១ បបូរមាត់របស់អ្នក
លទ្ធផលពីការសិក្សាមួយនៅសាកលវិទ្យាល័យ Manchester បានរកឃើញថា បបូរមាត់គឺជាលក្ខណៈរូបរាងកាយដ៏ទាក់ទាញបំផុតរបស់ស្ត្រី។ ជាពិសេស នៅពេលក្រែមលាបបូរមាត់ពណ៌ផ្កាឈូក និងក្រហម ត្រូវបានគេរកឃើញថា អាចទាក់ទាញចំណាប់អារម្មណ៍របស់បុរសបានយូរ។
២ ការសំឡឹងមើលភ្នែកគ្នា
គេបានបង្ហាញឱ្យឃើញថា ប្រស្រីភ្នែករបស់អ្នកកាន់តែរីកធំបន្តិច នៅពេលអ្នកចាប់អារម្មណ៍នឹងនរណាម្នាក់។ ជាក់ស្តែង មនុស្សមានការទាក់ទាញខ្លាំងទៅលើប្រស្រីភ្នែកដែលរីកធំ។
៣ ធ្មេញសរដូចគុជខ្យង
ការស្រាវជ្រាវបានបង្ហាញថា ធ្មេញស ហើយត្រង់ គឺមានភាពទាក់ទាញខ្លាំង ហើយវាអាចសន្មត់បានថា មនុស្សភាគច្រើនមិនចូលចិត្តធ្មេញលឿងនោះទេ។
៤ ញញឹមដូចរូប Emoji
នៅពេលដែលយើងនិយាយថា ញញឹមដូចជារូប Emoji យើងកំពុងនិយាយអំពីប្រភេទមុខរីករាយហើយ។ ការសិក្សាមួយបានបង្ហាញថា មនុស្សប្រុសមានភាពទាក់ទាញខ្លាំង នៅពេលដែលមនុស្សស្រីញញឹម។
៥ សំឡេងខ្ពស់
អ្នកស្រាវជ្រាវបានណែនាំថា ដោយសារតែសំឡេងខ្ពស់ បានបង្ហាញពីទំហំរាងកាយតូចច្រឡឹង ដែលជាទូទៅ យើងយល់ថា វាមានភាពទាក់ទាញខ្លាំង។
៦ ស្លៀកពាក់ពណ៌ក្រហម
ការសិក្សាលើគំរូពណ៌ ដែលយករូបថតមនុស្សស្រីម្នាក់ដូចគ្នាចំនួនពីរ។ នាងស្លៀកពណ៌ខៀវក្នុងរូបមួយ និងពណ៌ក្រហមក្នុងរូបមួយទៀត។ យោងតាមលទ្ធផល រូបថតរបស់នារីពាក់អាវក្រហម ត្រូវបានគេវាយតម្លៃថា មានភាពទាក់ទាញខ្លាំង។
៧ ភាសាកាយវិការនៃភាពទាក់ទាញ
ប្រសិនបើអ្នកកំពុងអង្គុយនៅបារ សូមអង្គុយបត់ជើងបន្តិចទៅរកបុរសម្នាក់ដែលអ្នកចាប់អារម្មណ៍។ ផ្អៀងក្បាលរបស់អ្នកបន្តិច ហើយបែរជើងរបស់អ្នកទៅរកមនុស្សម្នាក់នោះដោយមិនដឹងខ្លួន ដែលបង្ហាញពីការចាប់អារម្មណ៍។