យើងទាំងអស់គ្នាត្រូវបានគេប្រាប់ ឱ្យញ៉ាំបន្លែឱ្យបានច្រើន ប៉ុន្តែការផឹកវាក៏អាចមានប្រយោជន៍ផងដែរ។ ទឹកការ៉ុតគឺជាទឹកបន្លែដ៏ពេញនិយមមួយ ព្រោះវាមានរសជាតិផ្អែម និងស្រាលជាងប្រភេទផ្សេងៗទៀត។ យោងតាម Healthline ទឹកការ៉ុតមានផ្ទុកនូវប្រូតេអ៊ីន និង Fiber ដើម្បីរក្សាជាតិខ្លាញ់ និងកាឡូរីអោយនៅទាប។ វាក៏សំបូរទៅដោយវីតាមីន និងសារធាតុរ៉ែ វីតាមីន A, C, និង K ព្រមទាំងមានសមាសធាតុរុក្ខជាតិហៅថា carotenoids ដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការខូចខាត ដែលបណ្តាលមកពីរ៉ាឌីកាល់សេរីនៅក្នុងខ្លួន។ ទឹកការ៉ុតមួយពែងមានផ្ទុក 250% នៃការទទួលទានវីតាមីន A ប្រចាំថ្ងៃរបស់អ្នកក្នុងទម្រង់ជា carotenoids ដូចជា beta carotene, lutein និង zeaxanthin ។ ទាំងអស់នេះរួមចំណែកដល់សុខភាពភ្នែកដ៏ប្រសើរបំផុត និងអាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែក ដែលទាក់ទងនឹងអាយុ។ ប្រសិនបើអ្នកផឹកទឹកការ៉ុតជារៀងរាល់ថ្ងៃ អ្នកនឹងទទួលបាននូវសុខភាពភ្នែក និងចក្ខុវិស័យល្អ។
អត្ថប្រយោជន៍ផ្សេងទៀតនៃទឹកការ៉ុត
ហេតុផលសម្រាប់ការផឹកទឹកការ៉ុត មិនមែនមានគុណសម្បត្តិចំពោះសុខភាពភ្នែកប៉ុណ្ណោះទេ។ យោងតាមលោក Greatist, សារធាតុប្រឆាំងអុកស៊ីតកម្មដូចគ្នាដែលការពារភ្នែករបស់អ្នក ក៏អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកប្រភេទមួយចំនួនផងដែរ។ ការទទួលទានបន្លែ (និងផឹកទឹកបន្លែ) អាចកាត់បន្ថយលទ្ធភាពនៃការកើតជំងឺមាត់ បំពង់អាហារ សួត ក្រពះ និងមហារីកផ្សេងៗទៀត។ ទឹកផ្លែឈើនេះគឺជាជម្រើសដ៏ល្អមួយ សម្រាប់ពិសាអំឡុងពេលមានផ្ទៃពោះផងដែរ ព្រោះកាល់ស្យូម ហ្វូឡាត ម៉ាញ៉េស្យូម ប៉ូតាស្យូម និងវីតាមីន A សុទ្ធតែជួយឱ្យទារក ដែលកំពុងលូតលាស់រឹងមាំ។ វីតាមីន C ក៏ជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងប៉ូតាស្យូមជួយរក្សាសុខភាពបេះដូងបានល្អ។ ទឹកការ៉ុតអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺភ្លេចភ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ វាក៏សំខាន់ផងដែរក្នុងការកត់សម្គាល់ថា ទឹកការ៉ុតមានជាតិសរសៃតិចតួច ហើយនឹងមិនធ្វើឱ្យអ្នកឆ្អែតបានយូរនោះទេ។ ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ទាំងអស់ពីការ៉ុត អ្នកនឹងចង់ញ៉ាំបន្លែតែម្តង នៅពេលណាដែលអ្នកអាចធ្វើបាន៕