ភាពជឿជាក់ គឺជាគន្លឹះ
ការទាក់ទាញមិនមែនអំពីរូបរាងទាំងអស់នោះទេ ភាពជឿជាក់របស់មនុស្សម្នាក់ៗ អាចបង្កើនភាពទាក់ទាញរបស់អ្នកបានផងដែរ។ មនុស្សដែលមានភាពជឿជាក់ មានភាពឆ្លាតវៃក្នុងការបញ្ជូនការចាប់អារម្មណ៍របស់ខ្លួនលើមនុស្សដែលគេចាប់អារម្មណ៍។ ទោះបីជាអ្នកមិនមែនជាមនុស្សស្អាតបំផុតក្នុងបន្ទប់មួយក៏ដោយ ការដែលអ្នកសប្បាយចិត្តនឹងខ្លួនឯង អាចជួយធ្វើឱ្យអ្នកទទួលបានការចាប់អារម្មណ៍ ប្រសើរជាងតារាម៉ូដែលដែលមានទំនុកចិត្តទាបផងដែរ។
ការយល់ដឹងពីខ្លួនឯង
ការស្គាល់ខ្លួនឯង គឺជាគំនិតដូចគ្នាទៅនឹងការយល់ដឹងពីខ្លួនឯងផងដែរ ព្រោះវាពាក់ព័ន្ធនឹងការយល់ដឹងពីបុគ្គលិកលក្ខណៈ និងចរិតផ្ទាល់ខ្លួនរបស់អ្នក។ការយល់ដឹងពីខ្លួនឯងកាន់តែច្រើន អាចបង្កើនទំនុកចិត្តលើខ្លួនឯងបានយ៉ាងច្រើន ដោយសារការយល់ដឹងពីខ្លួនឯង អាចឱ្យយើងមើលឃើញយ៉ាងច្បាស់ពីភាពខ្លាំង និងចំណុចខ្សោយរបស់យើង ដែលធ្វើឱ្យយើងលះបង់ពេលវេលា និងកម្លាំងបន្ថែមទៀតដើម្បីធ្វើអ្វីៗដែលយើងពូកែ។
ភាពប្រាកដប្រជា
នៅពេលដែលអ្នកជាមនុស្សប្រាកដប្រជា អ្នកមិនខ្លាចធ្វើជាខ្លួនឯងនោះទេ។ អ្នកអាចទទួលស្គាល់ខ្លួនឯង និងអ្នកដទៃ ដោយមានលក្ខណៈដូចជា ការយល់ឃើញការពិតជាក់ស្តែង ការទទួលយកខ្លួនឯងនិងអ្នកដ៏ទៃ មានការគិតពិចារណា អាចបញ្ចេញអារម្មណ៍ដោយសេរី បើកចិត្តទូលាយដើម្បីរៀនពីកំហុសរបស់ពួកគេ និងយល់ពីការលើកទឹកចិត្តរបស់ពួកគេ។
ភាពទន់ភ្លន់
នៅពេលដែលអ្នកមានភាពទន់ភ្លន់ អ្នកជ្រើសរើសមិនលាក់បាំងថាអ្នកជានរណានោះទេ ដែលជាចំណុចនៃភាពទាក់ទាញមួយ។ ការបើកចំហ ស្មោះត្រង់ និងពិតប្រាកដ ហើយបណ្តោយខ្លួនជាមនុស្សមានភាពងាយរងគ្រោះ ដែលត្រូវការភាពក្លាហាន។ ភាពងាយរងគ្រោះ ការបើកចំហអំពីគុណវិបត្តិ និងភាពទន់ខ្សោយរបស់មនុស្សម្នាក់ ធ្វើឱ្យមនុស្សម្នាក់នោះមានភាពងាយស្រួលក្នុងការទាក់ទងជាមួយអ្នកដ៏ទៃ។
ភាពក្លាហាន
ភាពក្លាហាន ក៏ជាបុគ្គលិកលក្ខណៈដ៏គួរឱ្យទាក់ទាញផងដែរ។ ភាពក្លាហាន ដូចជាឆន្ទៈមួយក្នុងការទទួលយកការផ្សងគ្រោះថ្នាក់។ ភាពក្លាហានក្នុងការក្រោកឈរឡើងសម្រាប់ខ្លួនអ្នក និងអ្នកដទៃ ហើយឆន្ទៈក្នុងការធ្វើរឿងអ្វីមួយដែលពោរពេញដោយការភ័យខ្លាច បានបង្ហាញពីអារម្មណ៍អត់ធន់ និងកម្លាំងរបស់ពួកគេ។
ការបើកចិត្តទទួលបទពិសោធន៍ថ្មី និងការចង់ដឹងចង់ឃើញ
ការបើកចិត្តទទួលបទពិសោធន៍ថ្មី គឺជាចំណុចសំខាន់មួយទៀតនៃការទាក់ទាញ។ ការច្នៃប្រឌិត ភាពឆ្លាតវៃ ការស្រមើលស្រមៃ និងការចង់ដឹងចង់ឃើញ បានបង្ហាញពីមនុស្សដែលចូលចិត្តរៀនអ្វីថ្មីៗ ចង់ដឹងអំពីពិភពលោកជុំវិញពួកគេ និងចាប់អារម្មណ៍លើបទពិសោធន៍ថ្មីៗ។
ការយល់ចិត្ត
អត្ថប្រយោជន៍ដ៏ធំមួយនៃការបើកចិត្តទទួលបទពិសោធន៍ថ្មី ក៏ដូចជាការចង់ដឹងចង់ឃើញ គឺថាពួកវាធ្វើឱ្យយើងអាចបង្កើតចំណងមិត្តភាព និងយល់ចិត្តអ្នកដ៏ទៃ ព្រោះចាប់តាំងពីការខិតខំប្រឹងប្រែងស្វែងយល់ពីជីវិតរបស់អ្នកដ៏ទៃដែលមានភាពខុសគ្នាពីយើង អាចជួយពង្រីកទស្សនៈនៅជុំវិញខ្លួនរបស់យើង និងព្រមទទួលយកភាពខុសគ្នាទាំងនោះ។
ធ្វើជាមនុស្សចិត្តទូលាយ
ការសិក្សាបានបង្ហាញថា មនុស្សកាន់តែមានភាពទាក់ទាញ នៅពេលអ្នកដែលមានចិត្តទូលាយ។ ដូច្នេះ ចេញទៅខាងក្រៅ បើកចិត្តឲ្យទូលាយ និងជួយមនុស្សនៅជុំវិញខ្លួនរបស់អ្នក។