BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

[បទវិភាគ] តើ Kuznetsov ជានាវាផ្ទុកយន្តហោះរុស្ស៊ីអន់ជាងគេបំផុត?

ថ្ងៃសុក្រ, 10 ខែឧសភា 2024 15:58  BeeTube News

photo_2_2024-05-10_15-53-07

នាវាផ្ទុកយន្តហោះគឺជាមូលដ្ឋានទ័ពអាកាសអណ្តែតលើសមុទ្រដ៏មានសារៈសំខាន់ បំពាក់ជាមួយនឹងគ្រឿងបរិក្ខារសំខាន់ៗដែលអាចទ្រទ្រង់ដល់ប្រតិបត្តិការយន្តហោះ។ បច្ចុប្បន្ននេះមាននាវាផ្ទុកយន្តហោះចំនួន 28 គ្រឿងដែលកំពុងប្រើប្រាស់ដោយប្រទេសផ្សេងៗទូទាំងពិភពលោក។ សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានអំណាចបំផុតមានរហូតទៅដល់នាវាផ្ទុកយន្តហោះចំនួន​​​ ១១ គ្រឿង។ ប្រទេសចិនដែលជាប្រទេសមានមហិច្ឆតានិងកំពុងដំណើរការយ៉ាងសកម្ម កំពុងប្រឹងប្រែងពង្រីកកងនាវាផ្ទុកយន្តហោះរបស់ខ្លួន និងឈានទៅរកការពង្រាយនាវាផ្ទុកយន្តហោះទី៣របស់ខ្លួនហើយ។ ប្រទេសឥណ្ឌា អ៊ីតាលី និងចក្រភពអង់គ្លេស ប្រទេសនីមួយៗមាននាវាផ្ទុកយន្តហោះចំនួន ២ គ្រឿងរបស់ខ្លួន ផ្ទុយទៅវិញរុស្ស៊ីដែលជាញឹកញាប់ត្រូវបានគេចាត់ទុកថាជាប្រទេសមានកម្លាំងខ្សោយផ្នែកនេះ គឺមានតែនាវាផ្ទុកយន្តហោះ Kuznetsov មួយគ្រឿងប៉ុណ្ណោះដែលតែងតែត្រូវបានចាត់ទុកថានាវាផ្ទុកយន្តហោះដ៏អន់ជាងគេអាក្រក់។ 

តាមពិតមានការងឿងឆ្ងល់ថាតើវាអាចទៅរួចឬអត់ដែលនាវានេះមិនធ្លាប់បានចេញដំណើរម្តងទៀត ដូច្នេះតើមូលហេតុអ្វីដែលធ្វើអោយនាវាផ្ទុកយន្តហោះនេះអន់ជាងគេបំផុត? ងាយស្រួលយល់គឺនាវា Admiral kuznetsov គឺតំណាងអោយភាពថមថយចុះខ្សោយរបស់ប្រទេស។ វាត្រូវបានញាំញីដោយបច្ចេកវិទ្យាអន់ថយ អគ្គីភ័យ គ្រោះថ្នាក់ផ្សេងៗ និងការជួសជុលឡើងវិញរយៈពេលយូរ ដែលរារាំុងវាពីការធ្វើដំណើរក្នុងរយៈពេល7ឆ្នាំ។ ដោយសារតែការថែទាំជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ 2017 មក នាវា kuznetsov មិនអាចចូលរួមប្រតិបត្តិការនៅក្នុងជម្លោះណាមួយបាននោះទេ។ នាវាមានបញ្ហាជាច្រើនបែបនេះហើយ អ្នកជំនាញបានលើកឡើងថារុស្ស៊ីគួរណាតែចៀសវាងពីការសាងសង់នាវាផ្ទុកយន្តហោះដទៃទៀតក្នុងពេលអនាគត។ នាវា kuznetsov ត្រូវបានសាងសង់ឡើងនៅឯកន្លែងផលិតកប៉ាល់សូវៀត ដោយបានចាប់ផ្តើមឡើងកាលពី​ខែមេសា ឆ្នាំ1982 និងត្រូវបានបញ្ចប់នៅឆ្នាំ1991។ 

photo_3_2024-05-10_15-53-07

ជាអកុសលសហភាពសូវៀតបានដួលរលំនៅប៉ុន្មានខែក្រោយ នៅក្នុងខែធ្នូ ឆ្នាំ1991។ នាវា kuznetsov ត្រូវបានបន្តទៅដល់សហព័ន្ធរុស្ស៊ីនៅពេលដែលសហភាពសូវៀតដួលរលំ។ ពីឆ្នាំ១៩៩១ដល់ឆ្នាំ២០១៥នាវាមួយនេះស្ទើរតែចតទុកចោលមិនធ្វើអ្វីទាំងអស់ដោយសារតែរុស្ស៊ីមិនមានថវិកាគ្រប់គ្រាន់ដើម្បីប្រតិបត្តិការវា។ វាធ្វើដំណើរបានតែប្រាំមួយដងប៉ុណ្ណោះក្នុងអំឡុងឆ្នាំទាំងនោះ។ ទីបំផុតនៅឆ្នាំ ២០១៦ នាវា Kuznetsov រួមជាមួយនាវា Tug Nikolay Chiker បានធ្វើដំណើរទៅប្រទេសស៊ីរីដើម្បីជួយរដ្ឋាភិបាលស៊ីរីជាមួយនឹងប្រតិបត្តិការហោះហើរប្រតិបត្តិការ។ បន្ទាប់ពីបញ្ចប់បេសកកម្មរបស់ខ្លួន នាវា kuznetsov បានត្រលប់ទៅប្រទេសរុស្ស៊ីវិញនៅឆ្នាំ​​​2017 ដើម្បីឆ្លងកាត់កំណែប្រែមួយចំនួន។ ​​

ទោះយ៉ាងណាក៏ដោយបញ្ហាចម្បងរបស់វាមិនស្ថិតនៅលើកងនាវាអាកាសរបស់ខ្លួន ឬកំលាំងឥន្ធនៈនោះទេ។ នាវា kuznetsov ខុសគ្នាពីនាវាផ្ទុកយន្តហោះទំនើបដូចជានៅសហរដ្ឋអាមេរិក ដោយសារតែវាប្រើប្រាស់ប្រេង Mazut។ ប្រេង Mazut គឺប្រេងឥន្ធនៈសម្រាប់យានយោធា និងយានពាណិជ្ជកម្មដោយសារតែសមាមាត្ររវាងបរិមាណខ្ពស់របស់វាធៀបជាមួយនឹងថាមពល ប៉ុន្តែវាត្រូវការការចាក់សាំងថេរ។ ទោះយ៉ាងណាក៏ដោយប្រេង Mazut ត្រូវបានគេចាត់ទុកថាជាឥន្ធនៈមានគុណភាពទាប និងចំហេះបញ្ចេញផ្សែងខ្មៅក្រាស់ដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន និងសុខភាពនាវិកបាន។ នាវា kuznetsov ប្រឈមនឹងបញ្ហាការថែទាំដោយសារតែវាប្រើប្រេង Mazut ជាឥន្ធនៈ ដែលតំរូវអោយមានប្រព័ន្ធកំដៅមុន និងប្រព័ន្ធសម្ពាធស្មុគស្មាញ។

photo_1_2024-05-10_15-53-07


 


ថ្ងៃសុក្រ, 10 ខែឧសភា 2024 15:58  BeeTube News