អ្នកជំនាញផ្នែកសុខភាពបានចែករំលែកនូវអត្ថប្រយោជន៍សំខាន់ៗអំពីការរួមភេទមិនថាការរួមភេទដោយខ្លួនឯង ឬជាមួយដៃគូទេ គឺសុទ្ធតែអាចជួយកែលម្អសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។ ការដុតកាឡូរី និងការពង្រឹងជញ្ជាំងទ្វារមាសរបស់អ្នក អាចជួយកាត់បន្ថយភាពតានតឹង និងជួយឱ្យអ្នកគេងលក់ស្រួល។ ដូច្នេះ តោះមកឆ្វេងយល់ពីសុខភាពផ្លូវភេទរបស់អ្នក ដែលទាក់ទងនឹងដំណើរការនៃខួរក្បាលរបស់អ្នក៖
១.ការរួមភេទប្រៀបដូចជាថ្នាំដ៏ស័ក្តសិទ្ធិយ៉ាងពិសេស
ការរួមភេទ អាចធ្វើឱ្យយើងមានអារម្មណ៍ល្អ ហើយភាពរីករាយដែលយើងទទួលបានពីការរួមភេទ គឺដោយសារតែការបញ្ចេញសារធាតុdopamineដែលជាសារធាតុម្យ៉ាងរំញ៉ោចដល់ប្រព័ន្ធសរសៃប្រសាទ និងផ្តល់ផលល្អទៅដល់ខួរក្បាល។ សារធាតុកាហ្វេអុីន នីកូទីន និងសូកូឡា ក៏ផ្តល់ផលល្អដល់ខួរក្បាលដែរប៉ុន្តែវាមិនល្អដូចការរួមភេទនោះទេ។
២. ការរួមភេទជួយប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត
ការសិក្សាឆ្នាំ 2002 ចេញពីសាកលវិទ្យាល័យនៅ Albany បានពិនិត្យលើស្ត្រីចំនួន 300 នាក់ ហើយបានរកឃើញថាអ្នកដែលរួមភេទដោយមិនប្រើប្រាស់ស្រោមអនាម័យមានរោគសញ្ញាជំងឺបាក់ទឹកចិត្តតិចជាងស្ត្រីដែលប្រើស្រោមអនាម័យ។ អ្នកស្រាវជ្រាវបានសន្មត់ថា សមាសធាតុជាច្រើននៅក្នុងទឹកកាម រួមទាំង អ័រម៉ូន estrogen និង prostaglandin ត្រូវបានស្រូបចូលទៅក្នុងរាងកាយបន្ទាប់ពីការរួមភេទ ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។ ប៉ុន្តែទោះជាយ៉ាងណាក៏ អ្នកមិនគួរបោះបង់ការប្រើប្រាស់ស្រោមអនាម័យឡើយប្រសិនអ្នកនៅចង់ប្រឡូកជាមួយដៃគូច្រើន។
៣. ការរួមភេទពេលខ្លះអាចបង្កឲ្យមានអារម្មណ៍សោកសៅ
អ្នកនឹងមានអារម្មណ៍ល្អកំឡុងពេលរួមភេទ ប៉ុន្តែចុះពេលរួមភេទហើយវិញ តើអារម្មណ៍របស់អ្នកប្រែប្រួលទៅជាបែបណា? យោងទៅតាមអ្នកស្រាវជ្រាវ មួយភាគបីនៃស្ត្រីដែលចូលរួមក្នុងការសិក្សាមួយនេះ បានបង្ហាញថា មានអារម្មណ៍មិនល្អ និងសោកសៅ បន្ទាប់ពីការរួមភេទ។ អារម្មណ៍ទាំងនេះ អាចបណ្តាលមកពីការបង្ខិតបង្ខំ ឬមិនមានការព្រមព្រៀងគ្នា។
៤. ការរួមភេទជួយបន្ធូរបន្ថយការឈឺចាប់
ការស្រាវជ្រាវបានបង្ហាញថាការរួមភេទជួយបន្ធូរអាការឈឺក្បាលមិនថាឈឺប្រកាំងឬឈឺពេញទាំងក្បាលនោះទេ។
៥. ការរួមភេទជួយបង្កើនការចងចាំរបស់អ្នក
ការរួមភេទ ជួយបង្កើនសរសៃប្រសាទឲ្យកាន់តែច្រើននៅក្នុង hippocampus ដែលជាតំបន់នៃខួរក្បាលដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹង ការចងចាំ។ ដូច្នេះវាអាចជួយបង្កើនការចងចាំបាន។
៦. ការរួមភេទជួយបន្ធូរអារម្មណ៍តានតឹង
ការសិក្សាមួយបានរកឃើញថា អ្នកដែលទើបតែរួមភេទហើយ នឹងធ្វើឲ្យមានអារម្មណ៍ធូរស្រាល ឬកាត់បន្ថយភាពតានតឹងបានល្អប្រសើរជាងមនុស្សដែលមិនធ្លាប់ ឬមិនបានរួមភេទសោះព្រោះវាជួយបញ្ចុះសម្ពាធឈាមបាន។
៧. ជួយឲ្យងងុយគេង
ការរួមភេទទំនងជាធ្វើឱ្យបុរសងងុយគេងជាងស្ត្រី ហើយអ្នកវិទ្យាសាស្ត្រគិតថា៖ ផ្នែកមួយនៃខួរក្បាលដែលគេស្គាល់ថាជា prefrontal Cortex (ផ្នែកមួយនៃខួរក្បាលដែលមានទីតាំងនៅផ្នែកខាងមុខ) បានធ្លាក់ចុះ បន្ទាប់ពីការបញ្ចេញទឹកកាម។ វារួមជាមួយនឹងការបញ្ចេញអុកស៊ីតូស៊ីន និងសេរ៉ូតូនីន ដែលបណ្តាលឲ្យមានអាការ "ងងុយគេង" ៕