យើងទាំងអស់គ្នាច្បាស់ជាដឹងហើយថា ផ្លែប៉ោមមានអត្ថប្រយោជន៍សម្រាប់សុខភាពច្រើនប៉ុណ្ណា ប៉ុន្តែយើងច្បាស់ជាមើលរំលងពីអត្ថប្រយោជន៍របស់ផ្លែសារីហើយ។ យោងតាម Eat This, Not That!, ផ្លែសារី គឺជាប្រភពដ៏ល្អនៃ Fiber។ Amy Goodson, MS, RD, CSSD, LD បាននិយាយថា "វាមាន Fiber ប្រហែល 6 ក្រាមនៅក្នុងផ្លែសារីនៅទំហំមធ្យម" ហើយជាមួយនឹងវត្តមានរបស់ Fiber រលាយ និងមិនរលាយ គឺល្អសម្រាប់សុខភាពបេះដូង និងពោះវៀនរបស់អ្នក។ ផ្លែសារី មានទាំងជាតិសរសៃរលាយ និងមិនរលាយ ដែលមានសារៈសំខាន់សម្រាប់សុខភាពរបស់អ្នក។ Goodson បាននិយាយថា "Fiber រលាយ អាចជួយពោះវៀនរបស់អ្នកដោយដើរតួជា prebiotic និងចិញ្ចឹមបាក់តេរីល្អ នៅក្នុងខ្លួនរបស់អ្នក ហើយវាក៏អាចរក្សាបេះដូងរបស់អ្នកឱ្យមានសុខភាពល្អ ដោយជួយកាត់បន្ថយកូលេស្តេរ៉ុលរបស់អ្នកផងដែរ។ ប្រសិនបើអ្នកចង់បង្កើនការទទួលទាន Fiber ចូរញ៉ាំផ្លែសារីបន្ថែមទៀត។
អត្ថប្រយោជន៍សុខភាពផ្សេងទៀតនៃផ្លែសារី
ការបង្កើនការទទួលទានជាតិសរសៃរបស់អ្នក មិនមែនជាហេតុផលតែមួយគត់ ដើម្បីទទួលទានផ្លែសារីឱ្យបានញឹកញាប់នោះទេ។ ផ្លែឈើនេះសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ដូចជាវីតាមីន C ម៉ាញ៉េស្យូម និងទង់ដែង។ ពួកវាក៏មានផ្ទុកប៉ូតាស្យូមច្រើនផងដែរ ដែលអាចមានប្រយោជន៍សម្រាប់អ្នកដែលញ៉ាំអាហារប្រៃច្រើន។ Maya F. Bach, MPH, RDN បាននិយាយតាមរយៈ Well + Good ថា "ការបញ្ចូលអាហារសម្បូរប៉ូតាស្យូម ដូចជាផ្លែសារី អាចជួយបញ្ចេញជាតិសូដ្យូមលើសចេញពីរាងកាយ" ។ ពួកវាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា polyphenols និង flavonoids ផងដែរ។ ដូច្នេះ ដើម្បីទទួលបានសុខភាពល្អ កុំភ្លេចបន្ថែមផ្លែសារីនៅក្នុងរបបអាហាររបស់លោកអ្នកណា៕