះការលំបាកខ្លះដែរ។ សូមក្រឡេកមើលរថក្រោះរុស្ស៊ីក្លែងក្លាយនេះ។ វាជាអ្វីដែលគេស្គាល់ថាជារថក្រោះស្ថានីយ៍តែប៉ុណ្ណោះ។ រុស្សីបានប្រើរថក្រោះស្ថានីយ៍ជំនួសឱ្យកាំភ្លើងធំដែលមានទីតាំងនៅចម្ងាយពី3ឬ4 គីឡូម៉ែត្រពីទីតាំងជួរមុខ។ 

គោលបំណងនៃរថក្រោះបែបនេះគឺដើម្បីបម្រើជាអាវុធ howitzers ចល័តដើម្បីគាំទ្រដល់ក្រុមវាយប្រហារ ប៉ុន្តែសូមក្រលេកមើលអ្វីដែលបានកើតឡើងចុះ។ ដ្រូនរបស់អ៊ុយក្រែនបានវាយប្រហាររថក្រោះនេះ ប៉ុន្តែរថក្រោះនៅតែដដែលមិនខូចខាត។ មានតែសំណាញ់ក្លែងក្លាយនៅលើវាប៉ុណ្ណោះដែលកំពុងឆេះ។ រថក្រោះរុស្ស៊ីថ្មីៗនេះកំពុងក្លាយជាកាន់តែលំបាកសម្រាប់ការបំផ្លាញវាតាមរបៀបនេះ។ ដើម្បី​កម្ទេច​រថក្រោះ​រុស្ស៊ី​នេះ ​អ៊ុយក្រែនត្រូវការប្រើដ្រូន FPV ចំនួន7គ្រឿង និងច្រើនម៉ោង។ ទាំងអស់នេះដោយសារតែរុស្ស៊ីបានដឹងនូវគន្លឹះអាថ៌កំបាំងមួយចំនួនពីរថក្រោះលោកខាងលិច ហើយបានចាប់ផ្តើមអនុវត្តវានៅលើរថក្រោះផ្ទាល់ខ្លួនរបស់ពួកគេ។

photo_3_2024-05-09_09-23-30

photo_4_2024-05-09_09-23-30


 


ថ្ងៃព្រហស្បតិ៍, 09 ខែឧសភា 2024 09:28  BeeTube News